ហាណូយ៖ ចាប់តាំងពីដើមឆ្នាំនេះ ការផ្ទុះឡើងជាង 514 ត្រូវបានគេរាយការណ៍នៅក្នុង 28 ក្នុងចំណោម 34 ខេត្ត-ក្រុង របស់ប្រទេសវៀតណាម ដោយមានជ្រូកជាង 30,000 ក្បាលបានឆ្លង និងបានងា.ប់។ បច្ចុប្បន្ននេះ ការផ្ទុះឡើងចំនួន ២៤៨ ករណីទៀត នៅតែសកម្មនៅក្នុងមូលដ្ឋានចំនួន ២០ ដែលធ្វើឱ្យមានការព្រួយបារម្ភពីការរីករាលដាលបន្ថែមទៀត ជាពិសេសនៅក្នុងខេត្តដែលមានកសិដ្ឋានចិញ្ចឹមជ្រូកធំៗ។
.png)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចេញសេចក្តីណែនាំជាបន្ទាន់មួយ ដោយទាមទារឲ្យមានវិធានការ និងសម្របសម្រួលបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) ខណៈដែលវៀតណាមកំពុងប្រឈមមុខនឹងការកើតឡើងវិញនៃជំងឺលើសត្វពាហនៈដែលងា.ប់នៅតាមតំបន់មួយចំនួន។
លោក Pham Minh Chinh បានបញ្ជាឲ្យអាជ្ញាធរបង្រ្កាបលើការដឹកជញ្ជូន ការលក់ និងការកម្ចាត់ចោលជ្រូកដែលឆ្លងមេរោគ ហើយត្រូវធានាថា ការអនុវត្តវិធានការទាំងឡាយនឹងមិនរំខានដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺ។ ចំពោះការផ្ដល់ការរាយការណ៍យឺតពេល ឬការព្យាយាមលាក់បាំងនៃការផ្ទុះឡើងនៅតំបន់ណាមួយ នឹងត្រូវពិន័យយ៉ាងតឹងរ៉ឹង។
ក្រៅពីនេះ អាជ្ញាធរមូលដ្ឋានមានភារកិច្ចណែនាំកសិករឱ្យអនុវត្តវិធានការការពារបែបជីវសុវត្ថិភាពឲ្យកាន់តែខ្លាំង ខណៈកំពុងធ្វើការបង្កើតតំបន់កសិកម្មគ្មានជំងឺ។ ទន្ទឹមនឹងនោះ ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងបង្កើនការចុះត្រួតពិនិត្យទីផ្សារ ដើម្បីទប់ស្កាត់ការលក់ជ្រូកដែលមានវីរុស។.png)
គួរជម្រាបថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺជាជំងឺដ៏កា.ចសាហាវមួយឆ្លងលើសត្វជ្រូកទៅជ្រូកប៉ុណ្ណោះ វាមិនទាន់មានភស្តុតាងណាមួយបង្ហាញថា វីរុសប៉េស្តជ្រូកអាហ្វ្រិកបង្កជំងឺលើមនុស្សនោះទេ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិក រីករាលដាលឆាប់រហ័សបំផុត ដោយបើវាកើតហើយ វានឹងបណ្តាលឱ្យជ្រូកស្លា.ប់ស្ទើរតែ១០០ភាគរយ។ .png)
បច្ចុប្បន្នវៀតណាម ក៏កំពុងតែវីវក់នៅក្នុងការទប់ស្កាត់ការលក់ដូរជ្រូកដែលមានជំងឺនៅក្នុងប្រទេសរបស់ខ្លួន ខណៈថ្មីៗនេះមានការរកឃើញថា ស្ត្រីម្នាក់នៅភាគកណ្តាលប្រទេស បាននាំចូលជ្រូកដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីសម្លា.ប់ និងលក់ទៅឱ្យក្រុមហ៊ុនផលិតសាច់ក្រក៕










