ពិធីករដ៏ល្បីឈ្មោះលោក ជា វណ្ណារិទ្ធ បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះលោកស្រី ផែថងថាន បច្ចុប្បន្នកាន់តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃបានយកលេសថាខ្វះថវិកាជាតិពន្យារពេលប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ។ លើសពីនេះពិធីកររូបនេះបាននិយាយទៅកាន់មេភូមិភាគ២ថាសង្ស័យតែមិនទាន់ផ្តាច់កញ្ឆាក្រោយនិយាយថាប្រើពេល៣ថ្ងៃសម្រាប់វាយមកប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO5LVATwhljdO9h2ErGx2fQAhnWquTifuHZx3kAEUdOGxACZENIBuJHOa0qaTIGjUJmfgmnPjtqCbvC0T9pkzwXZOcdowfo2oWWdWIjjyjIWmO5xgn3egRsadP-D03ozSjmIwSqHgHjjxu6HWynA3u3M2K3nc2ha7ByN5oRwPxzOHlBA1m_bCYQlkHyLDX/s1920/image_2025-07-07_08-49-33.png
អស់ពីផ្អាកពីតួនាទីជានាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន គ្រាន់តែឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃភ្លាមស្រាប់តែបង្កភាពចម្រូងចម្រាសជាមួយនឹងភាគីកម្ពុជាក្រោយពីលោកស្រីបានអះអាងកាលពីថ្ងៃទី៤ ខែកក្កដាថា ប្រទេសថៃនឹងពន្យារពេលប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ ដោយសារតែការកើនឡើងខ្លាំងនៃភាពតានតឹងព្រំដែនរវាងប្រទេសទាំងពីរ ហើយក្រសួងវប្បធម៌ថៃ ក៏ជួបបញ្ហាខ្វះថវិកាថែមទៀត។ ទោះយ៉ាងណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអះអាងថាភាគីកម្ពុជាជាអ្នកចំណាយថវិកាលើការដឹកជញ្ជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaEucEUsktfNJPWKB55qNjlPcECXAjL2AFGKJS-mkW6bXWh8YvYxaGJJGyEdEq0h95rXT0Cx1SAlp6OGuDhGlnF3-KVmRLiE3AhOeezwmjRFSaEd5lWZn0ibV5MTTSviPrBB6OvtIcKNV05jE0pqnwVfoiyGu7htRDJuWQZaQtaz-eA0Plf__bLkrwMf92/s1920/image_2025-07-07_08-49-39.png

ពាក្យសម្តីរបស់លោកស្រី ផែថងថាន យកលេសខ្វះថវិកាសម្រាប់ដឹកជញ្ជូនវត្ថុបុរាណមកខាងកម្ពុជានេះបានធ្វើឱ្យប្រជាជនកម្ពុជាមានការហួសចិត្តជាមួយលោកស្រីយ៉ាងខ្លាំងសូម្បីតែលោក ជា វណ្ណារិទ្ធ ក៏សម្តែងក៏ហួសចិត្តដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Gjv7D5G3HZYRObHk2OC1fQGs0kF1es-AVf6m6JRNI7Qi-bKyvON6voh_QKJF7Mig7TMS-gri_vlDai0bynC9fBNySO0_TO5wycJfAVhme2OoyDTuvfjrw57Xc8GM4ILZ6W2vbwvFt1jhbRw_i2GFDSnbEs_HNuEaSMiJbgF9GuvFaDh4yBk-aJGZdOJH/s1920/image_2025-07-07_08-49-45.png

លោក ជា វណ្ណារិទ្ធ បានសរសេរនៅយប់ថ្ងៃទី៦ កក្កដា ថា« មូលហេតុដែលបដិសេធមិនប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញមូលហេតុ ដោយយោងលើហេតុផលនៃការខ្វះថវិកាដឹកជញ្ជូន ដល់ម្លឹងផងលោកស្រី !
កាលពេលដែលលោកស្រីនៅ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានប្រកាសរួមគ្នាឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញសោះហ្មឹង ខឹងមែនបានលេងចឹង? »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_c7KYlG8zvi1ygqkK2kAaYdBem4d6Uvci1ygtBmlOCgdSin1FF6rPjH3IvfwUyIHIm-p2l1xFArjIYcwLbWO70pHdPgy8RCqci9NaKcsPnNJTuKuduL9P5jid8YE8JS4jWUNOhFBjVVQAhyNvxAS6xpTlwR1VEYFM_5HsUNVKcF-ehu6fCNiJux7_CaZQ/s1567/image_2025-07-07_08-50-02.png

មិនត្រឹមតែប៉ុណ្ណោះពិធីករដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជារូបនេះក៏ទប់មិនជាប់ក្រោយមេភូមិភាគ២ប្រើសម្តីយល់ចិត្តពលរដ្ឋរបស់ខ្លួនថា«សូមពុកម៉ែបងប្អូនកុំភ័យ បើសិនផ្ទុះសង្រ្គាមកើតឡើង ប្រទេសកម្ពុជានឹងចប់ក្នុងរយៈពេល៣ថ្ងៃ»។ ពាក្យសម្តីគំរាមកំហែងរបស់មេទ័ពថៃរូបនេះ លោក ជា វណ្ណារិទ្ធ បានបោះសម្តីធ្ងន់ៗថា «យូរៗទៅអាមេភូមិភាគហ្នឹងបែកកាន់តែខ្លាំង ៣ថ្ងៃម៉ែហែង! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY2LjIw4GcRrW9Cpifaief-eL5KK2cT9QEfwvYqILbt1YoycFXWjCDy70gcjpD44XT_P2cIPs1-1YLl-GB3DWz8A2tma3_woYMntgzvWmrWzdXR5ko7aAbTMoSYMv_FfIWu7bCb20ZkukkFDb7mYM-UVwiBbGrMxafFEKrXoUNocj3lgATerJzkvMKxtL0/s2048/image_2025-07-07_08-49-55.png
ម៉ាអាចោរឈ្លានពាន ហែងកាន់តែស្រែកពិភពលោកកាន់តែឃើញ ច្បាស់ពីសន្តានហែងកាន់តែជ្រៅ សង្ស័យភូមិភាគវាអត់ទាន់ផ្តាច់កញ្ឆាយ៉ាង»។

គួរបញ្ជាក់ផងដែរថា ជាញឹកញាប់លោក ជា វណ្ណារិទ្ធ តែងតែចេញមកឈឺឆ្អាលក្រោយពីប្រទេសកម្ពុជានិងថៃមានបញ្ហាប៉ះទង្គិចគ្នាមក៕