សហរដ្ឋអាមេរិក៖ មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ជំនួយដ៏ធំបំផុតដល់យុទ្ធនាការឃោសនារបស់ប្រធានាធិបតី Trump ឆ្នាំ 2024 និងធ្លាប់ជាទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតីរូបនេះ បានប្រកាសចូលខ្លួនពេញលេញនៅក្នុងផ្នែកនយោបាយ ដោយបង្កើតគណបក្សផ្ទាល់ខ្លួន បន្ទាប់ពីចែកផ្លូវគ្នាជាមួយលោក Donald Trump។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន CNN នៅថ្ងៃទី៧ ខែកក្កដា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwMh_5tsLEL9s5U0ULdFnRg8E9b9cwQxXTIwC-zyT38AjbfoqghrC7lv2St1Z6P6Az437LVMk0bJKOOpE3FezBVYi_pH0J-F2ugM1yLUdDMZHEoVxekooOwu-Ijf-Bh81eDhLpGwdeydlwVMWzZAy78SJit1Xqgz5DVMnYtjGe222YV4VLJ_Et2lgBZnxC/s630/image_2025-07-08_10-22-03%20(2).png
មហាសេដ្ឋី Elon Musk កាលពីថ្ងៃសៅរ៍បានបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី៤ ខែកក្កដាថា ៖ លោកកំពុងបង្កើតគណបក្សនយោបាយមួយ បន្ទាប់ពីមានភាពចម្រូងចម្រាស់យ៉ាងខ្លាំងជាមួយលោក Trump ។ Elon Musk បានឲ្យដឹងថា ការបង្កើតបក្សថ្មីដើម្បីក្លាយជាគូរប្រជែងជាមួយបក្សកាន់អំណាច ដែលដឹកនាំដោយលោក Trumpនេះ គឺដោយសារតែលោកខឹ.ងសម្បានឹងប្រធានាធិបតីរូបនេះ រួមទាំងសមាជិកសភារបស់គណបក្សសាធារណរដ្ឋ ដែលគាំទ្រច្បាប់ស្តីពីការចំណាយ និងការយកពន្ធដែលហៅថា «One Big Beautiful Bill» ដែលបានទើបបង្កើតថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg05dfT6lQEb1lk6HN17vfGMCVuba6P4dNqzjA4FYv1vWmRZ85GS2tFx5BEC-IPzOsr4ddHFyDQwLX2dUVXV-TJZp_xkf6pCyw9aBXQcs1QUGoz57lMz2BAHxEgkK2CzcfM10IdJWVXkTkkNxsb9Zo6isuRKBca4Hc46mO-PYs84G58RYtQtoB0l4cnBurM/s1024/image_2025-07-08_10-22-04%20(2).png
គណបក្សថ្មីដែលបង្កើតឡើងដោយលោក Elon Musk មានឈ្មោះថា «America Party» មានចេតនាចង់ប្រកួតប្រជែងនឹងអតីតសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់ខ្លួន គឺលោក Donald Trump។ ហើយគណបក្សថ្មីរបស់អាមេរិចនេះ គ្រោងនឹងផ្តោតលើលទ្ធិប្រជាធិបតេយ្យ ដែលជំរុញឲ្យមានការគាំទ្រពីសំណាក់ប្រជាជនដែលកំពុងមានការមិនពេញចិត្តនឹងលោក Donald Trump។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCXCULRHdu3aZ_vwEax70RhMCGhRTKvLTMQK99feoyMfWfEyLvSnc9FFi6FJxgrIeS28d7iGcR3gvTy8xuYrpttaV6w4_lOtfkq1OIPyVTj0n1aGj5jy2OhhH7X1a_l74jFv1tgNtC1j9xnXUEfgwBFDnK8_u6nitWCCrKG2THL4CZZZe1pWgxpQN5tYPn/s770/image_2025-07-08_10-22-03%20(3).png
