តូក្យូ៖ អភិបាលក្នុងតំបន់បានបញ្ជាក់ថា នៅថ្ងៃទីចន្ទ ៧ កក្កដា អ្នកស្រុករាប់សិបនាក់ត្រូវបានជម្លៀសចេញពីកោះដាច់ស្រយាលមួយនៅភាគខាងត្បូងប្រទេសជប៉ុន បន្ទាប់ពីមានការរញ្ជួយដីជិត ១,៦០០ លើកក្នុងរយៈពេលពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT70ytCxY1W7dTRRZz4k1BRfFExOpoZoJXwQgeHSkocXasGe0O6lr6ZJDBOwSAQv50JyLdeNNmv3zVE2A0jcL3pJCK8v5trtjYnm7lUBcktFeaAZ-BeGdUvkSXnOMjtB2DEhwU0qDCSE3lXw3p0HjsnqePPENJHrtsQYhCQchU2mRvti0xQNCuJDxatfpL/s1200/photo_2025-07-08_14-28-25%20(2).jpg

លោក Genichiro Kubo អភិបាលកោះមួយនៅក្បែរនោះបានបញ្ជាក់ថា មិនមានអ្នករងរបួសធ្ងន់ធ្ងរនៅលើកោះ Akuseki ទេ ទោះបីបន្ទាប់ពីរងរញ្ជួយដីកម្រិត ៥.១ រិចទ័រពេញមួយយប់ក៏ដោយ។ ប៉ុន្តែការរញ្ជួយដីជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី ២១ មិថុនា បានបង្កឲ្យមានភាពតានតឹងខ្លាំងដល់អ្នកស្រុក ដែលភាគច្រើនគេងមិនលក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5ZqAaIMrnZ-hKNTkMGoqZzKvlSrp-y072_rW-sM1BfTzCpX-LaVq9DQwP2QXA7xYOojdWDFnpz1XRmCXhwYKkPeGPLsvQG_njL6DYecB6afiTW61E_4ycN60RQdtd1azmczHM7df8SeHtHBC746m41ztbVj6wVRBYrxcTIMeWch9VAPizNRsdu1e8aDf8/s1200/photo_2025-07-08_14-28-25.jpg
លោក Kubo បានប្រាប់សារព័ត៌មាន AP ថា អ្នកស្រុកចំនួន ៤៤ នាក់ ក្នុងចំណោម ៨៩ នាក់ នៅកោះ Akuseki ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលជាប់ក្រុង Kagoshima នៅថ្ងៃអាទិត្យ។ ចំណែកអ្នក ១៥ នាក់ ផ្សេងទៀតក៏បានចាកចេញពីកោះនានាផងដែរ ដែលទីតាំងនេះស្ថិតនៅចម្ងាយប្រហែល ១១ ម៉ោងជិះដោយសាឡាងពី Kagoshima។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijR96sjWq_KlJoUrsfXMk4YH4phyphenhypheni5Sz_v4yyJAR589-i5HaaCGiheAwMHXJP3xahkA7jvWx5Aq76qX9o-BQNrG4W_zxV0L4H7lkD0zsgXLEUKmmoffGerCTLcsfqi2vtEbW2HFfEStcIRMRv04l1bs-ykUC5p_PFYuyDHTueBr-gjJODQoRgIHyh1w9Rd/s1200/image_2025-07-09_09-12-53%20(2).png

អង្គភាពឧតុនិយមជប៉ុនឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ២១ មិថុនា រហូតដល់ព្រឹកថ្ងៃចន្ទនេះ តំបន់នោះបានប្រឈមនឹងការរញ្ជួយដី ១,៥៨២ លើក។ អ្នកជំនាញជឿថា សកម្មភាពភ្នំភ្លើងក្រោមទឹក និងចលនានៃម៉ាក់ម៉ា (magma) អាចជាមូលហេតុដ៏សំខាន់។ ទោះបីជាយ៉ាងណា ពួកគេមិនអាចទស្សន៍ទាយបានថា សកម្មភាពនេះនឹងបញ្ចប់នៅពេលណាទេ។ យ៉ាងណាមិញ ក្នុងឆ្នាំ ២០២៣ ក៏បានកើតមានសកម្មភាពដូចគ្នា នៅខែកញ្ញា ដែលមានការរញ្ជួយដី ៣៤៦ លើកត្រូវបានកត់ត្រា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyOFVrjofA0SGtpCTuUXeAtoB1cLwN_iWxE78Mg_TSc0d64qDw0g4WSlXb3BEGs8GfuTRJRBxboQ1kfUbFc-skk6nZPYwmhduOv-YG6uXSTdVBbwWQSn18fh0UBPCFC9v6APnlhkBbDE_sTmdfreH2Y-9n5TNBG8TOAqge2RDwye_GE8uLBAJZ8yRCeFJh/s840/image_2025-07-09_09-12-53.png

គួររំលឹកថា ជប៉ុនជាប្រទេសមួយដែលស្ថិតនៅលើ “Ring of Fire” ឬស្រទាប់បន្ទះ tectonic ចំនួន ៤ ដែលធ្វើឱ្យប្រទេសនេះជួបប្រទះការរញ្ជួយដីប្រហែល ១,៥០០ លើក ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ១៨% នៃសកម្មភាពរញ្ជួយដីទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-nIt85S3yGjxzKQWF_aWhl452fD9gxYJxki3gEU66xJoCFSkYa42HQMQWmrn9eracah3YfdnPGpfsNkhHhm7I43xivHhPAsKzjDTo_wyIBsRGGP7xy-O3_vDKiNi66N94cPlOKkKE-ct6zkvTuYl0OgFD-hq6d6k6_iSLWw4O0xwamKiYJdWDTU_PzJSG/s960/image_2025-07-09_09-12-54.png

ក្នុងអំឡុងពេលនេះ មានភ្ញៀវទេសចរបរទេសខ្លះបានបដិសេធការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដោយសារភ័យខ្លាចការរញ្ជួយដីធំៗ បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គម។ ក្នុងចំណោមនោះ មានការលេចឡើងរឿងតុក្កតាមួយត្រូវបានចេញផ្សាយឡើងវិញនៅឆ្នាំ ២០២១ ដែលបានព្យាករណ៍ថា គ្រោះមហន្តរាយដ៏ធំនឹងកើតឡើងនៅថ្ងៃទី ៥ កក្កដា ២០២៥ ប៉ុន្តែវាមិនបានកើតឡើងនោះទេ៕