Influencer សយ សេងហួរ និង Bank បានបង្ហោះនៅលើបណ្តាញសង្គមរៀងៗខ្លួនដោយបញ្ជាក់ទៅកាន់អ្នកគាំទ្រថាអ្នកទាំងពីរពុំបានឈ្លោះគ្នានោះទេប៉ុន្តែមានរឿងយល់ច្រឡំចំពោះគ្នាទើបរក្សាគម្លាតពីគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0lV9NZ4Y9Eaz_MqTuv3A9bD7mAXezAAGj6DOPk0VhSdlkc6FaCBnXe_QwcNWZ4g2kTbQ52ussxwKZgdsP1AsG-zOMBWTMHYnASEZ5asuK9C_a6IAqspHpr-Gs19Ya4CgyYiUB73BEkOx0P-UcuifB_GSzQVAi-SfixWLeGB3He2skFpLgdK1KGZqz0ymX/s2048/image_2025-07-04_14-08-40.png
Influencer សេងហួរ បានបង្ហោះវីដេអូខ្លីនៅលើបណ្តាញសង្គមជាមួយនឹង Influencer Bank ដោយបញ្ជាក់ថាអ្នកទាំងពីរពុំបានឈ្លោះគ្នានោះទេគ្រាន់តែយល់ច្រឡំក៏រក្សាគម្លាត។ លោកក៏បញ្ជាក់ទៀតថា ធំធាត់ក្នុងវិស័យដូចគ្នាជិត១០ឆ្នាំហើយមានរឿងអីមិនច្បាស់ក៏និយាយ Clear ទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4gZiGlwkWZnulUtUQDTsTQ3oJWLqIRtgpg1w3N5eUJNvN77-sGei0dHU7kt2o9dDRVyw90oknljkJeivaMWQo2vOfswMQLTbAZ6_Ysb8uazYmDIpf7qmtKeEbmHxOJ8vq9Q7Dvx3EGT3iYYkKFTuud0EA2uzDH0bG_Rv2cc6PMuCVtnBQn03ZXhl4NEpJ/s960/image_2025-07-04_14-08-44%20(2).png

នៅលើបណ្តាញសង្គមរបស់ Bank វិញបានបង្ហោះរូបជាមួយនឹង សេងហួរ ហើយបានបញ្ជាក់ថាអ្នកទាំងពីរមិនដឹងថាឈ្លោះគ្នារឿងអ្វីដែរ តែដឹងថាមានការយល់ច្រលំគ្នាដោយសារពាក្យមនុស្សជុំវិញខ្លួន ប៉ុន្តែ មិនបានរកាំរកូសឈ្លោះគ្នាជាសាធារណៈអ្វីដែរ។ Bank បានរៀបរាប់ទៀតថា អ្នកទាំងពីរបានរក្សាគម្លាតឱ្យគ្នាទៅវិញទៅមក ទុកឱ្យពេលវេលាដោះស្រាយដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj56DcDXCWFYmVDyeh30z1GBrsMy209GHpORfTebTGzUcuwBT9pKvtdcv9wMRHhLlhKMs4Dphe6o2H08Acb-LCSYhPqb4gXIh51ZxMmcg_2H8pFY6xFlXHWjQaBM6Czh0jTDLePFbOQ_cSLRMM6GKvx6XAuaoafc1eLgX8eE6RDBq-KPtSMnwMuwApk90Zo/s1440/image_2025-07-04_14-08-42.png

Influencer រូបនេះបានបញ្ជាក់ថារូបគេនិង សេងហួរ មិនមែនទើបតែត្រូវគ្នាថ្មីៗនេះទេ ហើយមានរឿងច្រើនណាស់ដែលអ្នកទាំងពីរមិនចាំបាច់ប្រកាសក្នុងបណ្តាញសង្គម។ លើសពីនេះ Bank ក៏សុំចិត្តអ្នកដែលគិតថាអ្នកទាំងពីរនៅឈ្លោះគ្នា ដើរបង្កើតពាក្យមិនល្អនិយាយរឿងមិនពិត ពីអ្នកទាំងពីរ ខណៈអ្នកទាំងពីរបានសម្រេចចិត្តដើរតាមក្តីស្រមៃរៀងខ្លួន ហើយជូនពរគ្នាឱ្យសំណាងល្អក្នុងជីវិតរៀងៗខ្លួនហើយ៕