ជុំវិញការប្រកាសបង្កើតគណបក្សថ្មីរបស់លោកElon Muskនេះ នៅមិនទាន់មានការឆ្លើយតបណាមួយពីសំណាក់លោក Trump ឬ មន្រ្តីនៅសេតវិមាននៅឡើយទេ។ តែទោះជាយ៉ាងណាក៏ដោយ ការចូលទៅក្នុងនយោបាយរបស់ Musk គឺជាជំហានដ៏ក្លាហាន និងមិនធ្លាប់មានពីមុនមក ដែលបង្ហាញពីចេតនារបស់គាត់ក្នុងការជះឥទ្ធិពលលើគោលនយោបាយរបស់សហរដ្ឋអាមេរិក លើសពីបន្ទប់ប្រជុំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgX3JhuLj43-EvDqYszEikQpK2lxWPGhtupl9gmw829sKzo4qBOGHv99LaQN6jqlmmRvX5bguxxlG2SQY0RbyUsDpDtJI6JzaZtIC2NO9-nW-o5z-gMlKxvwfvHgZZU70lYqpX8G-gVD3j5REDEtAWHtsJGLXy66MmbfHytrhDDxVhVX4UJaLP1BjEMgdh/s768/image_2025-07-08_10-22-04.png
រហូតមកទល់នឹងថ្ងៃអាទិត្យ ទី៦ ខែកក្កដា លោក Trump បាននិយាយមុនពេលឡើងយន្តហោះ Air Force One នៅរដ្ឋ New Jersey ថា “ខ្ញុំគិតថាវាគួរឱ្យអស់សំណើចណាស់ក្នុងការចាប់ផ្តើមគណបក្សទីបីនៅសហរដ្ឋអាមេរិក។ យើងមានភាពជោគជ័យយ៉ាងខ្លាំងជាមួយគណបក្សសាធារណរដ្ឋ” ។ “គណបក្សប្រជាធិបតេយ្យបានវង្វេងផ្លូវ ប៉ុន្តែវាតែងតែជាប្រព័ន្ធគណបក្សពីរ ហើយខ្ញុំគិតថាការចាប់ផ្តើមគណបក្សទីបីគ្រាន់តែយល់ច្រលំ និងគិតមិនដល់ប៉ុណ្ណោះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz0Gzcv-vJtwzHfJp_uNslavCtcVlkCZptwh5AjgKcZZLqAe8OrJ0xsK8nlDacpopTu3lb-h8p_MjGnEXqKn2DWYiwFxjhF-FRhRQTBGwIxD-yFuDFg-huk_O_f60scF3jjU-Ihi7yZsxgDuziSLgesD2i_A-hzhcZ1qkwR6mYf_NK8O4tEeioI4ezG4Jo/s926/image_2025-07-08_10-22-03.png

ជាមួយគ្នានេះ គេមិនច្បាស់ទេថាតើ Musk នឹងចាត់វិធានការបែបណាបន្តទៀត ដើម្បីបង្កើតគណបក្សនេះដោយស្របច្បាប់ ជាមួយនឹងគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9jktThBy9bfwvdRBB5RQZijscBZr4jqDCvvDfk4uUS13WlLqB3Dih7wlElLaGpuAoPlW89siehk6iN9kxXC8pi8H243FdYx1FQpXX6QVjqVuGSW6ok8soLRJm5M6GHrtU-mBPFVrVL_VbyHfFZV79ZoA4BG4Edid4GFKOOybmJ-ZpJ9og3bz6lJ31hHLy/s1920/image_2025-07-08_10-22-01.png
គួរឲ្យដឹងថា ជម្លោះរវាងមហាសេដ្ឋី Elon Musk និង ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្ដើមផ្ទុះឡើងខ្លាំង បន្ទាប់ពីលោក Musk ប្រកាសដើរចេញពីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) នៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៥។ ហើយជម្លោះចេះតែកើនឡើងកម្ដៅឥតឈប់ឈរជាហូរហែរ នៅពេលដែលរដ្ឋាភិបាលអាមេរិក ដែលដឹកនាំដោយលោក Trump បានបង្កើតច្បាប់ «One Big Beautiful Bill» ដែលជាការយកពន្ធដ៏មានតម្លៃថ្លៃ៕