មេចុងភៅធ្វើម្ហូបដ៏លេចធ្លោមួយរូបរបស់ប្រទេសកម្ពុជា កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅ ឯភោជនីយដ្ឋាន Michelin នៅអឺរ៉ុប និងភោជនីយដ្ឋានលំដាប់ពិភពលោកនៅអាស៊ីអាគ្នេយ៍ ដែលជួយលើក កម្ពស់មុខម្ហូបខ្មែរ និងជំនាញធ្វើម្ហូបខ្មែរជាអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGI-WNK-cYQurNkGJ8gaGsSfkSOgnk6jFHCE335uw9JxM5G7ElZKlSaLVHIZ57coyYlnVQky3Qc_DtAZBtg45z6tIe8mvCshcx-2MbQEPFrJwnmhHcGDaRpuUGEWBggzrSex34uC5twrNyXQPu1dvkvjFJbQ4tAUv9Rsp9iT3-KHhH5jkUZiNKUkY-0a7i/s3000/Photo%201%20(2).jpg

Portrait of Chef Mariya Un Noun

ម៉ារីយ៉ា អ៊ុន នួន ជាអតីតយុវតីម្នាក់ដែលជួបការលំបាក មានឱកាសនិងជម្រើសតិចតួចណាស់ក្នុងការរស់ នៅក្នុងប្រទេសដែលកំពុងមានការអភិវឌ្ឍដូចជាប្រទេសកម្ពុជា។ ម៉ារីយ៉ាក៏ដូចជានារីវ័យក្មេងជាច្រើនដែរដែលឆ្ងល់ថាតើអនាគតរបស់គាត់អាចនឹងមានអ្វីខ្លះ អាពាហ៍ពិពាហ៍ ភាពជាម្ដាយ ធ្វើការជាអ្នកបោសសម្អាត ឬអ្នកបម្រើ? ចម្ងល់របស់គាត់ផុសឡើងស្របពេលដែលសិល្បករអន្តរជាតិស្វីស និងសប្បុរសជន បុគ្គលិកមនុស្សធម៌ និងអ្នកថតរូប Dr. h.c. Hannes Schmid បានយកគាត់ទៅរៀននៅក្នុងអង្គការ សប្បុរសធម៌របស់គាត់គឺ Smiling Gecko Cambodia ដែលជាអង្គការជួយសង្គ្រោះដែលផ្តល់ការអប់រំ និងស្វែងរកការងារឱ្យដល់យុវជន និងយុវតី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJq5YNFZ76yOaNFgtVLTIyH0fI4TpqB1lVWlHhK_fo2ClQfSZx__xXCI9uqh2h5TTd0wcWOguMTByWdNJVDuckGKeEYEa0QRWnCekpknkpaFOCI0gzTx5NERLhiHqscR-LEbB6yy9yFodgRt880yX8vIoVg6c70ATlEGm-DJEZpyac6ILH5W1hN5ztNvC6/s3000/Photo%202%20(2).jpg

