បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនឈ្មោះ «Thaksin Shinawatra» នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយចោទប្រកាន់ថា ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាឱ្យមានការបា.ញ់មកកាន់តំបន់របស់ថៃតាំងពីព្រឹក ហើយលោកចោទទៀតថា កម្ពុជាបា.ញ់ថៃមុន ក្រោយពីការផ្ទុះមីននៅព្រំដែន ។
លោក ថាក់ស៊ីន ចាត់ទុកថា កម្ពុជាល្មើសនឹងច្បាប់អន្តរជាតិ និងក្រមសីលធម៌នៃការរស់នៅជាប្រទេសជិតខាងល្អ រហូតដល់កងទ័ពថៃរងរបួសដាច់ជើងចំនួន២នាក់ រួមទាំងពលរដ្ឋថៃរងរបួសមួយចំនួន ។
លោកអះអាងថា ថៃបានអត់ធ្មត់ និងអនុវត្តតាមច្បាប់អន្តរជាតិ និងបំពេញតួនាទីជាប្រទេសជិតខាងល្អគ្រប់ផ្នែក ។ ចាប់ពីពេលនេះ កងទ័ពថៃអាចតទល់ជាមួយកម្ពុជាតាមផែនការយុទ្ធសាស្ត្រ ហើយក្រសួងការបរទេសថៃអាចកំណត់វិធានការផ្សេងៗដោយត្រឹមត្រូវ ។
គួរបញ្ជាក់ថា នេះជាការចោទប្រកាន់របស់លោក ថាក់ស៊ីន និងទម្លាក់កំហុសពីលើកម្ពុជា ការពិត កងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាមុន ក្រោយពីនាយករដ្ឋមន្ត្រីថៃស្តីទីបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក និងកោះហោះឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញត្រឡប់ទៅថៃវិញ ដោយចោទប្រកាន់ថា កងទ័ព៥នាក់ជាន់មីនដាច់ជើង និងរងរបួសម្តងទៀត គឺដោយសារកម្ពុជាបង្កប់មីនថ្មី ។
ហេតុការណ៍កងទ័ពថៃជាន់មីនលើកនេះ គ្រាន់តែជាការអះអាងរបស់មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ប៉ុណ្ណោះ ដោយសារមេទ័ពរូបនេះឃ្លានចង់ធ្វើសង្គ្រាម និងលាបពណ៌មកពីលើកម្ពុជាម្តងហើយម្តងទៀត ខណៈថៃខ្លួនឯងចង់យកលេសបើកឆាកធ្វើសង្គ្រាមជាមួយកម្ពុជា ៕










