ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រសួងការបរទេសថៃបានប្រកាសព័ត៌មានប្រចាំសប្តាហ៍ថា ប្រទេសថៃពុំបិទព្រំដែនទេ និងអំពាវនាវឱ្យកម្ពុជាចរចាទ្វេភាគីជាមួយថៃដោយស្មោះត្រង់ រួមទាំងគោរពច្បាប់អន្តរជាតិ ។ រដ្ឋាភិបាលថៃពុំចង់ឱ្យកើតបញ្ហារវាងរដ្ឋាភិបាល និងប៉ះពាល់ដល់ពលរដ្ឋប្រទេសទាំងពីរ ប៉ុន្តែរដ្ឋាភិបាលថៃតាំងចិត្តដោះស្រាយបញ្ហាឧក្រិដ្ឋ.កម្មឆ្លងដែន ដោយសុំការសហការពីគ្រប់ប្រទេស រួមទាំងកម្ពុជារួមគ្នាកម្ចា.ត់ឧក្រិដ្ឋក.ម្មឆ្លងដែន ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក និកាន់ឌេត ផ្លាំងគូន បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា រដ្ឋាភិបាលថៃពុំចង់ឱ្យកើតបញ្ហារវាងរដ្ឋាភិបាល និងប៉ះពាល់ពលរដ្ឋប្រទេសទាំងពីរ ថៃបានកំណត់វិធានការគ្រប់គ្រងច្រកព្រំដែនផ្សេងៗដោយពិចារណាពីសុវត្ថិភាព ផលប៉ះពាល់ និងផលប្រយោជន៍ខ្ពស់បំផុតរបស់ពលរដ្ឋខ្មែរ-ថៃ ។ សូមបញ្ជាក់ថា ថៃពុំបានបិទព្រំដែនសម្រាប់អ្នកឆ្លងដែនរបស់ប្រទេសទាំងពីរ រួមទាំងជនបរទេសមកពីប្រទេសផ្សេង ប៉ុន្តែថៃកំណត់វិធានការឱ្យសមស្របនឹងស្ថានការណ៍សន្តិសុខ និងភាពចាំបាច់ក្នុងតំបន់ ។ ថៃនៅតែអនុញ្ញាតឱ្យមានការឆ្លងដែនសម្រាប់បុគ្គលចាំបាច់តាមគោលការណ៍មនុស្សធម៌ ។

លោក និកាន់ឌេត ផ្លាំងគូន បន្តថា ការអនុវត្តវិធានការរឹតបន្តឹងការឆ្លងដែនរបស់ថៃ គឺជាវិធានការមួយដែលការពារ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាមអនឡាញ ដែលជាបញ្ហារួមក្នុងតំបន់ធ្វើឱ្យប៉ះពាល់ពលរដ្ឋថៃ-ខ្មែរ និងពលរដ្ឋប្រទេសផ្សេងទាំងក្នុង និងក្រៅតំបន់ ។ ហេតុនេះ ថៃតាំងចិត្តដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដោយសុំការសហការពីគ្រប់ប្រទេស រួមទាំងកម្ពុជារួមគ្នាកម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែនឱ្យអស់ ។.jpg)
ប្រទេសថៃមើលឃើញពីស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ គួរតែដោះស្រាយបញ្ហាតាមរយៈយន្តការទ្វេភាគីមានស្រាប់ ដែលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀង MOU នៅឆ្នាំ២០០០ ។ ប្រទេសថៃពុំទទួលស្គាល់អំណាចតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តាំងពីឆ្នាំ១៩៦០ រហូតមកដល់បច្ចុប្បន្ន ។.png)
ដោយឡែក កាលពីថ្ងៃទី៤ ខែកក្កដា កន្លងមក ពលរដ្ឋថៃបានដង្ហែរគ្នាមកលេងប្រាសាទនៅព្រំដែនកម្ពុជា-ថៃយ៉ាងច្រើន តាំងពីលោក ប៊ុនស៊ីន ផាកក្លាង បបួលពលរដ្ឋថៃឱ្យមកលេងនៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីបង្ហាញថា ថៃជាម្ចាស់ប្រាសាទ ។ ពលរដ្ឋថៃសម្រុកមកលេងប្រាសាទតាមាន់ធំច្រើនជាងគេ និងផ្តល់សម្ភារៈលើកទឹកចិត្តកងទ័ពថៃ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃតែងតែកុហកពលរដ្ឋខ្លួនថា ពុំបានបិទព្រំដែនឡើយ ច្រកព្រំដែននៅតែបើកទ្វារដំណើរការធម្មតា ប៉ុន្តែចោទប្រកាន់កម្ពុជាបិទព្រំដែន ។ ការកុហកបែបនេះដើម្បីកុំឱ្យពលរដ្ឋថៃរងផលប៉ះពាល់ដោយសារការបិទព្រំដែនស្តីបន្ទោសរដ្ឋាភិបាល និងទម្លាក់កំហុសមកលើកម្ពុជា ។ ការផ្លាស់ប្តូរពេលវេលាបើក-បិទព្រំដែន និងការរឹតបន្តឹងព្រំដែន គឺកងទ័ពថៃបានធ្វើឡើងជាឯកតោភាគី ពុំជូនដំណឹងជាមុនមកកម្ពុជា ៕










