ថៃ៖ អតីតប្រធានបក្សប្រឆាំងថៃម្នាក់ ចេញមុខព្រ.មានពីស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃ ដោយជំរុញឱ្យមេដឹកនាំយោធាមានការអត់ធ្មត់ និងរង់ចាំការចរចាការទូត ចៀសវាងការធ្លាក់ចូលក្នុងអន្ទាក់ ព្រោះកម្ពុជាព្យាយាមបង្កហេតុផ្សេងៗដើម្បីញុះញង់ឲ្យមានការផ្ទុះអា.វុ.ធ។ នេះបើយោងតាមសារព័ត៌មានថៃ The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRBfVWOuMWT-yMvVQRSpIn8D3dA3sbIrZ6byBkYgnEzVoRILjl9PSwnOMSNe7D7utcBaLoGe5a9uenkBCc2POKxwmGzw9tP9NbPm1H6i-ufewW5wrMUHxyDM22HifK8Zyz_SzP1PGOGYdh21Juqku3fOk5OyT9vFmapMwV6Z-ochFrXn9Di6AV-U3jE6HS/s1280/photo_2025-07-19_15-55-55%20(2).jpg

នាថ្ងៃសុក្រ ទី18 ខែកក្កដា ឆ្នាំ2025 លោក Thanathorn Juangroongruangkit ប្រធានចលនាវឌ្ឍនភាព និងជាអតីតមេដឹកនាំគណបក្សអនាគតឆ្ពោះទៅមុខ បានធ្វើការពន្យល់នៅក្នុងកម្មវិធីមួយថា៖ យុទ្ធសាស្ត្ររបស់កម្ពុជា គឺដើម្បីទទួលបានផលប្រយោជន៍នៅលើឆាកអន្តរជាតិ តាមរយៈតុលាការ និងស្ថាប័នអន្តរជាតិ ដូចជាមហាសន្និបាតអង្គការសហប្រជាជាតិ ឬក្រុមប្រឹក្សាសន្តិសុខជាដើម។ លោកបន្តថា “អ្វីដែលកម្ពុជាចង់បានគឺការបង្កឲ្យមានអំពើហិង្សា។ ដូច្នេះរដ្ឋាភិបាល និងយោធាថៃត្រូវតែអត់ធ្មត់ និងជៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់របស់ពួកគេ ប្រសិនបើយើងធ្លាក់ចូលទៅក្នុងអន្ទាក់ ហើយមានជម្លោះកើតឡើងនាំឲ្យមានរបួសស្នាម នោះកម្ពុជានឹងទទួលបានភាពស្របច្បាប់នៅចំពោះមុខពិភពលោក”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJjkiQuExGSvT_hZ8_9NM_MSqOKil0KXL7RPmpebVzTgj3iVVpjzTzgJSZPaVHNAhN69jh6tDPfPd7d_l5XGTLH9vTIKXxT-ePTJcKTPyUgRHW6vyRS504R68Z5iFt1YSi3rOsrX2CqCdrk_GhjvL8AS3i9ox1HIKSqZGS3Ih-gHgdWvbZEwm2KBItIoKh/s650/photo_2025-07-19_15-55-55.jpg
លោក Thanathorn បញ្ជាក់ថា បញ្ហាសំខាន់គឺធ្វើយ៉ាងណាឱ្យស្ថានការណ៍អាចដោះស្រាយចេញ ហើយអាចវិលមករកភាពដើមវិញ ។ លោកបានផ្តល់អនុសាសន៍ឱ្យប្រើប្រាស់គណៈកម្មាធិការបច្ចេកទេសរួម (JTC) មួយទៀតដើម្បីជួយសម្រួលដល់ការចរចា សម្រាប់ដំណោះស្រាយយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrFr4qaVjwa9pZZBzjV2YAbjbcVr55QYaKAxFRdSf30ImjDMEwYmu6kFzKYY1tjGHQa7Z7OhsE7NkZovR07kW_ktbGRFmDULBqgzcDb_MdwHMMnvxdnfQp3CmtmM1Vz6WlYxU1oTl6c8jU-qDdQfa1J1BA9TipcVrm8QhQpIAnBkPZuYnTt-zY2epVbN0B/s1080/photo_2025-07-19_15-55-57.jpg

ទន្ទឹមនឹងនោះលោក Thanathorn ក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីប្រជាប្រិយភាពរបស់យោធាដែលបានកើនឡើងយ៉ាងខ្លាំងដោយសារតែស្ថានភាពបច្ចុប្បន្ន ដោយហៅវាថាជាការអភិវឌ្ឍន៍ដ៏គួរឱ្យរំខាន។
លោកក៏បានររិះគន់សកម្មភាពរបស់រដ្ឋាភិបាលថៃ ដែលលោកមានអារម្មណ៍ថាយឺតពេក។ លោកបានបញ្ជាក់ដោយត្រង់ៗថា «យោធាមិនគួរធ្វើអត្ថាធិប្បាយលើបញ្ហាជម្លោះព្រំដែននេះទេ ហើយត្រូវតែធ្វើតាមការដឹកនាំរបស់រដ្ឋាភិបាលស៊ីវិល»៕