ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ប្រសិនបើគ្មានបទឈប់បា.ញ់ដែលអាចសម្រេចបានរវាងប្រទេសកម្ពុជា និង ថៃ នោះអាមេរិកនឹងមិនព្រមធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO4kV9Nt2dyrh_nvDBvteJ9dVgV-V7hiVFw1ij0sN32MKoPDBj3f72CeRYmvdfCbwofqz7SUwq3DgUrOgk9wUFldN7yolJ_4-IMlKaRjggQSWtS1kaTctCp36YxL8NabV-k777VXx2r_cQFaustFwfhpvRrvxBOOxzVcTXjzFKr8plgRU5EoQYMeq2VLTy/s770/photo_2025-07-28_09-54-32%20(2).jpg

នៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ប្រទេសស្កត់ឡេន ក្នុងដំណើរទៅជួបជាមួយប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen កាលពីថ្ងៃអាទិត្យ ទី២៧ កក្កដា លោកត្រាំបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកបានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ ដោយប្រើប្រាស់ការកំណត់ពន្ធលើប្រទេសក្នុងការគំរា.មកំ.ហែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk2hxFeKX57f5sO3W9DFRQicbdYv7XVD7KRddtyJrB4-aIfwQjaWqoX6JsjINJx8uvla5xLlCC_IZ69rfR0tsezj5CMmWt4wUkCVLpgE-kjvUepjoynH334HWgcOVyaQk1KiRiFGESTEAzuGh-rS-swx1YuB99JR0QdZmhEWExsmWiHFRmBI7t9eLYA0Yn/s700/photo_2025-07-28_09-54-32.jpg
ក្នុងបទសម្ភាសន៍នោះលោកបានលើកឡើងថា៖ ខ្ញុំបានសួរមនុស្សរបស់ខ្ញុំថា តើយើងធ្វើម៉េចជាមួយកម្ពុជា ហើយយើងធ្វើម៉េចជាមួយថៃ? ពួកគេឆ្លើយថា ប្រទេសទាំងពីរនឹងចូលមកត្រង់ចំណុចណាមួយដើម្បីនិយាយគ្នា។ ដូច្នេះ ខ្ញុំបានទូរស័ព្ទទៅនាយករដ្ឋមន្ត្រីនីមួយៗ ហើយខ្ញុំនិយាយថា យើងនឹងមិនធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ លុះត្រាតែអ្នកដោះស្រាយសង្គ្រាមសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaQWts_H_H_9JAXfIGbvUR5NXJ3HiY4lQIJ_XGIhphdJFri-NCwWQsb6RyvmpB31981g51gwgk7-HsXsF9fhyphenhyphentl6GvSaHdEJn0sFvu010_oREEimCGZ9i_LkLsOMNMT8K38nyfOA_dIbljBcIMyKJEJWm_vSnxN4Tu173OLxkP9Wg4TN50J2hBJmRzY_16/s767/photo_2025-07-28_09-54-33.jpg
លោកត្រាំបាននិយាយបន្ថែមទាំងមិនសប្បាយចិត្តថា៖ មនុស្សជាច្រើនត្រូវបានសម្លា.ប់។ ដឹងទេថាត្រឹមរយៈពេលខ្លីមួយនៅតាមតំបន់ព្រំដែន ពួកគេប្រយុទ្ធគ្នាដូចសត្វព្រៃអីញ្ចឹង។ ខ្ញុំបាននិយាយជាមួយនាយករដ្ឋមន្ត្រីទាំងពីរ ហើយខ្ញុំគិតថាវាដល់ពេលដែលខ្ញុំចេញមុខហើយ ខ្ញុំគិតថាពួកគេចង់ដោះស្រាយវាឥឡូវនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8sV-YVwPubjW_-Y3aYbnUdS0XDrfxRzUkIYMVALyYbuz5eN3WNjsB6ABgS3Aolc_wOgH2whzKZCQhc7POTLFUTncVLh29L6zLC5GKWJRBEZq6D2cFT5ztQvSb4mIu4g8nPVdz8WagQGOz3E2B_7QqaXu1y2SeUiAHzSETxKNdI8A738InRymneEiVAOlJ/s1920/image_2025-07-26_08-28-12%20(3).png

ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ថា៖ ដូច្នេះប្រសិនបើខ្ញុំអាចដោះស្រាយរឿងទាំងនោះ ហើយប្រសិនបើខ្ញុំអាចប្រើចំណាត់ការផ្នែកពាណិជ្ជកម្មដើម្បីធ្វើរឿងនោះបាន អ្នកដឹងទេ? វាជាកិត្តិយសណាស់សម្រាប់ខ្ញុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK4mhNMuU4Y9oRLe2da8JjgV3gqGjsOhZEyOsMKqogUr9kdJzhTvigZHyMsF5RhLc2c8Ip7xdnv70XSwFpPIZzkrUEnnDG4d8QppNn4SHMaQ5x8BJME399dKTCnKY-oF2MWpwozzsGJX-7sdIxZiadPwnYPMTk55jh7kKhojaGUlGJKzZ-8cszBz4VIRfd/s1200/image_2025-07-26_08-28-15.png

គួរជម្រាបថា នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកបទឈប់បា.ញ់ជាបន្ទាន់ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd3x_8HIGedkYyDNHN0ncjlSUfiKizT6xKqjkghd7Z3fv7DkZ-BicAV7Pu081Dlldtf-mZdLlrDk1n3LIL1N1vrGIB1saWC3dmUhQCOo3ww0MPSTA04GNId3nbi1WojyboGvJ7T4zdOYxjHXoS-hhn1icCZT9AZJF2tic86FFbYlAH8_Y0W5lWHOfhQ2W6/s860/image_2025-07-26_08-28-12.png

ជាមួយនឹងការជួបប្រជុំគ្នានេះ គេរំពឹងថាវានឹងផ្ដល់មកនូវលទ្ធផលដ៏ល្អប្រសើរ ហើយកម្ពុជានិងថៃ នឹងអាចឈានទៅដល់កិច្ចព្រមព្រៀងមួយចំនួន និងអាចស្វែងរកដំណោះស្រាយសមស្របក្នុងការបញ្ឈប់សង្រ្គា.ម៕