ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Ch7HD News រាយការណ៍ថា ករណីកងទ័ពថៃចំនួន៣នាក់បានដើរជាន់មី.ននៅព្រំដែនកម្ពុជា-ថៃ បណ្តាលឱ្យរងរបួស និងដាច់ជើងម្នាក់ គឺមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង នឹងប្រើពេលត្រួតពិនិត្យត្រឹមតែ២-៣ថ្ងៃប៉ុណ្ណោះដឹងលទ្ធផលជាមី.នថ្មី ឬចាស់ ជាមី.នប្រភេទណា ផលិតនៅប្រទេសណា និងបង្កប់ក្នុងដីយូរហើយ ឬទើបបង្កប់ ។ ក្រោយពីពលរដ្ឋថៃខឹងសម្បារយ៉ាងខ្លាំង និងចោទប្រកាន់ថា​ កម្ពុជាដាក់មីនថ្មីលើសមរភូមិចាស់ អគ្គនាយក CMAC ឆ្លើយតបទៅវិញថា មី.នចាស់ ឬថ្មី មានតែសៀមខ្លួនឯងទេ ទើបដឹងច្បាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Mw7_vdl71rJtW8qVMaYoLNmKM-9yL8ktSHRlbhW9byxGlo9gQIphRqIYIGHn9yClb54m5n_Q4XjqIV9yDiEMWuvM5DYStTtfMjDfbETfaPSsOsdwb-Wsvn7GML3LZfI79kNH4nBlX9MM83lizQs3EIUo2JWW6QC9gB7A2nSbCC6llI2zZWsJOrzCiUHf/s1440/518272033_1158480679662555_4482793321910452860_n.jpg
ក្រោយពីកងទ័ពថៃចំនួន៣នាក់បានដើរជាន់មីនបណ្តាលឱ្យរងរបួស និងដាច់ជើងម្នាក់ពេលល្បាតនៅតំបន់មុំ៣ ជាប់ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ប្រទេសថៃ សារព័ត៌មាននានារបស់ថៃផ្សាយថា កងទ័ពកម្ពុជា គឺជាអ្នកលួចដាក់មីននេះ ហើយសន្និដ្ឋានថា វាជាមីនថ្មីដាក់ក្នុងសមរភូមិចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicBP9gdT-hvTHhPAh60nBM4AsTOqCe3Qr0C29PIPJyz6wWmoqZJpcgSznksQndxa7XFD0RsjJ7ZmEDETJwg9ik2hQOaR0EoHEnqcw6wCCcgZazeI5sx6ENOtL5JMKo-TeD-TyHs3fuHNUAEGuJzXvDqS6z9DBIIWSGkTKavvFqBCrnN41KW9NIcF8f5esj/s720/518407213_1158480596329230_7138729652710977051_n.jpg

នៅថ្ងៃទី១៧ ខែកក្កដា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានចេញសេចក្តីប្រកាសថា កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងមក កងទ័ពថៃដែលល្បាតដើម្បីរក្សាសន្តិសុខនៅតំបន់មុំ៣ បានជួបគ្រោះថ្នាក់ដើរជាន់មីនបណ្តាលឱ្យរងរបួស៣នាក់ ។ ហេតុនេះ កងទ័ពក៏បានដកកម្លាំងចេញពីកន្លែងកើតហេតុភ្លាមដើម្បីបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ Fort Sunpasitthiprasong ក្នុងស្រុកវ៉ារីនឆាំរ៉ាប ខេត្តឧប៊ុនរ៉ាជថានី ។ ពេលនោះ កងទ័ពពុំទាន់បានកំណត់អត្តសញ្ញាណនៅឡើយទេ ដោយសារខ្លាចមានគ្រោះថ្នាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLxKLJW-N8FYw1466BgajG2o_b2nSnRm2GlYGfDNaTQv7Huwx1EB-eNXESLTj4vgHUzIcYfQYLSZ8EobUCsIdFbqYQZ4xd8H-AlGDjD2VX_wzvFO-VFFcI1y69uqD4Wz4nLiQjmVeGbXEp6igj1wSGyNM4qA3ISIoGuFNntHTzbRI6qgCKcjVeWjYwFGf1/s1440/518275964_1159397902904166_1192205398092568333_n.jpg

នារសៀលថ្ងៃដដែល លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បានបញ្ជាឱ្យអង្គភាពដោះមីនមកត្រួតពិនិត្យនៅកន្លែងកើតហេតុយ៉ាងលម្អិត ព្រមទាំងប្រមូលភស្តុតាងបញ្ជូនទៅអង្គភាពជំនាញគ្រឿងផ្ទុះធ្វើការវិភាគថា តើមីននេះប្រភេទអ្វី ផលិតនៅប្រទេសណា និងបង្កប់ក្នុងដីយូរហើយ ឬទើបបង្កប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9ekVTTQN_REsTu2lKIaa5fT2lK2kV1fpcivKKS20DsvF2l3MEH3Pi-C5pBR4ft_fky-wHIjUJvEWUj0w0IIHrMdEo3tVAcD5PJk5FnpBxfk1VMC60rRDIypcgLeEVhmXigwLR5VKGzCzxQODbNg77Im1ZlduY3jijm4y_hyTB9jA4QMACNgRCVwZvXICk/s813/photo_2025-07-17_16-48-23.jpg

