ស្របពេលដែលមានអាកាសយានដ្ឋានអន្តរជាតិតេជោ ពលរដ្ឋជាច្រើនចង់ឃើញអាកាសយានដ្ឋានពោធិ៍ចិនតុងប្រែក្លាយទៅជាសួនបៃតងដ៏ធំមួយនៅក្នុងទីក្រុងវិញ ដើម្បីទុកជាកន្លែងសម្រាប់សាធារណជនអាចចូលទៅកន្សាន្ត និងលើកសម្រស់ទីក្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAE0yrLmGU0d0cwwD2XiVv3FckgrsNTPLTMhmns0RF45e9lcVlcswEBIQIeeIEd6bfNSJYqnmKpJlkRQP72tYHAbgRbbAa627Q3GxsKbtKjBTJzXeph9hb92pD80JNnOyJaICf6O3K4jQl-eDu_aMWwjKDaGdhvRDSxc5JmueqHxwJGXrI_quip5UgLye0/s990/image_2025-07-08_10-25-53%20(2).png

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ដែលលាតសន្ធឹងលើផ្ទៃដីជាង ៤៥០ហិចតា នៅចំកណ្តាលរាជធានី ដែលឥឡូវនេះកំពុងតែរៀបចំក្លាយជាព្រលានយន្តហោះចាស់ដែលលែងត្រូវការប្រើប្រាស់ បាននាំឲ្យមានការលើកឡើង និងសំណូមពរទៅកាន់រដ្ឋាភិបាលឲ្យកែច្នៃទីកន្លែងនេះទៅជាសួនបៃតងដែលបរិស្ថានក្នុងក្រុងកំពុងត្រូវការ ជំនួសឲ្យការទុកទំនេរចោល។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgAlFPeYL5mIsqBLZa5QGYH8E0pcS2hZystF4r7VCecLp2dnXkze2BBN2Je9filfwOz2jsE_cktc2ukL4XOSjW7sGHDw_mI5LjVFB8K5i3foLIZvNfKyNt0KiOiBujgJpgpIoQBh65fjIAkgEBL5pVT4q4B9WZd8ngLwcpxzRBRH6wkl0jD9IC27MvEaQ5/s2560/image_2025-07-08_10-25-50.png
    ជាមួយនឹងការលើកឡើងនេះ គឺស្របទៅនឹងការសិក្សាមួយស្ដីពីការរៀបចំឲ្យមានមជ្ឈដ្ឋានពណ៌បៃតងក្នុងទីក្រុង ដើម្បីផ្ដល់ផលល្អសម្រាប់ជីវិតអ្នករស់នៅក្នុងទីក្រុង។ តាមទស្សនៈនេះបានឲ្យដឹងថា ការបង្កើនទីកន្លែងបៃតង ឬដាំដើមឈើច្រើនក្នុងទីក្រុង អាចជួយកាត់បន្ថយជំងឺលើសសម្ពាធឈា.ម ជំងឺបា.ក់ទឹកចិត្ត ភាពតានតឹង និងការស្លា.ប់ដោយសារជំងឺមហារីក។ សួនបៃតងនឹងជំរុញឱ្យមានសកម្មភាពរាងកាយ បំបា.ត់ភាពឯកោក្នុងសង្គម និងធ្វើឱ្យការផ្តោតអារម្មណ៍របស់យុវវ័យកាន់តែប្រសើរឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTZqzsMbAFQLyCK-vbQmZpRY61Pq0xgTcslIj4LjatPoI7HmdI4fqigR4i3k6yNTLXkra5BbsPfMzfX2ZswRi2TMhAAJb8hRxsOci2dp9dFuT7J9PMXvPkWbX2CBgNJPJB069Z8zvijCCdBkxaWJc8-aygNfGwZuE-MVGpASq2katdxuPY7sGHQWn8RkdE/s1650/image_2025-07-08_10-25-59.png

