រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំកម្ពុជា នាថ្ងៃចន្ទ ទី២៨ ខែកក្កដានេះ នឹងចូលរួមក្នុងកិច្ចប្រជុំពិសេសមួយនៅប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកបទឈប់បា.ញ់ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ-m0jCg6d8AW3Cyp0OPaFkfWkTQtiu5nZyes16dRX2l4QDj_Q_BEmJRIIbr74uSZHlcCOp8W8E5xlUpRcAeugWu71rA0kkTySFwTNUMuY8jYMUG6_GBAQm2eLmM4f7Y5u_WhB2klnISLvxq1qzVi-k7dFlMx-JDp-caLR405uQU2vSKVNRAXXhuFRyiYt/s1280/photo_2025-07-28_08-36-44.jpg

យោងតាមទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ បានឲ្យដឹងថា៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpWddlxYGtZg22TEPYZYKdHRdT_N9EtwD09KNT-nU6uII4ZkJAiT5L01raqRUU6tj8WdjYl9UNA0pBmoVhBjkxHZQtYllqm_TWOJRCsgvF6UTIwWhe_MQgjddDaXoQp-qQVYH929enVFjn-NT_atZlzJzWtd27HvI9zozuXJWZ5P-InUQNQufjH4fyLZPo/s750/photo_2025-07-28_08-36-42%20(2).jpg

ក្នុងនោះសម្ដេចបានគូសបញ្ជាក់ថា៖ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីយប់ម្សិលមិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFlxTuBc1IftZmU2U5YNjF3pscAuSbRnvkqzfTQDbsI7Va83nyfCuRnRsdX7RtWOzAg9VQKeCMtpJVQ7hpBp4ysRgjGcK-l1H9nxkDXEb1WlkCeHTxotypOhQsRCXn5HzlDuph6f_vSpPkLiswio09Qe__S0MU1jXu_Bo3JDW5wErTkNe9eeuFkY5-EOxd/s1280/photo_2025-07-28_08-36-42.jpg

យ៉ាងណាមិញ សម្ដេចធិបតីក៏មិនភ្លេចថ្លែងអំណរគុណចំពោះឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrYlgexQi5ykGOPYJ0QAuHDJuABkLY62jEqU0z4Q8PWzwvF0v1GC3uRa_OAH6M_REyAox2zwSFPQ5862-8y16f0ncZD1JEDXYLT8djEGZc-ukqcttfG8eMRy5iecm24o_JMm5brJnB_1EeDz3w-16vuYCqVPxcof-alnGTpCNk0LSVWZsqRNjjEPwadRVu/s850/photo_2025-07-28_08-36-43.jpg
គួររម្លឹកថា កាលពីថ្ងៃសៅរ៍ ទី២៧ កន្លងទៅ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយថា កម្ពុជា និងថៃបានព្រមព្រៀងគ្នាឱ្យប្រទេសម៉ាឡេស៊ី ដើរតួជាអ្នកសម្រុះសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះព្រំដែនរបស់ពួកគេ៕