សហរដ្ឋអាមេរិក ៖ សារព័ត៌មាន BBC បានរាយការណ៍ពីស្ថានការណ៍ទឹកជំនន់ភ្លាមៗដែលកើតឡើងនៅតំបន់កណ្តាលរបស់រដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែកក្កដា កន្លងមក បានធ្វើឱ្យពលរដ្ឋអាមេរិកស្លា.ប់ រហូតដល់៥១នាក់ ក្នុងចំនួននេះមានកុមារស្លា.ប់ ចំនួន១៥នាក់ ។ មន្ត្រីឧតុនិយមបានជូនដំណឹងទៅកាន់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ពីព្រោះទឹកជំនន់នឹងកើតឡើងម្តងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilJwDPT6BzjegWG6Jn4kpv7K0BqJjt4d4CPcCtWFUwOvkTAAgT1Rt6ggCZHHFuOq4w9T_s9EyzBJfeZNuwa0ZlX50P2UThMgM-shPxR36wqKK5cnlbdAXJpoJfjplTlVCxCh9esLynMwPOIJEsnehmfb7pCrgbzM4R7pyxu0oV-o9yXkEaqckfbcZigmqT/s3072/image_2025-07-08_14-18-59.png
លើសពីនេះ ភ្នាក់ងារសង្គ្រោះបានប្រមូលកម្លាំងស្វែងរកកុមារចំនួន២៧នាក់ផ្សេងទៀត ដែលបានបាត់ខ្លួនពី Camp Mystic គឺជាជម្រកស្នាក់នៅរបស់យុវជនគ្រីស្ទានស្ថិតនៅមាត់ទន្លេហ្គួតាលូបេ ។ ជម្រកស្នាក់នៅនេះមានសិស្សស្រី ចំនួន៧៥០នាក់ មកស្នាក់នៅដើម្បីរៀបចំកម្មវិធី ភ្នាក់ងារសង្គ្រោះសន្យាថា នឹងព្យាយាមស្វែងរកជនរងគ្រោះឱ្យទាល់តែឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5p5gN4PsuTU9UkKmTiq5hNpxi-7jU_8T6KTfE8Eyn0jParaArAgX7BHzdXq9uOBPU4_Ndk2pDl_rf-ug-EljPvIOBZEIZt_K-LWxz77wvKj79V4qissgRigN3QxXO_NJS2Z37Dg8U4pYos-dmuqLfES7Hj1po37qr3hqecnTODTI0TiaxuNEkehDYx9B/s1100/image_2025-07-08_14-19-02.png

លោក Larry Letha អាជ្ញាធរតំបន់ខោនឌោនធី និយាយថា ពេលនេះ ភ្នាក់ងារសង្គ្រោះបានជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់បានជាង៨៥០នាក់ ។ រីឯអាជ្ញាធរក្នុងតំបន់នៅតែប្រកាសពីគ្រោះទឹកជំនន់ភ្លាមៗរហូតដល់ថ្ងៃទី៦ ខែកក្កដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAhVD0p9d_8nRU9CEryDJvIXTY7g-Qmpulkw8Xg3yqG7PuuabEyN43k_M0RwyQ9RwJdQLbQslk0onj2xYYDSbXOHpCJngcEZEBuz3m98buh2rLV3OMQKTtOht19tzb3uTGwwxx0HPsPipn1_R_QZHsUdSCt8SLZ9yjQSuYxXnXMaoKQfaYsJ4756hLh61C/s1280/image_2025-07-08_14-19-03%20(2).png

លោក Greg Abbott អភិបាលរដ្ឋតិចសាស់ឱ្យដឹងថា ភ្នាក់ងារសង្គ្រោះនៅតែព្យាយាមស្វែងរកជនរងគ្រោះគ្រប់រូបមិនឈប់ឈរ ហើយយើងនឹងបញ្ឈប់ការស្វែងរកពួកគេ រហូតដល់បញ្ចប់ការរៀបចំកម្មវិធី ។ ក្មេងស្រីដែលបាត់ខ្លួនជាច្រើននាក់ គឺមានអាយុក្រោម១២ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBgB4rdJqlUNOhzM0yoz5ijn_VU_I0dvCIeboGmXoQSw8UBAIVqX01HP0QzMN6GBxCdP4REFCrys-uaFTCQWaR__Bf7-nM1UKm44gS16qZ_MQqkhlc4mAMAYVTxkYVT1pKDtVZv1h64mhhBQxKLYEVG-kugrOh6OQLEIePnmDsuWzZNe2fu0VKwCbigBgn/s600/image_2025-07-08_14-19-03.png

ជម្រកស្នាក់នៅរបស់យុវជនគ្រីស្ទានស្ថិតនៅមាត់ទន្លេហ្គួតាលូបេ ពោរពេញទៅដោយភក់ និងសម្ភារៈបាក់បែកក្រោយទឹកជំនន់ ។ បើតាមសេចក្តីរាយការណ៍ គឺក្មេងៗជាច្រើននាក់បានសម្រាកលង់លក់ក្នុង Camp Mystic ដោយពុំដឹងថា កម្រិតទឹកក្នុងទន្លេបានកើនឡើងខ្ពស់រហូតដល់ជាង៨ម៉ែត្រក្នុងរយៈពេលមិនដល់១ម៉ោង កាលពីព្រឹកព្រលឹមថ្ងៃទី៤ ខែកក្កដា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_XWWNieVFIBAsl72DQIhpvvd3rT4PaC1E-vMrNawNNQZ3r8n0mp8Fr1IgjggwmmAL6l_DuqIcCX9uqvxSPO7TTpoCV9NF1-t1cdNDwR8vjQ3OSkyDX-xYgf6PqjIgG2vAn_HHhIXA0g4q_SbLRVE2t1DX7tdNxn7Xb9qEGKbeeWK3mM2VfYWSaBVSmZTM/s850/image_2025-07-08_14-19-04%20(2).png
ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា រដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយបញ្ហាដែលកើតឡើងដោយសារទឹកជំនន់នេះ ហើយរដ្ឋាភិបាលនឹងបញ្ជូនឆ្មាំសមុទ្រទៅជួយស្វែងរកមនុស្សបាត់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPk0q0yy9_SYlH0WpMbUvlWAHw6PWodontEGD9KT7JD-e9ur98jp59xg_aGXW7Md4hz-QYgAjc6ZUp8xEc0JvlPLtfDumTsm2iJyeERYLLpMVbbqGy79pA7tYyaM9m0AE2smIB6KfKR8c4fNc2Mx22OvGz8WPchDwjTwaoCSEVb6Qed2H9N3sytQubPh2r/s780/image_2025-07-08_14-19-04.png

តាមការជូនដំណឹងរបស់ការិយាល័យឧតុនិយមជាតិ គឺមានទឹកជំនន់ភ្លាមៗកើតឡើងនៅរដ្ឋតិចសាស់ម្តងទៀត និងមានភ្លៀងធ្លាក់ចាប់ពី៥០ទៅ១២៧មីល្លីម៉ែត្រ កាលពីថ្ងៃទី៥ ខែកក្កដា ។ រីឯតំបន់ខ្លះមានបរិមាណទឹកភ្លៀងរហូតដល់ជាង២៥០មីល្លីម៉ែត្រ ៕