ស៊ីសាកេត ៖ ព្រះសង្ឃបួនអង្គនៅខេត្តស៊ីសាកេតរបស់ថៃត្រូវបានចាប់ខ្លួនបន្ទាប់ពីធ្វើតេស្តរកឃើញសារធាតុញៀ.នមេតំហ្វេតាមីន។ សង្ឃទាំងនេះបានសារភាពថា ពិតជាបានប្រើថ្នាំនេះមែន ប៉ុន្តែអះអាងថាគឺដើម្បីបំបាត់ការឈឺចុកចាប់ក្នុងខ្លួន និងដើម្បីប្រារព្ធពិធីបុណ្យចូលវស្សាប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។
តាមប្រភពដដែលកាលពីថ្ងៃទី១៨ ខែកក្កដា បានឲ្យដឹងថា ករណីនេះត្រូវបានបែ.កធ្លាយនៅពេលដែលសមត្ថកិច្ចនៅសង្កាត់ណាំលៀង បានចុះធ្វើការបង្ក្រាបគ្រឿ.ងញៀ.ន តាមរយៈបណ្ដឹ.ងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ យោងតាមរបាយការណ៍អនាមិកមួយបានចោ.ទប្រកាន់ថា នៅវត្តជាច្រើនក្នុងតំបន់នេះ បានក្លាយជាមជ្ឈមណ្ឌលនៃសកម្មភាពគួរឱ្យសង្ស័យ ដោយឃើញយុវជនក្មេងស្ទាវតែងចេញ ចូលបរិវេណវត្តជាញឹកញាប់។

ដើម្បីបញ្ជាក់ពីការសង្ស័យនេះថាពិតឬមិនពិត សមត្ថកិច្ចបានដឹកនាំកម្លាំងចុះធ្វើការតេស្ដទឹកនោម ដែលដំបូងឡើយធ្វើឡើងនៅវត្តចំនួន២ និងជាលទ្ធផល គឺមានព្រះសង្ឃចំនួន៤អង្គ ទទួលបានលទ្ធផលវិជ្ជមាន។ ក្រោយមកពួកគេបានសារភាពថា ពិតជាបានប្រើប្រាស់ថ្នាំមេតំហ្វេតាមីនមែន។ បច្ចុប្បន្ន ទាំង៤អង្គ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅនៅមណ្ឌលកែប្រែ។.jpg)
ព្រះសង្ឃមួយអង្គដែលមានជន្មាយុ 60 វស្សាបានប្រាប់អាជ្ញាធរថា កាលដែលគាត់ប្រើប្រាស់សារធាតុនេះ គឺដោយសារគាត់មានការឈឺចាប់រ៉ាំរ៉ៃដែលការព្យាបាលធម្មតាមិនអាចព្យាបាលបានទេ។ គាត់បានបន្តថា គាត់បានសម្រេចចិត្តសាកល្បងថ្នាំមេតំហ្វេតាមីន ដោយលេបពីរគ្រាប់ ជំនួសថ្នាំបំបាត់ការឈឺចាប់ ដើម្បីបានធូរស្បើយ និងអាចប្រារព្ធពិធីបុណ្យចូលវស្សាបានដោយរលូន។.jpg)
គួររំលឹកថា បច្ចុប្បន្នរដ្ឋាភិបាលថៃកំពុងអនុវត្តយុទ្ធនាការបង្រ្កាបគ្រឿ.ងញៀ.នទ្រង់ទ្រាយធំ បន្ទាប់ពីប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងពីស្ថានភាពសង្គមដែលពួកគេរស់នៅ ព្រោះការចរាចរសារធាតុញៀ.នមានភាពទូលំទូលាយខ្លាំងពេក ជាហេតុធ្វើឲ្យយុវជនភាគច្រើន ឬសូម្បីតែក្មេងជំទង់ចេះប្រើប្រាស់គ្រឿ.ងញៀន។
កាលពីកន្លងទៅថ្មីៗនេះ សមត្ថកិច្ចបានឆ្មក់ធ្វើតេស្តសារធាតុញៀ.ននៅសាលាស្រុកមួយកន្លែង ក្នុងខេត្តនគររាជសីហា ទៅលើបុគ្គលិករដ្ឋ មន្រ្តីរាជការ និងអ្នកពាក់ព័ន្ធចំនួន ២០០នាក់។ ជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើល មានមនុស្សរហូតដល់ទៅ ១៦៧នាក់ក្នុងចំណោមពួកគេទទួលបានលទ្ធផលវិជ្ជមាន ដែលក្នុងនោះរួមមាន មេភូមិ២នាក់ ជំនួយការមេភូមិ៥នាក់ ព្រះសង្ឃ១អង្គ អ្នកស្ម័គ្រចិត្ត២នាក់ សមាជិកសាធារណៈ១៤៧នាក់ និង១០នាក់ផ្សេងទៀត៕










