ប្រទេសថៃ ៖ ថ្មីៗនេះ សារព័ត៌មានថៃបានផ្សព្វផ្សាយពីសព្វាវុធ PHL-03 របស់កម្ពុជា ដែលអាចបា.ញ់បានចម្ងាយជាង១០០គីឡូម៉ែត្រ ហើយបើកម្ពុជាប្រើប្រាស់អាវុធនេះដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃមែននោះ គឺវានឹងប៉ះពាល់ដល់ខេត្តជាច្រើនរបស់ថៃ ។ ក្រោយការផ្សព្វផ្សាយបែបនេះធ្វើឱ្យអាជ្ញាធរខេត្តមួយចំនួនរបស់ថៃនៅជាប់ព្រំដែនកម្ពុជាបារម្ភ និងជម្លៀសពលរដ្ឋខ្លួនទៅកន្លែងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivnkLQ5_bt7DN8uNesBLNU2WbbjH4vxj9U_AT244SYZLQL7CGMDf95gLw7hNe6eTnQgG6fGX106jNuea0J-azi_RTGAaz3NQVBz8bwDzN174W6D-ZjEP7GVBtCIA5m97ZlOwvkiw6lwVG7PWoU_AFvddiPhuC7tB9X1F5OZLIgH0HJz6sDEJP1Z_AqVe62/s1280/photo_2025-07-28_14-35-06.jpg
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោក រុណាក់កន រតនៈផន សមត្ថកិច្ចថៃបានជូនដំណឹងឱ្យពលរដ្ឋថៃរកកន្លែងជម្លៀសខ្លួន និងប្រុងប្រយ័ត្នសុវត្ថិភាព ពីព្រោះកម្ពុជាអាចប្រើប្រាស់សព្វាវុធ PHL-03 បាញ់បានចម្ងាយរហូតដល់១៣០គីឡូម៉ែត្រ ។ បើកម្ពុជាប្រើប្រាស់សព្វាវុធនេះមែន វានឹងមានគ្រោះថ្នាក់ដល់ខេត្តជាច្រើនរបស់ថៃ ដូចជា ៖ ខេត្តឧប៊ុនរ៉ាជថានី សុរិន្ទ ស៊ីសាកេត បុរីរាំ និងតំបន់ខ្លះក្នុងស្រុកមហាឆាណៈឆ័យ និងស្រុកខរវាំង ខេត្តយៈសូថន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUFGwmnuRWcZdqTMYagb44OHPbNExt0DV7Akg_ICKohgKwOL2YdlzTtOJe1JzFmgGF66dRro0e_kV72YVZY3wUZrVJhXWUv-Jh-HN8Y3d9kOA84ioL0ukqH06IBQ1Aaz3eshbcYE9bvRvnmJHTqCfRZp67puMfNWEIxNzplvd3mfUiFuhN3v_rOrODLpeb/s1280/photo_2025-07-28_14-35-06%20(2).jpg

វានឹងមានគ្រោះថ្នាក់ដល់ស្រុកមឿងសួង ស្រុកសុវណ្ណភូមិ ស្រុកផូនសាយ ស្រុកផានុមព្រៃ ស្រុកណងហ៊ី ស្រុកក្សេតវិស័យ និងសរុកប៉ាធុមរ៉ាត់ ខេត្តរ៉យអេត ។ ក្រៅពីនេះ ស្រុកផាយ៉ាក ខេត្តមហាសារ៉ាខាម និងស្រុកជាច្រើនទៀតក្នុងខេត្តនគរាជសីម៉ា ក៏មានគ្រោះថ្នាក់ដោយសារសព្វាវុធនេះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJN4UVMxfF-VMqfjB5vZt5iHMzWwGKDSy6p9GZvv7wA0i5YH2I0lF16rrMAaI9vIs3zPbZ7R11xMqQGpqlwMLfrABKcQC7Z_1ElO1Vc7dPQUKkWb4rhe0xm358_vHDMv3XUh0fx5GbwaLY1PzZqZEAPVvyFh3sVt3gQOW5-ElgPMG4fd92kpQWc298pab1/s1200/image_2025-07-26_14-54-52.png

សមត្ថកិច្ចថៃរូបនេះបានបង្ហោះរូបយន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំង Gripen ដើម្បីគំរាមកំហែងកម្ពុជា ហើយសរសេរថា ៖ «ប្រសិនបើសព្វាវុធ PHL-03 បាញ់ត្រូវពលរដ្ឋថៃពេលណា រាជធានីភ្នំពេញនឹងខ្ទេចពេលនោះ ។ ដូច្នេះ ចូរគិតឱ្យបានច្បាស់លាស់ ពីព្រោះជនជាតិថៃស្រឡាញ់សន្តិភាព ប៉ុន្តែមិនកំសាកក្នុងការប្រយុទ្ធទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglCnx5UV9GNo-AdtXQmg9Wy8vudDFUG6Q0_SeUExs-dgfhxdk0yrjUAz6ZM7EWXEh8xlcliYlibEJSlLydxIAFDYA6e3rKSSnLjN21goVMZJzyQ82cEbYZvnA5-KztM4wd0Ui-vEpXUqiLmjqCui_993O07UEyKJc3ud_wpTdf69RI2Dnwn1omWQpwAMp9/s2560/image_2025-07-26_14-54-53.png

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា មកទល់ពេលនេះ កម្ពុជាមិនទាន់មានភាពចាំបាច់ណាមួយត្រូវប្រើប្រាស់សព្វាវុធ PHL-03 ឡើយ ពីព្រោះអាវុធនេះបានកំពុងបង្កភាពភ័យខ្លាច និងបង្កើតការស្លន់ស្លោទាំងកងទ័ព និងពលរដ្ឋថៃ ៕