បន្ទាប់ពីរងនូវភាពចម្រូងចម្រាសនិងទទួលបានមតិរិះគន់ចាស់ដៃពីអ្នកលេងបណ្តាញសង្គមកម្ពុជាទីបំផុត ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសម្រេចចិត្តលុប Title ជាលំដាប់រងទី៥ កម្មវិធី Miss Grand International 2022 គ្រប់បណ្តាញសង្គមហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmo8BBMH5jSsf8JuW6CC2EwBDi_u-xal712-5V1-IZQ4PPK21AxmlQ5aBnO6BJ2PfyCYmcFtPk2uWJMl8k7ROzbImUeAuOzFTxi62OstDT7pcWQSKbEA7-K2041WRPcI5YsCZTXhOZfOlrM6GCN6MWIw_uQfLN4YEQwtT8tECOdsL0ifP9fpFFT7p5LBy8/s2048/image_2025-07-25_12-26-39.png

អស់រយៈពេលជាច្រើនខែមកហើយពោលគឺចាប់តាំងពីអតីតអ្នករៀបចំកម្មវីធី Miss Grand Cambodia គឺលោកស្រី អ៊ឹម សុគន្ធា មានបញ្ហាចម្រូងចម្រាសជាមួយនឹងតាណាវ៉ាត់ រួមទាំងមានបញ្ហាជាច្រើនទៀតកើតឡើងនៅរយៈពេលចុងក្រោយនេះពេជ្រ វត្តីសារ៉ាវឌ្ឍី គឺតែងតែត្រូវបានមហាជនរិះគន់ចំពោះការដាក់ Title របស់នាងនៅក្នុងកម្មវិធីមួយនេះទាំងដែលម្ចាស់កម្មវិធីនេះធ្លាប់បានប្រើពាក្យប្រមាថមកកាន់ថ្នាក់ដឹកនាំកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmvyypSojPuZOM5X8zRQ8jTY3AvbQ2W-02fQ1IJnjHZsa0re3fvDPJ6l_9xWD9UxWNUgsvQwLIx9B0ZD5JTkPzfCwbrbQJWajLx5dP21hrwdwwhzg2zC_nt4qff3NaaP28VJY6MlOVVy8v6xYUTeIsgzB8t6CWktvoS95i87315ORwXIf1_lqK37H1bfXw/s2048/image_2025-07-25_12-26-41.png
ចំណែកឯរឿងថ្មីៗនេះទៀតសោតគឺមានអ្នកឌីហ្សាញជនជាតិថៃម្នាក់បានបញ្ចេញសារបង្ហាញពីបវរកញ្ញាកម្ពុជាម្នាក់ឆាតទៅរូបគេព្រមទាំងបដិសេធមិនរួមការងារជាមួយខ្មែរជាដាច់ខាតទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ ការទម្លាយឆាតនិងសម្តីរបស់អ្នកឌីហ្សាញជនជាតិថៃរូបនេះបានធ្វើឱ្យមហាជនផ្ទុះប្រតិកម្មម្តងទៀតជាពិសេសមនុស្សជាច្រើនបានសង្ស័យថាអ្នកដែលឆាតទៅគឺជាពេជ្រ វត្តីសារ៉ាវឌ្ឍី។ ស្របពេលស្ថានការណ៍តានតឹងខ្លាំងកំពុងមានសង្គ្រាមបែបនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺទទួលរងនូវការរិះគន់ខ្លាំងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikFrBjqd3S5Oo9GK6LJlvLIzj1NZLU99vcdiTHhIMtQsDve2rLIfBA9kXarJkHzQD_PI8m5Z1R-rRNih1RAGfAVScfTTHpfE01AaSzKrZ_ExelOxNrTz_3mVwLhP2GXxcf-eeIqSPaeaJ1kikFmJhSK343HuesptPVV9kTVihpgYRuE2c_D_mBiWSpwJ5e/s2048/image_2025-07-25_12-26-44.png

យ៉ាងណាមិញ បន្ទាប់ពីមានរឿងចម្រូងចម្រាសពេញបណ្តាញសង្គម ពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលុប Title លំដាប់រងទី៥ កម្មវិធី Miss Grand International 2022 គ្រប់បណ្តាញសង្គមហើយទាំងនៅលើផេក គណនីហ្វេកប៊ុក រួមទាំងគណនី IG ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGqV2vllIeyVII6LiKruFdFgefQKtWApQ3D66resh7NLNxf7JfT_9YvK-Ro4ndDmJsPMoTyekRflWr7vYpEqUnwmNICQGfQ_lTP18q19_2YX1qlgjyk_Cf4I1qeZuzaNXdY5vh5uVtmi7Mg-nfnFmclrTUiec7KkPy_hQohD8Ki3jeVM51JTy3sKVT7bx8/s1280/photo_2025-07-25_12-24-26.jpg

គួរឱ្យដឹងថា ពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏កំពុងប្រកួតយក Title ថ្មីពីកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ផងដែរ។ វគ្គផ្តាច់ព្រ័ត្រកម្មវិធី Miss Universe Cambodia 2025 នឹងប្រពឹត្តទៅនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៥ ដែលមានទីតាំងនៅសាលវិមាន ពហុកីឡាដ្ឋានជាតិអូឡាំពិក៕