ចិន គ្រោងនឹងចុះហត្ថលេខាលើសន្ធិសញ្ញាតំបន់អាសុីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ហៅកាត់ថា SEANWFZ ជាមួយសមាជិកអាស៊ាន ដោយហាមឃាត់មិនឱ្យអាវុធនុយក្លេអ៊ែរក្នុងតំបន់នេះ។

សន្ធិសញ្ញានេះ ត្រូវបានដាក់ឱ្យចូលជាធរមានពីឆ្នាំ១៩៩៧ ដោយមិនឱ្យប្រទេសជាសមាជិកអស៊ានប្រើប្រាស់អាវុធប្រល័យលោក លើកលែងតែការបង្កើតថាមពលប៉ុណ្ណោះ។

ក្រៅពីចិន ក៏នៅមានប្រទេសមហាអំណាចនុយក្លេអ៊ែរមួយចំនួន ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រុស្សុី និងបារាំង ហាក់សម្តែងជំហរចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញានេះ ដោយប្តេជ្ញាមិនប្រើប្រាស់ និងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់អាស៊ាន។

គួរបញ្ជាក់ថា បច្ចុប្បន្ន គ្រាប់នុយក្លេអ៊ែរមានប្រមាណជាង១មុឺននៅលើពិភពលោក ក្នុងនោះរុស្សុី និងអាមេរិក គ្រប់គ្រងប្រមាណជា៨០ភាគរយនៅចំនួនក្បាលគ្រាប់សរុប៕