សូមបងប្អូនខ្មែរប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត! ពេលនេះថៃកំពុងព្យាយាមបំផុសបំផុលព័ត៌មានក្លែងក្លាយទាក់ទងនឹងជម្លោះហិ.ង្សានៅតាមព្រំដែន ដើម្បីឲ្យពលរដ្ឋខ្មែរដែលតាមដាននៅក្នុងបណ្ដាញសង្គមមានភាពជ្រួលច្របល់ យល់ច្រលំសាច់រឿងពិតប្រាកដ នាំឲ្យមានការបា.ក់ទឹកចិត្ត។
ក្រោយការប៉ះទង្គិចគ្នាដោយអាវុ.ធរយៈពេល៣ថ្ងៃជាប់គ្នា ស្ថានភាពនៅក្នុងប្រទេសទាំងកម្ពុជា និងថៃ មានការផុសផុលខ្លាំងក្នុងការតាមដានព័ត៌មាន ដើម្បីដឹងពីស្ថានការណ៍ដែលវិវឌ្ឍថាប្រែប្រួលដូចម្ដេចខ្លះ។ ស្របពេលជាមួយគ្នានេះ នៅក្នុងប្រទេសកម្ពុជាយើង គេសង្កេតឃើញមានការចែករំលែកព័ត៌មានមួយចំនួនហាក់មិនមានភាពស៊ីចង្វាក់គ្នាជាមួយនឹងសេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាលនោះទេ។

ព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងភាគច្រើនជាព័ត៌មានដែលអវិជ្ជមានទាក់ទងនឹងកម្ពុជាទាំងនោះ ត្រូវបានគេដឹងថា គឺជាយុទ្ធសាស្រ្តមួយរបស់ថៃដែលមានគោលបំណងបំបា.ក់ទឹកចិត្តប្រជាពលរដ្ឋខ្មែរ និងកាត់បន្ថយទំនុកចិត្តពលរដ្ឋទៅលើរាជរដ្ឋាភិបាល។.jpg)
ល្បិចដែលក្រុមខិលខូចថៃទាំងនោះប្រើប្រាស់មានដូចជា៖
១. ការបង្កើតគណនីដាក់ឈ្មោះខ្មែរ រួចសរសេព័ត៌មានក្លែងក្លាយដោយប្រើប្រាស់កម្មវិធីបកប្រែភាសា Google Translate ពីភាសាខ្លួនមកជាភាសាខ្មែរ ហើយបង្ហោះចូលក្នុងប្រព័ន្ធផ្សព្វផ្សាយដើម្បីឲ្យពលរដ្ឋខ្មែរបានឃើញ ហើយជឿថាជាព័ត៌មានពិតព្រោះផុសចេញពីគណនីខ្មែរ។
២. ក្រុមចោរបច្ចេកវិទ្យាថៃ បានហេគចូលគ្រប់គ្រងផេកសារព័ត៌មាន ឬគណនីបុគ្គលល្បី ឬអ្នកដែលមានអ្នកតាមដានច្រើន ដើម្បីយកផេក ឬគណនីពួកគេទៅបង្ហោះព័ត៌មានមិនពិត។
៣. បណ្ដារសារព័ត៌មានធំៗថៃមួយចំនួន បានប្រើប្រាស់វិធីក្នុងការចុះផ្សាយនូវព័ត៌មានមិនពិតដែលអាចជាយុទ្ធសាស្រ្តមួយរបស់រដ្ឋាភិបាលពួកគេ ដើម្បីទម្លាក់កំហុស មួលបង្កាច់ ចោ.ទប្រកាន់កម្ពុជា និងទាក់ទាញឲ្យមានការគាំទ្រពីអន្តរជាតិ។.jpg)
ដូច្នេះ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា គួរមានការប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយ។ សូមធ្វើការតាមដានតែព័ត៌មានដែលមានប្រភពច្បាស់លាស់ និងផ្លូវការដែលមាននៅលើផេក សម្ដេចតេជោ ហ៊ុន សែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត, ក្រសួងការពារជាតិ, ក្រសួងព័ត៌មាន ឬតាមរយៈការចែករំលែករបស់រដ្ឋមន្រ្តី និងអ្នកនាំពាក្យនៅតាមបណ្ដារក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងឡាយ ដើម្បីចៀសវាងការជឿ និងចែករំលែកព័ត៌មានមិនពិត បណ្ដាលឲ្យមានការយល់ច្រលំតៗគ្នា និងប៉ះពាល់ផ្លូវចិត្តរបស់បងៗដែលកងកម្លាំងកំពុងនៅក្នុងសមរភូមិ។
មួយវិញទៀត ប្រសិនបើបានឃើញ ឬបានដឹងថាផេក ឬគណនីណាដែលផ្សព្វផ្សាយព័ត៌មានមិនពិត ឬជាគណនីក្លែងក្លាយ សូមកុំចែករំលែកបន្ត ត្រូវចូលទៅចុចរីផត ឬរាយការណ៍ពីផេកនោះ ដើម្បីឲ្យក្រុមហ៊ុនហ្វេសប៊ុក ឬ Flat form ណាមួយដែលបងប្អូនប្រើប្រាស់ធ្វើការបិទផេគ ឬគណនីនោះចោលតែម្ដង៕










