តារាសម្តែង ប្រុស ខួច រួមទាំងតារាចម្រៀង និងសម្តែង ព្រីន បានបង្ហោះសារនិងវីដេអូរៀងខ្លួនឆ្លើយតបទៅកាន់អ្នកបង្ហោះវាយប្រហារថាតារាមួយចំនួនដែលមិនចេញមុខជុំវិញបញ្ហាសង្គ្រាមកម្ពុជាថៃ ឱ្យបញ្ជាក់ឈ្មោះតារានោះចំៗ កុំវាយប្រហារដៀលគ្នាឯងដើម្បីយក Like យកស៊ែរ។
នៅថ្ងៃទី២៥ នេះ តារាសម្តែង ប្រុស ខួច បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ស្ថានភាពពេលនេះគឺយើងគួររួបរួមគ្នា មិនមែនពេលវ៉ៃប្រហារដៀលគ្នាឯងដើម្បីយក Like យក share ដៀលតារាខ្មែរចេះចុះ បើយើងមិនសូវគាំទ្រគ្នាឯងតាំងពីដើមមកហើយបានអីឃើញគ្នាឯង Post យូរៗទៅម៉េចបានជាន់តែគ្នាឯង? ពេលខ្លះគ្នាpost ហើយ Story ហើយតែ page រឺ IG វាអត់ MM ដូចគេបានមើលអត់ឃើញ។ ហេតុអីស្ថានការណ៍នេះហើយមនុស្សមួយចំនួនតូច Post ដៀលតែគ្នាឯង យកមុខ រឺ យកLike share ពេលខ្លះអត់ចង់និយាយ តែអូសមកវាឃើញរហូត។ ជាចុងក្រោយ ខ្ញុំនៅតែព្រួយបារម្ភបងប្អូនជនរួមជាតិដែលរស់នៅតាមជាយដែនគ្រប់តំបន់ មនុស្សចាស់កូនក្មេង សូមជួយជំលៀសពួកគាត់ចេញពីតំបន់គ្រោះថ្នាក់»។.png)
តួឯកប្រុសរូបនេះបានប្រើហាសថេកថា សុំសំណូមពរដល់បុគ្គលមួយចំនួនកុំបំផុសបំផុលឱ្យស្អប់គ្នាឯងទៀត ស្អប់ពីណា Mention ឱ្យចំៗអរគុណ។
មិនខុសពីតារាសម្តែង ប្រុស ខួច ប៉ុន្មាននោះទេងាកទៅកាន់តារាចម្រៀងនិងសម្តែង ព្រីន វិញក៏បានចេញវីដេអូរយៈពេលជាង២នាទីដោយភ្ជាប់មកជាមួយចំណងជើងថា«ចង់បានពីអ្នកណា? សុំចិត្ត ល្មមឈប់បានហើយ បងៗ វាជាពេលដែលត្រូវ រួបរួម និង ជួយគ្នា»។
នៅក្នុងវីដេអូនេះ ព្រីន បាននិយាយថាអ្នកមួយចំនួនបាននិយាយថាតារាស្រុកខ្មែរ Influencer BA ល្បីៗ តារារ៉េប បាត់ទៅណាមិនឃើញចេញមកនិយាយ ដោយលោកបានចោទសួរទៅវិញថាចង់បានពីអ្នកណា ចង់ឱ្យអ្នកណាជាអ្នកនិយាយ មុននឹងឈ្លោះគ្នាឯងគួរឆ្លើយសំណួរនេះជាមុនសិន។ ព្រីន ថាលោកបានឃើញសិល្បករ សិល្បការិនី Influencer ជាច្រើនដែលពួកគាត់ធ្វើហេតុអ្វីបានជាដល់ដំណាក់កាលនេះរករឿងគ្នាឯង។
.png)
តារាប្រុសរូបនេះថា ជារឿយៗលោកឃើញពេលមានបញ្ហាអ្វីតែងតែស្តីបន្ទោសដល់អ្នកសិល្បៈហេតុអ្វីមិនឃើញពីអ្នកសិល្បៈដែលគាត់ជួយ។ ព្រីន ថាបើចង់បានសំឡេងពីអ្នកណាមេនសិន និងផ្ញើសារទៅគាត់ថាយើងចង់បានអ្វី ប្រើហាសថេកអ្វី។ ក្នុងនោះដែរ ព្រីន បានស្នើសុំកុំឱ្យខ្មែរឈ្លោះគ្នាឯងគ្មានបានអ្វីមកវិញនោះទេ៕