Chef Mariya Un Noun in Kep

ជំនាញធ្វើម្ហូបអាហារដ៏ប៉ិនប្រសប់របស់គាត់ធ្វើឱ្យសប្បុរសជន (និងបណ្ឌិត Hannes) ទទួលស្គាល់ពីទេព្យ កោសល្យរបស់គាត់ ហើយចាប់តាំងពីពេលនោះមកគាត់ត្រូវបានបញ្ជូនឱ្យទៅរៀនធ្វើម្ហូបនៅប្រទេសស្វីស ហើយបានធ្វើការជាមួយមេចុងភៅលំដាប់កំពូលនៃភោជនីយដ្ឋាន Michelin នៅទ្វីបអឺរ៉ុប ហើយឥឡូវនេះ គាត់កំពុងដាក់បង្ហាញ “ទង់ជាតិខ្មែរ” ពេលគាត់ធ្វើម្ហូបខ្មែរនៅជុំវិញពិភពលោក ដែលជំរុញឱ្យមានការទទួល ស្គាល់សម្រាប់បុព្វហេតុដ៏មានតម្លៃរបស់អង្គការ NGO Smiling Gecko Cambodia’s Farmhouse Luxury Resort & Spa ដែលស្ថិតនៅជិតរាជធានីភ្នំពេញផងដែរ។ នៅទីនោះ ម៉ារីយ៉ាគ្រប់គ្រងភោជនីយដ្ឋានអាហារដ៏ឈ្ងុយឆ្ងាញ់ និងមើលខុសត្រូវតុមេចុងភៅនៅក្នុងផ្ទះបាយដែលជា កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើម្ហូបអាហារ។ ម៉ារីយ៉ា បានចាប់ផ្តើមចូលរៀនវគ្គបណ្តុះបណ្តាលធ្វើជា មេចុងភៅនៅក្នុងផ្ទះបាយតែមួយដូចនៅ Farmhouse។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiznHQvhd_iR38BpxjWn2V6VQX1SP_SB2R5bwjFUh-hia7HnEZILlr56ElXYB8vYjqiHs9lORllxohN74Dcgt-pnznXGbUmbYToZeOZArKjDrxQN6Ankr9yJBHU6dXMOywOp13v1B97K3k8I-ISxarL1bZ-g8E3xoEcuylfcgmv1CNcq51SeBrVjlEMjrW0/s3000/Photo%203.jpg

Chef Mariya Un Noun preparing food for her namesake restaurant “UN” at the Farmhouse Resort and Spa

សហស្ថាបនិក Dr. h.c. Hannes Schmid នៃអង្គការ Smiling Gecko Cambodia មានប្រសាសន៍ថា៖ “បន្ទាប់ពីយើងបានយកគាត់មកឱ្យចូលរៀននៅអង្គការសប្បុរសធម៌ Smiling Gecko យើងក៏បាន បង្រៀនគាត់ឱ្យចេះធ្វើម្ហូបអាហារនៅក្នុងផ្ទះបាយ ហើយយើងបានដឹងថាគាត់ពិតជាមានទេពកោសល្យ ធ្វើម្ហូបអាហារខ្លាំងណាស់។ កាលនោះគឺនៅក្នុងអំឡុងឆ្នាំ ២០១៤ នៅពេលដែលយើងកំពុងញ៉ាំអាហារ ពេលល្ងាច ហើយមិត្តរបស់ខ្ញុំមកពីវិទ្យាស្ថានសណ្ឋាគារមួយបាននិយាយថា “Hannes ស្ត្រីម្នាក់នេះមាន ទេពកោសល្យធ្វើម្ហូបណាស់។ ខ្ញុំបានរស់នៅប្រទេសនៅអាស៊ី ១៥ ឆ្នាំហើយ តែខ្ញុំមិនដែលបានភ្លក់រសជាតិ អាហារឆ្ងាញ់ចឹងទេ។” “ដូច្នេះខ្ញុំបាននិយាយទៅកាន់គាត់ថា ប្រសិនបើគាត់មានទេពកោសល្យ យើងនឹងធ្វើ លិខិតឆ្លងដែនឱ្យគាត់ ដើម្បីចុះឈ្មោះចូលរៀននៅសាលាសណ្ឋាគារអន្តរជាតិនៅប្រទេសស្វីស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB_Rf6Oi5CK0Qm80YR83f70YhLafucyAUfZtCOi6n1BDhCjjlWYrWqs1tl5zAUKOLFOocklpdIa-0c1ZMjKaJ5kj5AZg6Iecdlxfmm_tVEl-5879it3_HBowjRfcMxbhHJkw46JXjr8Sh8z2muHpRpfEFhp55NrFJ5qw2d6RS5RD4x8iDE009VngV7Xb9C/s2100/Photo%204%20(2).jpg

