ថ្មីៗនេះ Bai Lu បានបង្ហោះរូបមួយចំនួននិងចែករំលែកអំពីតួឯកស្រីដែលនាងសម្ដែងក្នុងរឿង «Mo Li»។ តារាសម្តែងរូបនេះគិតថាតួ Ye Li ជាតួអង្គពិបាកនិងគួរឱ្យចាប់ អារម្មណ៍។

Bai Lu បាននិយាយថា «លើកទីមួយចែករំលែកអំពី Ye Li នាងជាតួដែលពិបាក ខ្លាំង ណាស់ក្នុងចំណោមតួនាទីទាំងអស់ដែលខ្ញុំបានសម្តែង ។ Ye Li គឺជាតួអង្គដែលមាន ប្រវត្តិស្មុគស្មាញបំផុត និងមានបុគ្គលិកលក្ខណៈចម្រុះច្រើនបំផុត។ នាងញញឹមច្រើនដង ប៉ុន្តែការពិតនាងយំ។ នាងហាក់ដូចជាស្ងប់ស្ងាត់ប៉ុន្តែខាងក្នុងនាងមានភាពច្របូកច្របល់។ អរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកដឹកនាំរឿង Ye Li បានក្លាយជាតួអង្គដែល មានសាច់ឈាម និងព្រលឹង។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការរំពឹងទុករបស់អ្នកចំពោះ Ye Li ហើយសូមជឿជាក់លើពួកយើង។ យើងពិតជានឹងសហការគ្នាដើម្បីនាំមកនូវការងារដែលបំពេញចិត្តអ្នករាល់គ្នា»។

ការចែករំលែករបស់ Bai Lu បង្ហាញពីភាពស្មោះត្រង់ និងការយល់ដឹងរបស់នាងអំពីតួអង្គ ដែលនាងកំពុងលេង។ លើសពីនេះ តារាស្រីរូបនេះ ក៏បានបង្ហាញភាពវៃឆ្លាតក្នុង ការទទួលយកតួនាទីដ៏លំបាក ជាមួយនឹងជម្រៅខាង ក្នុងដ៏ស្មុគស្មាញ។
កន្លងមកចាប់តាំងពីចាប់ផ្ដើមថតរឿង «Mo Li» ភាពយន្តនេះបានជួបភាពចម្រូងចម្រាសជាច្រើនទាក់ទងនឹងបញ្ហាតួសម្ដែង និងរូបរាង។ អ្នកគាំទ្រ Bai Lu បង្ហាញការងឿងឆ្ងល់ចំពោះ សមត្ថភាពសម្ដែង និងកេរ្តិ៍ឈ្មោះរបស់តួប្រុស Ryan Cheng ឬទស្សនិកជនស្គាល់ថា Cheng Lei ដោយគិតថាតួប្រុសអន់ពេក និងមិនល្អគ្រប់គ្រាន់ក្នុងការសម្ដែងជាមួយតួចាស់។

រូបរាងរបស់ Bai Lu ត្រូវបានស្នើរសុំឱ្យផ្លាស់ប្តូរជានិច្ច ព្រោះវាមានភាពឡូយឆាយ និងមិនមានលក្ខណៈពិសេសខ្លាំង។ ម៉ូតសក់ និងគ្រឿងលម្អពណ៌លឿងដ៏ធំរបស់នាងបានធ្វើឱ្យតារាស្រីរូបនេះមើលទៅ «ចាស់ជាងវ័យ» ជាពិសេសពេលស្ថិតក្នុងឈុតមួយជាមួយ តួប្រុស។
ភាពយន្តនេះត្រូវបានគេរំពឹងថានឹងចាក់ផ្សាយនៅឆ្នាំ ២០២៦ នៅលើវេទិកា Tencent Video ហើយត្រូវបានគេរំពឹងថានឹងបន្តជោគជ័យនៃព្រោះវាមានប្រធានបទទាក់ទាញដូចគ្នាគឺការប្រយុទ្ធគ្នាក្នុងវាំង៕
		
	









