ប្រទេសថៃ ៖ រដ្ឋាភិបាល និងកងទ័ពថៃបានព្យាយាមប្រាប់ពលរដ្ឋរបស់ខ្លួនថា មូលហេតុដែលរដ្ឋាភិបាល និងកងទ័ពបិទព្រំដែនកម្ពុជា-ថៃ គឺដើម្បីសន្តិសុខ ហើយពុំប៉ះពាល់ដល់ប្រទេសថៃទេ ពីព្រោះសេដ្ឋកិច្ចថៃធំជាងកម្ពុជា ។ ផ្ទុយទៅវិញ អ្នករងផលប៉ះពាល់ដោយសារការបិទព្រំដែនខ្លាំងបំផុត គឺពលរដ្ឋថៃខ្លួនឯង ដែលរដ្ឋាភិបាល និងកងទ័ពពុំយកចិត្តទុកដាក់បញ្ហាសេដ្ឋកិច្ចរបស់ពលរដ្ឋនៅតាមព្រំដែនឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnmZCuBgFY_AUR1zZpjhlalgGqmQAQXsXbPG3uPKUFNMHceAMF0nGW8V9u0AI-aQ9NV_6mAtN3uTwO8dMTAm1VQsa2B-pQB6JCf0XLSvTw6Sx4fxnnYP9tbcil1Yzh2yJIQ3KAZM7yDcFXDvGVXpHWOuCWYXAtUF_TK1P29nv-nSPgoRvVELg1lVbywZ9M/s1200/photo_2025-07-09_10-10-06%20(2).jpg

តាំងពីលោក ភូមិថាំ វីឆាយ៉ាឆៃ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃស្តីទី គឺលោកនិយាយតែរឿងនយោបាយនៅប្រទេសថៃប៉ុណ្ណោះ ហើយលោកពុំធ្លាប់លើកយកបញ្ហាព្រំដែនរវាងកម្ពុជា និងថៃមកនិយាយទេ ។ រីឯកងទ័ពថៃវិញ មួយថ្ងៃៗ គិតតែពីនិយាយអួតអាង និងមើលងាយកម្ពុជាតាមរយៈសារព័ត៌មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2nUCNwVzIVZH7kD-FTRs-ZvXiVYiEvJw_YeGIEXuGU8FPfFi8xEBWvy8T7FPczW-x498jW14d7QP6E0w16RsMn8HuB-pDTcZYepGMCtlo94hWvS-Lxyj1XfPAhSj5DLfbbVr0vljnfsHVdmMhoYAHBMGzDR6WQy0hfWWUazwmRbK_7uurn8yICMjRWhw/s1500/image_2025-07-09_10-25-12.png

ដូច្នេះ ដោយសារពលរដ្ឋថៃអស់ការអត់ធ្មត់ និងមើលឃើញថា រដ្ឋាភិបាល និងកងទ័ពពុំដោះស្រាយបញ្ហាជាមួយកម្ពុជា អាជីវករថៃនៅតាមព្រំដែនជាច្រើនបានតវ៉ា និងអំពាវនាវឱ្យរដ្ឋាភិបាលប្រញាប់ស្វែងរកដំណោះស្រាយបញ្ហាជាមួយកម្ពុជាយ៉ាងឆាប់រហ័សបំផុត ពីព្រោះពួកគេកំពុងជួបទុក្ខធំគ្មានចំណូលចិញ្ចឹមគ្រួសារ ។ ផ្សារនៅតាមព្រំដែនកម្ពុជា-ថៃដែលធ្លាប់តែអ៊ូអរ បែរជាស្ងប់ស្ងាត់នាពេលបច្ចុប្បន្ន ពីព្រោះអតិថិជនស្ទើរទាំងអស់ជាពលរដ្ឋខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrp_H8qhYYoA5wmjEEjiUhiD-cw5tTFqRVBpjB2ASDVeuR5i-wVm8z-nXel-taCiIjfUMwMPws76Kb5UL0RmNjHQRXRuAD2NOAHsEzLd9pGT2zPV2yGxfScl73HPJBEUSIMKHkP5q1SbiSURse3bUoLdnLGlWD_ImdGZdkPTlrXsCuaYmn9pmsoKdxPdBp/s960/image_2025-07-09_10-25-12%20(2).png

ក្រៅពីនេះ នាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិរបស់ថៃបញ្ជាក់ថា មុនពេលជម្លោះ ប្រទេសថៃធ្លាប់នាំចេញទំនិញទៅកម្ពុជា ស្មើទឹកប្រាក់រហូតដល់រាប់លានបាតក្នុង១ខែៗ ប៉ុន្តែបន្ទាប់ពីមានបញ្ហាព្រំដែនជាមួយកម្ពុជា វាពុំត្រឹមតែប៉ះពាល់ដល់ការនាំចេញទំនិញថៃប៉ុណ្ណោះទេ គឺវាប៉ះពាល់ដល់វិស័យកសិកម្ម ទេសចរណ៍ និងវិស័យផ្សេងៗផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-cd1tyIYsthfn3NjvLjhww5uLbj_JfphKSOFT8wZrk5ZS7G3Fn12jwYzUFDQGgen8Jh6UASbxwXBfRiWgYHwo9kgyCAGWHpolKg_lUgYLAsDWotBNQCJAYzwLx0vnUnPG5Nc6top5dFcsvYKglAsYdpCHvuhO3Iayib-6EHkXJjo9K0S33edO7iYBuDF/s1280/514701215_751256897457798_4302952767935462309_n.jpg

នាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិដាស់តឿនថា ប្រសិនបើថៃនៅតែបិទព្រំដែនជាមួយកម្ពុជាអូសបន្លាយពេលបន្តទៀត គឺថៃនឹងបាត់បង់ប្រាក់ចំណូលចំនួន៦ម៉ឺនលានបាត ហើយបើការនាំចេញទំនិញទៅកម្ពុជាធ្លាក់ចុះក្រោម៦ម៉ឺនលានបាតនៅឆមាសទី២ ឆ្នាំ២០២៥នេះ នឹងធ្វើឱ្យពាណិជ្ជកម្មព្រំដែនជារួមជាមួយប្រទេសជិតខាង ដូចជា ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ធ្លាក់ចុះប្រមាណ១% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWLjSn_9wSR1c8PCdUvTztVmoj7ncpUfS2SgC7jw5ypxZgwOUdWW06bO4d-RTHQbiS6mnqboWxE3ueIE-2Hk0O-DrDkDXm_yVE7la-dlp5dtxqqy35Mz1zm_WuXGdqzGFRqHQApNF-3zciG_P0AoSzljQZS4QoIT7cwc0KpASsPuUBeRrgE1cXMu-TAVVd/s1280/514500645_751257014124453_7737464700776064005_n.jpg

ពលរដ្ឋថៃបានមើលឃើញពីផលប៉ះពាល់ទាំងអស់នេះ ទើបអំពាវនាវឱ្យរដ្ឋាភិបាល និងកងទ័ពប្រញាប់ស្វែងរកដំណោះស្រាយបញ្ហាសមស្របជាមួយកម្ពុជា ពុំមែនធ្វើតែរឿងឥតប្រយោជន៍នាំឱ្យបញ្ហាព្រំដែនកាន់តែតានតឹងខ្លាំងឡើង ។ ចុងក្រោយ វាធ្វើឱ្យពលរដ្ឋថៃខ្លួនឯងកាន់តែជួបការលំបាកពីមួយថ្ងៃទៅមួយថ្ងៃ និងអស់ការអត់ធ្មត់ ៕