Chef Mariya Un Noun preparing food for her namesake restaurant “UN” at the Farmhouse Resort and Spa

ដំណើររឿងដែលបានចាប់ផ្ដើមដ៏គួរឱ្យកត់សម្គាល់បាននាំទៅរកសមិទ្ធិផលដ៏សំខាន់ ដែលវាក៏កំពុងត្រូវបាន លាតត្រដាង។ ចាប់តាំងពីពេលនោះមក មេចុងភៅ ម៉ារីយ៉ា អ៊ុន នួន បានបង្ហាញជំនាញធ្វើម្ហូបខ្មែររបស់គាត់ ទៅកាន់មេចុងភៅលំដាប់ពិភពលោក Michelin star ដូចជា Franck Giovannini និង Andreas Caminada នៅក្នុងភោជនីដ្ឋានដ៏មានកិត្យានុភាពនៅអឺរ៉ុប។ គាត់ក៏ធ្វើជាអ្នករៀបចំកម្មវិធីចែករំលែកបទ ពិសោធន៍នៃ “ការធ្វើម្ហូបខ្មែរ” នៅក្នុងភោជនីយដ្ឋានកំពូលៗក្នុងប្រទេសសិង្ហបុរី និងទីក្រុងបាងកក។ ឥឡូវនេះ គាត់រស់នៅប្រទេសកម្ពុជាដើម្បីបង្រៀននិងចែករំលែកបទពិសោធន៍ដល់អ្នកដ៏ទៃផ្សេងទៀត ដើម្បីបន្តការ ផ្សព្វផ្សាយម្ហូបខ្មែរតាមរយៈ “ការដាក់បង្ហាញទង់ជាតិខ្មែរ” ឱ្យគេបានស្គាល់កាន់តែច្រើននៅជុំវិញពិភព លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh39O4iFaT7_-tIx_aDIP2TIGRFPRE3H9c2tUfZliImmhKURXwB-RnHqIo7NHKd3kWwzzF31F80toMFGgsRd794lrG8aawU0Gtn7j-MzFs9QTuPsNSW6Oa2ZUMfawKT9KzybDfIcnJHW62Vsj5CugxYhDCWG8g-pkaHqXbbRrPrtfBfkW4xgZXQoxyEy_2c/s2042/Photo%205.jpg

Dr. h.c. Hannes Schmid, Deputy Director of Smiling Gecko Cambodia

មេចុងភៅ ម៉ារីយ៉ា មានប្រសាសន៍ថា “ខ្ញុំតាំងចិត្តថា ខ្ញុំនឹងធ្វើឱ្យប្រទេសកម្ពុជាត្រូវបានគេស្គាល់នៅទូទាំង ពិភពលោក ហើយនឹងជួយបង្កើនប្រាក់ចំណូលឱ្យបានច្រើនដល់ឧស្សាហកម្មទេសចរណ៍របស់ប្រទេស កម្ពុជាផងដែរ” ។ “ដំណើររឿងរបស់ខ្ញុំ ដែលបានធ្វើឱ្យខ្ញុំទទួលបានការទទួលស្គាល់ពីភោជនីយដ្ឋានល្អ បំផុតមួយចំនួននៅអឺរ៉ុប បង្ហាញថាយើងម្នាក់ៗសុទ្ធតែអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយការ អភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOPzr0eVhVb1ul7-e0AZSDcN7kNWmefNA8Jx-b03NxP1nMpd2NhRjxKEzE6MVb-8NbvxjYOeZ3eLMMmalrxneqL_oYCGeuZCYn1ePetO_zh43NLf7dLsNnSskTJizfbu1yAM2GiqbRht-SqjUgzOuj8WYg-vnNLijrLOXjhct9soaMo4SE5r_oS5UlReEX/s512/Photo%206.jpg

