ទោះបីជាធ្វើការងារខុសផ្នែកគ្នាក៏ដោយប៉ុន្តែ V សមាជិក BTS មានទំនាក់ទំនងជិតស្និទ្ធ ជាមួយតារាសម្តែង Park Bo Gum ដោយសារសកម្មភាពរួមគ្នារបស់ពួកគេនៅក្នុង ឧស្សាហកម្មម៉ូត។
.png)
ជាក់ស្តែងប៉ុន្មានថ្ងៃថ្មីៗនេះ V និង Park Bo Gum បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធ ផ្សព្វផ្សាយអន្តរជាតិនៅ ពេលចូលរួមក្នុងកម្មវិធីបង្ហាញម៉ូត Celine នៅទីក្រុងប៉ារីស ប្រទេសបារាំង។ តារាប្រុសមួយគូនេះមិនត្រឹមតែបានទៅចូលរួមកម្មវិធីជាមួយគ្នា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួបគ្នានៅក្លឹបរាត្រីផងដែរ បន្ទាប់ពីកាលវិភាគរបស់ពួកគេបានបញ្ចប់។
ពេលដើរទៅឡាន V បានកាន់ដៃ Park Bo Gum ។ វីដេអូនេះកំពុងតែធ្វើឱ្យកក្រើកពេញបណ្ដាញសង្គម។កាយវិការដ៏តូច ប៉ុន្តែប្រកបដោយការគិតគូរនេះនិងការបង្ហាញយ៉ាងច្បាស់នៃមិត្តភាពរបស់ពួកគេបានបង្កឱ្យមានប្រតិកម្មដ៏កក់ក្តៅពីអ្នកគាំទ្រ។
ចាប់តាំងពីក្លាយជាទូតសុឆ្ឆន្ទៈសម្រាប់ Celine មក Park Bo Gum និងសមាជិក BTS រូបនេះមានឱកាសជាច្រើនដើម្បីជួប និងចូលរួមក្នុងកាលវិភាគរួមគ្នា។
Park Bo Gum និង V បានស្គាល់គ្នាតាំងពីតារាសម្តែងរូបនេះជាពិធីករក្នុងកម្មវិធីតន្ត្រីប្រចាំសប្តាហ៍ Music Bank ហើយ V គឺជាតារាចម្រៀង។
ក្នុងឆ្នាំ ២០១៦ ពេលបង្ហាញមុខក្នុងកម្មវិធី Celebrity Bromance V បានបង្ហើបថា Bo Gum គឺជាមនុស្សដែលលោកទាក់ទងគ្រប់ពេល។ V បាននិយាយថា៖ «Bo Gum តែងតែធ្វើជាពិធីករនៅ Music Bank ពេលនោះយើងបានផ្លាស់ប្តូរព័ត៌មានទំនាក់ទំនង ហើយឃើញថាយើងមានទំនាក់ទំនងគ្នាច្រើន។ យើងមានចំណាប់អារម្មណ៍ស្រដៀងគ្នា»។
នៅពេលដែល BTS រៀបចំការប្រគំតន្ត្រី Park Bo Gum បានមកគាំទ្រពួកគេជាច្រើនដង។ នៅខាងក្រោយឆាក តារាប្រុសរូបនេះបានបង្កឱ្យមានការចាប់អារម្មណ៍ នៅពេលដែលលោកបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះ Jungkook ៕