លោក ប៊ុនស៊ីន ផាកក្លាង នឹងរង់ចាំលទ្ធផលត្រួតពិនិត្យមីនជាផ្លូវការ លោករំពឹងថា អាចចំណាយពេលប្រមាណពី២ថ្ងៃ ទៅ៣ថ្ងៃ ដើម្បីទទួលបានលទ្ធផលច្បាស់លាស់ ។ បន្ទាប់មក លោកនឹងរាយការណ៍លទ្ធផលត្រួតពិនិត្យជាសាធារណៈជាផ្លូវការម្តងទៀតដើម្បីភាពច្បាស់លាស់ និងការពារកុំឱ្យមានការយល់ច្រឡំ ។ លោកបានសុំកិច្ចសហការពីពលរដ្ឋឱ្យតាមដានព័ត៌មានពីភ្នាក់ងារសន្តិសុខ ឬព័ត៌មានផ្លូវការ និងអរគុណពលរដ្ឋដែលបារម្ភ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កងទ័ពក្នុងការរក្សាសន្តិសុខនៅតំបន់ព្រំដែន ក៏ដូចជាផ្តល់សុវត្ថិភាពដល់ពលរដ្ឋឱ្យអស់ពីសមត្ថភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWH1yaGUrcGdw758qV7T6CmM4wNb-7MBjIi7t-e86U_ct0gxDzBhog-j-loDA7Ep2n5y1xIQuuaja8Nv9mZE2KsPeIfimYiF5UdJY2FFCxhEfMHxFVyvDJ5NDQFCs5lK9Ing7ZXJ82XUduHnTYP17-s6Lo44ncb47pyafphpedrdZrPgmg6ihyphenhyphentUMZbChG/s1440/518324820_1159397909570832_4862727241473076046_n.jpg
ក្រោយពីសារព័ត៌មាននានារបស់ថៃផ្សាយថា កម្ពុជាបានដាក់មីនថ្មីលើសមរភូមិចាស់ដែលបោសសម្អាតមីនរួចហើយបណ្តាលឱ្យកងទ័ពថៃដាច់ជើង និងរងរបួស ធ្វើឱ្យពលរដ្ឋថៃយ៉ាងច្រើនខឹងសម្បារយ៉ាងខ្លាំង ហើយពួកគេចែកចាយព័ត៌មានពេញបណ្តាញសង្គម និងទម្លាក់កំហុសមកលើកម្ពុជា ។ ហេតុអ្វីថៃមានទម្លាប់ចោទប្រកាន់កម្ពុជាបែបនេះ អស់ពីរឿងមួយចូលរឿងមួយពុំចេះចប់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHK3AAN_WkeDc_XcuM_XbY6xo4RaLcTHQQcX4ow5I6-DMav6TuxwRilqNiC9o70teFa7n394UhxBIsFjVMYMngVH3dZhxlLeuzj8iUUaoEXID7YBVP6bLnJPQ9NWuRja_97sVPh_VLQY8Q3tbRLfXtwKt1XcgQR6sW0NHEkVO5uTI_k7OjmWmlFJdqOTw4/s1280/photo_2025-07-17_16-48-24.jpg
ឆ្លើយតបនឹងការទាមទារ និងការប្រកាសពីសារព័ត៌មានថៃ ក៏ដូចជាពលរដ្ឋថៃថា កម្ពុជាបានដាក់គ្រាប់មីនជាថ្មីបណ្តាលឱ្យកងទ័ពថៃ៣នាក់រងរបួស អគ្គនាយក CMAC លោក ហេង រតនា មានប្រសាសន៍យ៉ាងចាក់ដោតត្រឡប់ទៅវិញថា បន្ទាប់ពីមានទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជើងម្នាក់ និងរបួស២នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ភាគីសៀមខ្លះបញ្ជាក់ថា គ្រាប់មីនចាស់សំណល់សង្គ្រាម និងក្រុមខ្លះថាជាគ្រាប់មីនទើបដាក់ថ្មី ដោយសារដីនោះបានបោសសម្អាតមីនរួចហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-yz9cM3bdbJcLMafWHmOKAHJapQDniGorIbbqbDrTgd2q0AHwW5zfAms_pFLJ8WcYZXXn3Wx39DkTSeV1ok7zNnCTnh42LSr_33ghEZAkyQVLdbpv9dEvQm73pYlqQIhZotG6lmAxcEW5ecm3L_KFQQNllRyq9JqkkeJhWT34wrvPNN5juIUd-JxfsEs/s1280/photo_2025-07-17_16-48-25.jpg

អ្នកសារព័ត៌មានខ្លះបានសួរមកខ្ញុំឱ្យធ្វើការបកស្រាយ ខ្ញុំគ្រាន់តែសួរត្រឡប់ទៅវិញថា ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បើសិនជាក្នុងទឹកដីសៀមមែន ដូចនេះ ករណីគ្រាប់មីនចាស់ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់ ៕