បញ្ហាក្តៅគគុកនៅព្រឹកថ្ងៃទី២៤ កក្កដា នេះដែលមានការផ្ទុះអាវុធរវាងខ្មែរនិងថៃបានធ្វើឱ្យអ្នកច្នៃម៉ូតថៃម្នាក់បានបង្ហាញពីបវរកញ្ញាខ្មែរមួយរូបមានបំណងទាក់ទងខ្លួនឱ្យធ្វើឈុតតំណាងជាតិ។ ខ្លឹមសារការទាក់ទងអ្នកទាំងពីរគឺធ្វើឡើងកាលពីខែឧសភា ប៉ុន្តែទើបតែធ្លាយចេញនៅពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd8Y0F5uPjt-_8e0agBPGzE9L-SxFb8CMZzxMA2eW2zNzZX92yzIa7eCXWHCW9T0ah6NWFfhShQWl23TS25ys2lhyu7ZlMIUGCBz1c7zCKaHPxujsK-J9atwZ-XfS_Ix4J59lC1TWwmpxUrR8nVq5b1Lou6YpSqO4ILbksRe_pm_RXLUoHTnmdkCGVyuEa/s2048/image_2025-07-24_15-12-59.png

នៅរសៀលថ្ងៃទី២៤ កក្កដា គណនីហ្វេកប៊ុកមួយឈ្មោះថា «Art Akarach» ដែលជា Designer ច្នៃឈុតតំណាងជាតិក្នុងកម្មវិធីបវរកញ្ញា បានបង្ហោះរូបភាព Screenshot ដោយមានបវរកញ្ញាខ្មែរម្នាក់ឆាតទៅជាមួយនឹងពាក្យថា «សាវាឌីខាស»។ អ្នកច្នៃម៉ូតរូបនេះបានសរសេរជាភាសាថៃនៅលើការបង្ហោះរបស់ខ្លួនបញ្ជាក់ថាបើប្រទេសនេះដែលចង់សម្តៅមកលើកម្ពុជាទាក់ទងមករូបគេ រូបគេ នឹងបដិសេធ ហើយច្បាស់ជាមិនធ្វើការជាមួយខ្មែរទេ ទោះជាដំណាក់កាលណាក៏ដោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheTruiQIiFczZ99aY6CpfM1i_spVHCpGpBP7py4zD5k3BreZf2xx2X0okrcIyHrAZBE5Mpxs5FxfXzdWOKQdco0fDIw4LjdChLCLeQwcz4eSDwNWdZ6GxTtBHy7Nn5_fG5AXkYeElck1y2yya7tmmLwl_mZG485E4cfF2wa9nmDOiIvE8SRc-ClmoCA84e/s960/image_2025-07-24_15-12-55%20(5).png

អ្នកច្នៃម៉ូតរូបនេះ មិនបានបង្ហាញថាជាបវរកញ្ញាខ្មែរណាដែលឆាតទៅនោះទេ ប៉ុន្តែរូបភាពតែបន្តិចអ្នកលេងបណ្តាញសង្គមជាច្រើនសង្ស័យនិងមានការចោទប្រកាន់ថាជា ពេជ្រ វត្តីសារ៉ាវឌ្ឍី។ នៅលើទំព័រផេក «Team Cambodia Pageant» ក៏បានភ្ជាប់រូបភាពដែលអ្នកច្នៃម៉ូតជនជាតិថៃបង្ហោះរួមជាមួយនឹងរូប ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយបានដាក់ជាសំណួរថា «ស្លាប់ហើយលោកអើយយ៉ាងនេះ! តើពិតទេតីឆាតទៅឱ្យជនជាតិថៃច្នៃឈុតតំណាងជាតិឱ្យហើយត្រូវជនជាតិថៃ Say No រឺក៏ខ្មែរខ្វះស្នាដៃ? ជំនោរទៅថៃពេកហើយតី»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Wf5uNtNpf1IqdWax1p2FFYNNS_0bDZ_6NDHPn4oZphUh1VjJbKuBaA3Cy4uwbTHiLHx01xrPCCTuSw1IhetpqIb0003RbVpNReESTGZaio6F9WFCbv4WoPhJo_B_p0bYDKMlFzm_K6dW1dpL3NK5xmSw5qfHMzesvoTDog8OoCvbzCII2AwdegMRDfnP/s682/image_2025-07-24_15-12-55%20(4).png

យ៉ាងណាមិញបន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមអំពីបវរកញ្ញាខ្មែរទាក់ទងទៅអ្នកច្នៃម៉ូតជនជាតិថៃបានធ្វើឱ្យមតិរិះគន់យ៉ាងខ្លាំងនិងមានការចោទប្រកាន់ទៅកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលនាងកំពុងតែប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។ ទាក់ទងនឹងរឿងអាស្រូវដែលឈ្មោះរបស់ខ្លួនមានការចោទប្រកាន់នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពុំទាន់ចេញមុខបកស្រាយនៅឡើយគិតត្រឹមម៉ោង៣រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៕