    លើសពីនេះ វាអាចជួយប្រឆាំងនឹងការបំពុល និងទប់ស្កាត់ការកើនឡើងកម្ដៅក្នុងទីក្រុងផងដែរ។ ដោយការដាំដើមឈើច្រើននៅក្នុងក្រុង អាចកាត់បន្ថយសីតុណ្ហភាពក្ដៅរហូតដល់ 8អង្សាសេ និងកាត់បន្ថយការប្រើប្រាស់ថាមពលដែលភ្ជាប់ទៅនឹងម៉ាស៊ីនត្រជាក់បាន 40 ភាគរយ។ វាអាចជួយបន្សុតខ្យល់ ដោយចាប់យកកាបូន និងបញ្ចេញអុកស៊ីសែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgisP62dr_a4Dp6sizG79KDSE-qzljwg5quNfR5Sfq9DfwWN3QU-iEc-fsEPKdhZcmqqYgEdDSitoxrtAceDvPiLHxguBEg6rMEwr1BwjiwIKcPx_lj1RfdFSMek_Dkv0ZZIQ0lN_W3ljQK2bhhNfq010x8xppsBI0EyPruMPgV4VWkZZX3a_SfcxnDdQlD/s1200/image_2025-07-08_10-25-53.png

    វាក៏នឹងក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ច និងទេសចរណ៍សម្រាប់ទីក្រុងផងដែរ។ តួយ៉ាងដូចជា សួន Central Park ក្នុងទីក្រុង New York ក្នុងសហរដ្ឋអាមេរិក និង Central Park នៅ Helsinki ក្នុងទីក្រុង Findland បានក្លាយជានិមិត្តសញ្ញាអន្តរជាតិ ដែលមានភាពគំរូនាំមុខគេ និងមានភាពទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRfyZdoGcC6f99AMXGu8PU8Mr554PqOKt6y46d7vSCIkzPU9m8nsJoyHRBsF4XqJNfIwfiOZH-DA-2JOa0mENSX00e_RQAp1iZaRz666LikbY9MooRtVN6Wm5EJTzQL_UuK2jx3vVbS_DVjL_TnTfV_3cwnmk0lw0V6lfa9bXIxJFgXqM1okwwfiTq6NzK/s3000/image_2025-07-08_10-25-55.png

    គួរឲ្យដឹងថា កន្លងមកនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទីតាំងព្រលានយន្តហោះពោធិ៍ចិនតុង នឹងនៅតែជាសម្បត្តិរដ្ឋ បម្រើផលប្រយោជន៍សាធារណៈ ហើយនឹងមិនលក់ទៅឱ្យវិស័យឯកជនណាមួយឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTdQxkLjdA3t4fs9eI2oSKkAMxRU0RXX-bHF2Lnq73JbP7vjddP2wAeVOsvLgwWJ1sBfoIFX4KyaysIix7CaeHDRI9r-TbY44gmsxcz61bHX9CYvtFJ5MIUS6OqTgKwV7ckd8CjozsJ66f4uDoaEVJiU6Y7n7Qk_GnJMisA_81AOjSd7EWkboVvHCQmFib/s1024/image_2025-07-08_10-25-54.png

    ទន្ទឹមនឹងការបញ្ជាក់នេះ គេសង្កេតឃើញថា ការបង្កើតសួនច្បារបៃតងដ៏ធំមួយ លើទីតាំងព្រលានយន្តហោះពោធិ៍ចិនតុងនៅរាជធានីភ្នំពេញនេះ នឹងក្លាយជាគំរូសម្រាប់ទីក្រុងដែលកំពុងរីកចម្រើនទាំងអស់ ក្នុងនាមជាទីក្រុងដែលគិតគូរដល់សុខុមាលភាពរបស់អ្នករស់នៅ សុខភាពសាធារណៈ និងជ្រើសយកធម្មជាតិជាបេះដូងនៃការអភិវឌ្ឍន៍៕