Home ព័ត៌មានជាតិ ទ័ពកម្ពុជា-ថៃ ជាង១០០នាក់ ប្រឈមុខ តឹងសរសៃកដាក់គ្នា នៅតំបន់ប្រាសាទតាមាន់ធំ

ទ័ពកម្ពុជា-ថៃ ជាង១០០នាក់ ប្រឈមុខ តឹងសរសៃកដាក់គ្នា នៅតំបន់ប្រាសាទតាមាន់ធំ

66
0

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា និងទាហានថៃ សរុបប្រមាណជាង១០០នាក់បានប៉ះពាក្យសម្តីគ្នានៅតំបន់ប្រាសាទតាមាន់ធំ។

ហេតុការណ៍នេះផ្ដើមចេញពីក្រុមទាហានប៉ារ៉ាថៃ បានធ្វើការរារាំងភ្ញៀវទេសចរកម្ពុជា ដែលចង់ឡើងទៅទស្សនានៅប្រាសាទតាមាន់ធំ។

ស្ដ្រីភ្ញៀវទេសចរកម្ពុជាម្នាក់ បានប៉ះពាក្យសម្តី និងប្រកែកតឹងសរសៃកជាមួយក្រុមយោធាថៃ ដោយបានការអន្ដរាគមន៍ពីសំណាកក្រុមទាហានកម្ពុជា ដែលឈរជើងនៅទីនោះ។

តែយ៉ាងណាមិញ ហេតុការណ៍នេះត្រូវបានគ្រប់គ្រង និងត្រឡប់ទៅសភាពដើមវិញ ក្រោយមានការសម្របសម្រួលពីលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស និងថ្នាក់ដឹកនាំយោធាថៃឈរជើងនៅទីនោះ៕