ថ្មីៗនេះវិស័យសិល្បៈបានបង្កឱ្យមានការជជែកវែកយ៉ាងច្រើនដោយមានការលើកឡើងថានារីៗលះបង់ខ្លួនប្រាណដើម្បីទទួលបានតួនាទីក្នុងខ្សែភាពយន្ត។ ជុំវិញបញ្ហាដែល កំពុងក្តៅគគុកនេះតារាចម្រៀង វ៉ាន់ នីឡា បានបញ្ចេញចំណាប់ អារម្មណ៍របស់ខ្លួនដោយ យល់ឃើញថាការធ្វើនេះគឺអាស្រ័យលើបុគ្គលហើយយើងអាចបដិសេធបានប្រសិនបើមិនព្រម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg81gaL0TH7pq6qyMgSGZ5J4Rs0tLFJCVHa7S-xs4OL50JqDjQjcAo_A_TPvZ6EibQoVrElEi5WK2PcUL1CSugpqAlxdkXmmXmar6uWZn72rHbgIdQOZFNk68Gfe2TI1EG2t7HQxEVcd6K7O9NRCe8pl0K46nCPjvCA0Ngc0IFwaPkE0FTY2j0YSLbMk657/s1284/image_2025-07-16_14-32-38.png
នៅថ្ងៃទី១៥ កក្កដា តារាចម្រៀង វ៉ាន់ នីឡា បានបង្ហោះសំណេរថា «ហ៊ឹម…… ឱ្យតែអ្នក សិល្បៈដឹងតែត្រូវឱ្យខ្លួនប្រាណគេដើម្បីល្បី ដើម្បីបានថតមងហ្អី?? នារីតែងតែជាជន រងគ្រោះមិនថាការងារជាអ្វីហើយសំខាន់គឺនារីដែលនៅ ក្នុងវិស័យសិល្បៈផ្ទាល់តែម្តង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil9jeEqHRVzYXQ3gfV4oYUdgudfgNxNjHavbLkG0ScFQT9NiOcX6Av2C4T9H1EWXpXHrv1Qcls6tVHhs-KRtAYoXIMqBGQyDL7Yq2opE6m4u9QOWNozxjN7e2QHkHfQFQQoQTROlS0C1WxqVa5zLuzeMJ_4JK8Kz2cAhl8E0ILI3sULYYQPfR2HPv2ZodJ/s2048/image_2025-07-16_14-32-40.png

តារាស្រីរូបនេះ បានលើកឡើងថា «រឿងឱ្យខ្លួនប្តូរនឹងការងារនេះគឺវាអាស្រ័យលើបុគ្គល ហើយពេលខ្លះវាក៏មិនមែនជាការប្តូរវាជាការពេញចិត្តរវាងមនុស្សទាំងសងខាង ហើយមិនមែនគ្រប់សិល្បការិនីគេត្រូវតែឆ្លងកាត់បែបនេះ។ ហើយមួយទៀតបើសិនជាមានបញ្ហានេះកើតឡើងគឺយើងមានសិទ្ធិបដិសេធមិនមែនដាច់ខាតត្រូវតែទៅជាមួយគេដើម្បីប្តូរយកអ្វីមួយនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOsXtsGofOiKyy-CEt8jVale5l1uJ4dSCkS4POCh6W4B5Yiqvv8dmC6lYC31xaAKrPHBHipOq-iN_IskM3PdprPnXgJtRR_hnf3qakGpMQfPseFkAMTJyAnqvMBA_46flVFIj6Sdx37_Oz3Bey5F5uSZt9PKojJrZ4A_ixkEK6y4_UirfRU9q_yBJjAQxS/s1986/image_2025-07-16_14-32-27.png

កញ្ញា វ៉ាន់ នីឡា ថា ព្រោះតែមានរឿងបែបនេះហើយទើបឪពុកម្តាយមួយចំនួន មិនអនុញ្ញាតឱ្យកូនចូលសិល្បៈទេដោយសារតែព្រួយបារម្ភចំពោះបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsW0avNpk82KD7eNB2sy0iaaylLeMfzHWAhpKVKt0NftJ4wKsSJrLNe-kcaNxCvONUKABmvxvvqVVcnddWdiufc89GjlfDDytQgUa-Kp6J1TBSZLUUag6g0CIL-hfYGl5BK-R2nF6GLRpJYbOXnOfjiVm-XEBubVeQW7fQKldDy902Mav-GvKLuX0syiU1/s1584/image_2025-07-16_14-32-29.png

គួរបញ្ជាក់ផងដែរថា ផលិតករ អ្នកសិល្បៈ និងអ្នកដែលធ្វើការក្នុងវិស័យសិល្បៈមួយចំនួនបានចេញមកនិយាយយ៉ាងក្តៅគគុកបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា អ្នកដឹកនាំរឿងម្នាក់ល្បួងក្មេងស្រីៗធ្វើរឿងមិនគប្បីដើម្បីបានតួនាទីសម្តែងក្នុងខ្សែភាពយន្ត។ អ្នកមួយចំនួនថែមទាំងបានដាក់រហ័សនាមឱ្យអ្នកដឹកនាំរឿងរូបនោះថាជា P Diddy ខ្មែរទៀតផង៕