ហាណូយ៖ ចាប់តាំងពីដើមឆ្នាំនេះ ការផ្ទុះឡើងជាង 514 ត្រូវបានគេរាយការណ៍នៅក្នុង 28 ក្នុងចំណោម 34 ខេត្ត-ក្រុង របស់ប្រទេសវៀតណាម ដោយមានជ្រូកជាង 30,000 ក្បាលបានឆ្លង និងបានងា.ប់។ បច្ចុប្បន្ននេះ ការផ្ទុះឡើងចំនួន ២៤៨ ករណីទៀត នៅតែសកម្មនៅក្នុងមូលដ្ឋានចំនួន ២០ ដែលធ្វើឱ្យមានការព្រួយបារម្ភពីការរីករាលដាលបន្ថែមទៀត ជាពិសេសនៅក្នុងខេត្តដែលមានកសិដ្ឋានចិញ្ចឹមជ្រូកធំៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk9cLS8POMDDpwD8qHooG6E5mKLIxTy40ShIDx79Kb1H0jrTVOMEemViSCh9cwj83zjWwWCjnGHB9fXa3DXlK2KhrrVQOr-A8eYuLrU-FEk7VFxpijSFp3W6TfDuis1Oy-efmSU-dtNpZww2muy7gkcGioRn5GraLQtByLrXLcfr1Gmn7eqsjoVOY4gheP/s750/image_2025-07-21_10-45-10%20(3).png
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចេញសេចក្តីណែនាំជាបន្ទាន់មួយ ដោយទាមទារឲ្យមានវិធានការ និងសម្របសម្រួលបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) ខណៈដែលវៀតណាមកំពុងប្រឈមមុខនឹងការកើតឡើងវិញនៃជំងឺលើសត្វពាហនៈដែលងា.ប់នៅតាមតំបន់មួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimzFEWIMm5Mdrp2sNEsLjyeGS4L8nXa-_lIXQGOR8mXmNIhHkWGyMALwQh7g3-s0EzOY46jjA1foXqd80HvImoetYb0X0tgtIwoQfSevrnlPKhuY-F4kGrrQ9RD3sa9Td57-rcYCGzpFEn4s9fxE96jajBa-pCwnbMXGncm4fdm4lLYv2HHh6D-9XyxEl3/s680/image_2025-07-21_10-45-10.png

លោក Pham Minh Chinh បានបញ្ជាឲ្យអាជ្ញាធរបង្រ្កាបលើការដឹកជញ្ជូន ការលក់ និងការកម្ចាត់ចោលជ្រូកដែលឆ្លងមេរោគ ហើយត្រូវធានាថា ការអនុវត្តវិធានការទាំងឡាយនឹងមិនរំខានដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺ។ ចំពោះការផ្ដល់ការរាយការណ៍យឺតពេល ឬការព្យាយាមលាក់បាំងនៃការផ្ទុះឡើងនៅតំបន់ណាមួយ នឹងត្រូវពិន័យយ៉ាងតឹងរ៉ឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1xi_jHwbhf1QAiPvq0UAcb_fGeXIwJYvK043NPvRqVLCJr8w2inKNKEmuKEc-7efm125BVk6sqwxuvOzA_zDHWLKLdMQI2hAKCIDD5MegphAVhgiLGdoFhoxzJkMnSPkfnJt0Gmxyg-5VtHtT-egybNK4oSg9G_5u_SLa04fOfKXFMsvDaBWokATENusN/s1992/image_2025-07-21_10-45-08.png

ក្រៅពីនេះ អាជ្ញាធរមូលដ្ឋានមានភារកិច្ចណែនាំកសិករឱ្យអនុវត្តវិធានការការពារបែបជីវសុវត្ថិភាពឲ្យកាន់តែខ្លាំង ខណៈកំពុងធ្វើការបង្កើតតំបន់កសិកម្មគ្មានជំងឺ។ ទន្ទឹមនឹងនោះ ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងបង្កើនការចុះត្រួតពិនិត្យទីផ្សារ ដើម្បីទប់ស្កាត់ការលក់ជ្រូកដែលមានវីរុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4iXmM0Sh68jvxoQoLEfFV7bL1QqsfayIXImPeLchf9SxL87hQkZhlUWFe2pShRG87LF4as5EONRuOwiq34e8OeGgOGG8wNd-HPxoPpXfnh10-Mu0Pel-tEeotdmG63xjol97icLjgKFazzN_YZ2uDnUriRR0uqnbeV8kZoTZKVeBup9n5wpm7ac7eGN_G/s700/image_2025-07-21_10-45-10%20(2).png

គួរជម្រាបថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺជាជំងឺដ៏កា.ចសាហាវមួយឆ្លងលើសត្វជ្រូកទៅជ្រូកប៉ុណ្ណោះ វាមិនទាន់មានភស្តុតាងណាមួយបង្ហាញថា វីរុសប៉េស្តជ្រូកអាហ្វ្រិកបង្កជំងឺលើមនុស្សនោះទេ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិក រីករាលដាលឆាប់រហ័សបំផុត ដោយបើវាកើតហើយ វានឹងបណ្តាលឱ្យជ្រូកស្លា.ប់ស្ទើរតែ១០០ភាគរយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1vKVhqaBrO09f3bxpw92IVKWgKnLU7t1a5alx5CMIpKNNxz_MHtIzjKI9N9d0hykziHctPttmiLAp0brFb-ML_4sFslgfUPW59_1GLhfnoSdzZH-W6sDrWcVvHFGnIbCldbhVxClsBUth5iFrTx5n5CrkzRm0PZ9nT2tPevrDIzRwX5TSODqVqGLjaZvd/s848/image_2025-07-21_10-45-10%20(4).png

បច្ចុប្បន្នវៀតណាម ក៏កំពុងតែវីវក់នៅក្នុងការទប់ស្កាត់ការលក់ដូរជ្រូកដែលមានជំងឺនៅក្នុងប្រទេសរបស់ខ្លួន ខណៈថ្មីៗនេះមានការរកឃើញថា ស្ត្រីម្នាក់នៅភាគកណ្តាលប្រទេស បាននាំចូលជ្រូកដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីសម្លា.ប់ និងលក់ទៅឱ្យក្រុមហ៊ុនផលិតសាច់ក្រក៕