តារាចម្រៀង ជី ដេវីត បានសម្តែងនៅលើឆាកតែមួយក្នុងការប្រគំតន្រ្តីរបស់តារាចម្រៀង 2NE1 ក្នុងរូបរាងយ៉ាងស្រស់សង្ហាជាមួយនឹងសំលៀកបំពាក់ពណ៌ក្រហមដ៏ស្រស់ឆើត ឆាយ ដែលជាពណ៌សំណព្វចិត្តរបស់លោក។ ទោះជាយ៉ាងណា ជាមួយនឹងរូបរាងសង្ហា ងាកទៅកាន់គ្រឿងពេជ្រដែលលោកពាក់ក្នុងសម្តែងលើកនេះគឺពិតជាខ្ពស់មិនធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilCwwHVdwHfw5GpFoUO8p1ZGw7auoJNoJRgzavbxkulRaZdnYFg_RgfNTIRnS0IwBIAQtq1z7vZVgVUaitE5M6U8pekxopyDHaFSQB-PtKGM-p8SKQSky_x0NamCALTLbc61TFNZ1qMV3sVy1WWb70fPiyOfA3NQKQDhamhdUWIxO-QtRWin_PYFCO7hVc/s2048/image_2025-07-07_13-53-22.png

យោងទៅតាមតម្លៃរបស់ហាងពេជ្រប្រចាំតារាចម្រៀង ជី ដេវីត ខ្សែកដែលលោកពាក់ ពីរបញ្ជូនគ្នាគឺមានតម្លៃ១៣៥ ១០០ដុល្លារ។ ចំណែកឯខ្សែដៃវិញមានតម្លៃ១៩៥០០ និងកន្លាស់អាវដែលមានពាក្យថា Idol មានតម្លៃ៦៨០០ ដុល្លារ។ សរុបតម្លៃខ្សែកពីរខ្សែ ខ្សែដៃ និងកន្លាស់អាវដែល ជី ដេវីត ពាក់នេះគឺរហូតដល់១៦១៤០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5wKwlIo3u8_y2bRd8DgWQSfoxKrOeL39Z8oMX9IvMYcLHj6CqcbaAcXxpDRn14deJUPQqsGa0lG0y3QXEJoXMk4CF5_Exdv4FerAsXZEj5TiOSVvTlqy-HwG47VruNWuNtarjgphGyVBaPTuBK_eEEUKjW-i8Rm4Jo57yECQ0DW64gjSdarEBemu6vDpY/s2048/image_2025-07-07_13-53-24.png

ទោះបីជាគ្រឿងពេជ្រដែល ជី ដេវីត ពាក់ឡើងឆាកសម្រាប់ការសម្តែងរបស់ខ្លួនដល់ទៅ ជាង១៦ម៉ឺនដុល្លារ ក្តីប៉ុន្តែនេះមិនរាប់បញ្ជូលទៅគ្រឿងលម្អខ្លួនផ្សេងទៀតដូចជានាឡិកា ក្រវិល រួមទាំងចិញ្ចៀនអាពាហ៍របស់លោកដែលមានតម្លៃរាប់សិបម៉ឺនដុល្លារស្រាប់ទៅ ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdnG49wXjZo0GU4Kk5CX2Mb9O4dyJyrUlh7tQQ23RKc5vtdw2ycdxiZEI0pIWTGqhQY5Qsz3niToDCTNtFemvSVlk4Hd1aUMS9nKogooH-TJjGy_giHKKffXe1to2ge-NS8pHdzhNOIbxQZeR-XQZSa8u7euowQQ2veK3WkEZVtqHu6yEjePpHZvOLRjF5/s2048/image_2025-07-07_13-53-32.png

គួរបញ្ជាក់ផងដែរថា ការចូលរួមរបស់ ជី ដេវីត ក្នុងការប្រគំតន្រ្តីដែលមានតារាចម្រៀងកូរ៉េល្បីឈ្មោះមកសម្តែងនៅប្រទេសកម្ពុជាបានធ្វើឱ្យអ្នកគាំទ្រក្នុងនិងក្រៅស្រុកមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈលោកត្រូវបានអ្នកគាំទ្រសរសើរថាស្រស់សង្ហាខ្លាំងរួមទាំងការបញ្ចេញមតិយោបល់បែបលេងសើចថា លង់ស្រលាញ់ប្តីគេ ជាដើម។ បន្ទាប់ពីបញ្ចប់ការសម្តែងរបស់ខ្លួន ជី ដេវីត រួមទាំង ទេព បូព្រឹក្ស គឺបង្ហាញការសប្បាយរីករាយស្រែកច្រៀងបទរបស់ក្រុមចម្រៀង 2NE1 យ៉ាងរស់រវើក៕