ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើនចំណូលជាតិ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ បានស្នើឱ្យរដ្ឋាភិបាល បង្កើត “ទិដ្ឋាការមាស” ដូចទៅនឹងគម្រោងរបស់លោកដូណាល់ត្រាំ។
ទិដ្ឋាការមាស គ្រោងនឹងដាក់លក់ក្នុងតម្លៃ១លានដុល្លារសម្រាប់មនុស្សម្នាក់ ដោយរំពឹងថានឹងលក់បាន៦០មុឺននាក់ក្នុងឆ្នាំដំបូង។
ទិដ្ឋាការមាសនេះ អនុញ្ញាតឱ្យជនជនបរទេស មានសិទ្ធអចលនទ្រព្យនៅក្នុងប្រទេសថៃ ដែលនេះនឹងជួយដល់វិស័យអចលនទ្រព្យ។
បន្ថែមពីនេះ ទិដ្ឋាការមាសនឹងជួយកាត់បន្ថយបំណុលសាធារណៈ និងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែកើតឡើងបានមួយកម្រិត។
តែយ៉ាងណាមិញ ការស្នើរបស់លោកថាក់សុីននេះ ហាក់មិនទាន់មានការពិភាក្សាជារួមណាមួយ ដើម្បីអនុម័តគម្រោងនេះនៅឡើយនោះទេ។
គួរបញ្ជាក់ថា គម្រោងនេះ មានភាពស្រដៀងគ្នានឹង ទិដ្ឋាការមាសរបស់សហរដ្ឋអាមេរិក ដែលតម្រូវឱ្យជនបរទេសទិញក្នុងតម្លៃ៥លានដុល្លារ ដើម្បីទទួលបានសញ្ជាតិភ្លាមៗ ដោយពុំចាំបាច់ត្រូវធ្វើការវិនិយោគក្នុងអាជីវកម្មនៅសហរដ្ឋអាមេរិក៕