Sokleap Ngon, Director of Smiling Gecko Cambodia

ភាពជោគជ័យរបស់ម៉ារីយ៉ាក៏ជាប្រភពនៃមោទនភាពសម្រាប់ដៃគូអភិវឌ្ឍន៍របស់វេជ្ជបណ្ឌិត Hannes គឺ Smiling Gecko Cambodia សហស្ថាបនិក លោក ងន់ សុខលាភ មានប្រសាសន៍ថា៖ “ម៉ារីយ៉ាបង្ហាញ យ៉ាងច្បាស់នូវអ្វីដែល Smiling Gecko Cambodia និង Farmhouse កំពុងធ្វើ។ យើងមានបំណងផ្តល់ ឱកាសដល់ជនក្រីក្របំផុតក្នុងសង្គមរបស់យើង ដោយផ្តល់ឱ្យពួកគេនូវជំនាញដែលពួកគេត្រូវការ ដើម្បី កសាងអនាគតនិងអភិវឌ្ឍន៍ខ្លួនប្រកបដោយចីរភាពសម្រាប់ខ្លួនឯង ដូចដែលយើងកំពុងធ្វើដូច្នេះដែរ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisJosFCvoM0DeEVyl-xJw0T6rplgeFDeIjP9WALRyrj1UofjcrbFmJFcY15YOujf5yk9wPvSZz6SjpfpBg54a89_Hvi2AKmb7iWRDKVYKQO57wZRnqlORobHPcKYZAGxVyNpAx9Q-pDDw30uGbOu__0kvnvhSSAhprziUoD-wMjEljwP6e8IRYz6Xk_lGo/s5472/Photo%207.jpg

Kindergarten students at Smiling Geck Cambodia

លោក ងន់ សុខលាភ ដែលបានបោះបង់ឱកាសអាជីពជាមេធាវី ដើម្បីធ្វើជាសហស្ថាបនិកអង្គការ Smiling Gecko Cambodia ជឿជាក់ថា ភាពជោគជ័យរបស់ ម៉ារីយ៉ា គឺជាគំរូដ៏ល្អឥតខ្ចោះសម្រាប់អ្នកដទៃទៀត។ គាត់ថែមទាំងបានទាក់ទាញការចាប់អារម្មណ៍ពីម៉ាកយីហោដ៏ធំបំផុតរបស់អឺរ៉ុបមួយចំនួនដូចជា Mercedes-Benz, V-Zug, Victorinox និងក្រុមហ៊ុនផលិតនាឡិកាប្រណីត Bucherer / Rolex ដែលបានគាំទ្រនិងទទួលស្គាល់ពីទេពកោសល្យរបស់គាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvMtZbQx-a2r_olS-H8YydH0n6ieV7pfMdwCQ1JVm5lj2p6rYjvjjngPw-kOaGEsxjoqUf_jnQCGhAezVJI71HxESmOnmhzCwpFhXoGWQoTAhLh5G_ArLQazd8iavZ-1N3RnTOcc7BFfdJwKM4mo4B6Mdz6EExQ00v-iMV5kEznjWQRtTRSwNZyCKAyZR-/s3600/Photo%208.jpg

Chef Mariya Un Noun at the pepper farm inside Farmhouse Resort and Spa

ចំណែក ម៉ារីយ៉ា ខ្លួនគាត់ផ្ទាល់ តាំងពីដើមដំបូងឡើយបានគិតថាគាត់ហាក់បីដូចជា “ចៃដន្យ” ណាស់ដែល បានក្លាយជាមេចុងភៅខ្មែរដ៏ល្បីល្បាញមួយរូប ដែលគាត់ពិតជាបានរកឃើញអាជីពរបស់ខ្លួន ហើយថែមទាំង ទាក់ទាញមនុស្សជាច្រើនឱ្យស្គាល់ម្ហូបខ្មែរ ហើយមកលេងនៅប្រទេសកម្ពុជាផងដែរ។

