ខេត្តកំពង់ធំ, ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៥៖ ធនាគារ វីង (ខេមបូឌា) ម.ក បានបន្តពង្រីកវត្តមានរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបើកសម្ពោធសាខាថ្មីរបស់ខ្លួនក្នុងខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការនាំយកសេវាធនាគារដ៏សម្បូរបែប ឱ្យកាន់តែជិតក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3salaDGbZHyCeSbRhN2KpQQyxjWQzoSUuMlf70PGFZNx0V9A84EiVeKAsRv1SVrl_c8XFXU9FQoBXrt4zfO7mIlpv88JSdd4EG_sgh-PyGj_wlo93xHfl_rxYvCcNerIw7louWekNWuh9SsEyP9dBm49A4hYxDidwQrH2lW_-P5oeBefdnOYosaXFyLoG/s6000/IMG_4286.JPG

ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋ មន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ,លោក គង់ ចំណាប់ នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAGnkp06INqMGl9r6XV7Nup_hV5fAkmrVr-IuLi6nHBl-ro8Bz_MEvvQhmWQIl-3kUfYIjVgqYmJTdykJHDmK5aciVEFrO8_3lLqohZsAYBI9ZuBMkl9fEukWxZSfiqYuZirAo6nXqTT_Rlot-MEJyia3zP-UWTwWt4ifU0zgWBjG7O96MYVx2G96VPbZ1/s5402/IMG_4278.JPG
កម្មវិធីនេះក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង, អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ, ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyspojnZ5zgUrbHFO-ILFTkNF9fo59NkbosqFYSjHqL71QTC4Dpu0fm-TWcCutW_WbKOSBZRWEZ6fxEYrZPAvcXbp2VB3ZrVAa9DdWxOduElmps27oXZbB0UsG874iA8gB570VMy5rAtAazuZt3vwMheoEvVc9IfJXTaRua1LxryreQIjsXF8sX691lcbc/s4904/IMG_4279.JPG
មានទីតាំងស្ថិតនៅចំកណ្តាលក្រុងកំពង់ធំ ទល់មុខវិមានឯករាជ្យ សាខាថ្មីនេះនឹងផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបដែលរួមមាន៖ សេវាកម្ចី ប្រាក់បញ្ញើ ការផ្ទេរប្រាក់ទៅក្រៅប្រទេស ការទូទាត់វិក្កយបត្រផ្សេងៗ ព្រមទាំងដំណោះស្រាយហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ដែលអាចឆ្លើយតបទៅនឹងតម្រូវការសហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនសាជីវកម្ម និងអតិថិជនទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju7trRMVkvWIcgPECwS4lekRSLXQocx1XpHNtewgR0EHO_B0ucQZi4W8LoylcMIJtZgpWFUeMgRXmLI200zP8g3JpyQ_ydMaNimn-HnBa3p46GyjZTSDUlxy2fZN3C6eQk199ckmiVKqsANEjdveKb1o6wlk-QMIgVFHmHiujddSmjxEJI1RU5icHNdtue/s5569/IMG_4246.JPG
បំពាក់ជាមួយម៉ាស៊ីន ATM និងម៉ាស៊ីនដាក់ប្រាក់ ដែលអតិថិជនអាចចូលទៅប្រើប្រាស់ ២៤ ម៉ោងពេញមួយសប្តាហ៍ រួមជាមួយបន្ទប់ប្រជុំធំប្រកបដោយផាសុកភាព និងចំណតរថយន្តធំទូលាយ ការិយាល័យថ្មីនេះត្រូវបានរចនាឡើងយ៉ាងចិត្តទុកដាក់ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជនទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinw3zdgASaq3-tCfaNotkwJKses0Wm_PDL0Yl5U_fnygkgCIOfIkW5td7hp39wDyazamkDb_ejvgcn8eauyjVIknqDD2q617VQiiocfu8rOSmgia6ASXxRMyCMZ52Oqx3QyfNpSXXBLKGQG43RvCDZmiH5igrCd4PR9hbtGZruwOxz8OnzKZxvnNZrGz4D/s5420/IMG_4249%20(2).JPG
បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានគូសបញ្ជាក់ពីសារសំខាន់នៃវត្តមានសាខាថ្មីនេះថា៖ “ក្នុងនាមជាធនាគារខ្មែរសុទ្ធសាធ ការពង្រីកសាខាថ្មីរបស់យើងនីមួយៗគឺប្រៀបបានទៅនឹងស្ពានចម្លងទៅរកកាលានុវត្តភាពមួយដែលផ្សាភ្ជាប់ប្រជាពលរដ្ឋ អាជីវកម្ម និងសហគមន៍ឆ្ពោះទៅកាន់អនាគតមួយដ៏ត្រចះត្រចង់។ ជាមួយនឹងសក្ដានុពលសេដ្ឋកិច្ចដ៏រស់រវើករបស់ខេត្តកំពង់ធំ យើងពិតជារំភើបដែលបានរួមចំណែកដល់ការរីកចម្រើនរបស់ខេត្តនេះ។” https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNMvhzxt5pnRR7HH1NktsNFLY_N8C0ETrm3IqhoFfeMg4WIlYF06PUeKcrbn041xs2TmnJq5XJaeiY1-Mkdv4YtyaGkWu6IhhcZx9Lq7cLnHO7Uc5JTt4J2unEdy9HH7YYOFqI0FATfB0zsEZxd1fqjifeROhE6epLSHD8B74_tcXnbBhgs_JPeWvrcUvj/s5893/IMG_4251%20(2).JPG