អំពី SMILING GECKO FARMHOUSE RESORT
អង្គការសប្បុរសធម៌ Smiling Gecko ត្រូវបានបង្កើតឡើងដំបូងក្នុងប្រទេសស្វីសក្នុងឆ្នាំ ២០១២ ដោយ លោកវេជ្ជបណ្ឌិត h.c. Hannes Schmid ដែលមានបេសកកម្មជួយកាត់បន្ថយភាពក្រីក្រ និងផ្តល់ឱ្យប្រជា ជននូវអនាគតដ៏ល្អប្រសើរឡើង។ កាលពីខែមិថុនា ឆ្នាំ២០១៣ លោក Hannes បានជួបនឹងអតីតអ្នកជំនាញផ្នែកច្បាប់ លោក ងន់ សុខលាភ ហើយលោកទាំងពីរធ្វើការរួមគ្នា ដើម្បីចង់បង្ហាញប្រជាជនកម្ពុជា ថាពួកគេអាចស្វែងរកផ្លូវចេញពីភាពក្រីក្រប្រកបដោយនិរន្តរភាពនិងផ្តោតលើខ្លួនឯង និងសមត្ថភាពក្នុងការ រៀនសូត្រ និងការងាររបស់ពួកគេ។ ដូច្នេះហើយលោកវេជ្ជបណ្ឌិត Hannes និងលោក សុខលាភ បានបង្កើតអង្គការ Smiling Gecko Cambodia (បានចុះបញ្ជីជាផ្លូវការក្នុងខែមេសា ឆ្នាំ ២០១៤) ។

ក្នុងនាមជាអង្គការសប្បុរសធម៌ដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិត Hannes និងលោកសុខលាភបានទិញដីប្រាំបួនហិកតាដំបូងនៅក្នុងសង្កាត់សាមគ្គីមានជ័យ ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគខាងជើងនៃរាជធានីភ្នំពេញ។ ពួកគេបានចាប់ផ្តើមដាំដុះវាភ្លាមៗ ដោយតាំងលំនៅជាក្រុមគ្រួសារពីតំបន់អនាធិបតេយ្យក្នុងរាជធានីនៅទីនោះ។ លោកវេជ្ជបណ្ឌិត Hannes និងលោក សុខលាភ ចង់ប្រែក្លាយគ្រួសារដែលជួបការលំបាកទៅជាកសិករ។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ អង្គការ Smiling Gecko Cambodia បានសាងសង់ផ្ទះចំការចំនួន ១២ ខ្នង ដែលផ្ទះនីមួយៗមានទំហំដីស្រែប្រហែល ៤,០០០ ម៉ែត្រការ៉េ ដែលបានក្លាយជាផ្ទះសម្រាប់ប្រជាជនចំនួន ៨០ នាក់។

សព្វថ្ងៃនេះ ដីឡូតិ៍នោះមានបុគ្គលិកប្រហែល ៤០០ នាក់ ដែលទីនោះមានសាលារៀនភាសា Luxury Farmhouse Resort and Spa កសិដ្ឋាន និងការចិញ្ចឹមសត្វ បរិក្ខារពេទ្យ និងធ្មេញ រោងចក្រថាមពលពន្លឺ ព្រះអាទិត្យ និង “ហ្គុង” ដែលជាមជ្ឈមណ្ឌលវប្បធម៌ដែលមានស្ទូឌីយោថតសំឡេងទំនើប និងសាលប្រជុំ ផងដែរ។
បេសកកម្មរបស់ Smiling Gecko Cambodia គឺធ្វើឱ្យ Farmhouse Resort ទ្រទ្រង់និងដំណើរការដោយ ពឹងលើចំណូលខ្លួនឯង ដើម្បីបង្ហាញប្រជាជនកម្ពុជាជាច្រើន ទៀតថា ពួកគេពិតជាអាចជួយខ្លួនឯងបាន។