ខេត្តកំពង់ធំ ដែលមានប្រជាជនជិតមួយលាននាក់ ហើយក៏មានអំណោយផលខ្ពស់លើវិស័យកសិកម្មដោយបានរួមចំណែកប្រមាណ ៤% នៃទំហំសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងមានការអភិវឌ្ឍបន្ថែមទៀត ដោយសារទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលប្រទេស និងមានប្រព័ន្ធដឹកជញ្ជូនដ៏រឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOW5Bxof97omVQUOUH2wCjJVYYWT8WZwcAb4KqCd_n9Syoz72BskUu4-ekqOWZ0nVX1mudtODVMKdqsi2juJ_xGJ9MiVWUQRHvz3bfBsKQ9x7slawJnMtkPywznb93DrURaV-o_P86z71XNtQPDsr5JEY-_qxmJOwvlNrRAiUDlG8Gf_9NAZgYTeLuJ6ki/s5145/IMG_4241.JPG
វត្តមានសាខាថ្មីនេះ នឹងបំពេញបន្ថែមទៅលើបណ្តាញដែលមានស្រាប់របស់ធនាគារ វីង ដែលរួមមាន៖ ភ្នាក់ងារធនាគារ វីង ចំនួន ៤៦៦ ទីតាំង និងភ្នាក់ងារវីង ម៉ាស្ទ័រចំនួន ១១ កន្លែងនៅទូទាំងខេត្តកំពង់ធំដើម្បីធានាបានថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ទោះបីស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipETwawZS43T2LM0G7mnfdv3ZtdFjXaR_7AG2DjKV03-ZC1lw6-82WlfuRiibBICtENu78cwJQ-Os8o12-CxKCC_JjXDVL-Oa-h_hhmZa8cw5Ggq6Jd2MOUwEeZKRvo_lcUcWXtwv20FW_m07YxB87panx9hQpQapbqGOc1BJQhIZaQp371_CWI104TWWu/s2930/IMG_4229%20(2).JPG
ដើម្បីអបអរសាទរដល់ការបើកសម្ពោធសាខាថ្មី ធនាគារ វីង ផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ ៦% ក្នុងមួយឆ្នាំ ដែលខ្ពស់ជាងអត្រាការប្រាក់ធម្មតា ១,៥% ហើយសម្រាប់អតិថិជនក្នុងខេត្តកំពង់ធំដែលបើកគណនីបញ្ញើមានកាលកំណត់រយៈពេលចាប់ពី ១២ខែឡើងទៅ។ ការផ្តល់នូវអត្រាការប្រាក់ខ្ពស់នេះ មានសុពលភាពរហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២៥ តែប៉ុណ្ណោះ ដើម្បីលើកទឹកចិត្តដល់ការសន្សំ ក៏ដូចជាពង្រឹងភាពធន់ហិរញ្ញវត្ថុសម្រាប់ប្រជាជនខេត្តកំពង់ធំផ្ទាល់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIQ6u4XjFOmb3xt9wGnIvX1Fvd8BKyPCATis8NBuKx2Ye7LHljURWAfbltHqQEZh67rVMKUIpglr7D7ajjI0LXrJ3bGg18x0k-S0bQ6K5Dx4A_Re5qG6baGiRIYGhCQmfe_aNmt1DyNqiD8s702SFHyjSI6Pd0zS04k4TtJnchyphenhyphenEl-R8xC7oZohXx_AwnY/s5107/IMG_4254.JPG
រយៈពេលជិត ១៧ ឆ្នាំនៃការបម្រើសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង បានវិវឌ្ឍខ្លួនក្លាយជាជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ ដោយបច្ចុប្បន្នធនាគារ វីង កំពុងបម្រើអតិថិជនជាង ៩,៥ លានគណនី គ្រប់គ្រងប្រាក់បញ្ញើអតិថិជនជិត ៣ ពាន់លានដុល្លារអាមេរិក ព្រមទាំងមានសេវាធនាគារ និងហិរញ្ញវត្ថុជាង ១០០ ប្រភេទនៅលើអេប ធនាគារ វីង។ ហើយជាមួយនឹងការមកដល់នៃ ធនាគារ វីង សាខាខេត្តកំពង់ធំ នឹងដើរតួនាទីយ៉ាងសំខាន់បន្ថែមទៀតសំដៅជំរុញកំណើនសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងខេត្តនេះកាន់តែប្រសើរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJAdAfsdk7EhUlGIIDPm2dHyzfUWXZettZF2VC6GogotymrGjIGy3xpEBB7QHryha-y7-Fi6qLE2AWEqwGYVWBWIvwmENeV2fVTK67hQjHjvG6u6uEeUm0rXeI2_pm0XTO77Jpq8OiHx-xYr4srScQrsKSR3SdSmupR6RhgD5rBgKm-8ej-BnMHZCGxqE7/s5924/IMG_4289.JPG