ប្រទេសថៃ ៖ សារព័ត៌មានថៃ Matichon និង Thairath បានរាយការណ៍កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ថា អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានលើកឡើងពីស្ថានការណ៍ព្រំដែនបច្ចុប្បន្នចាប់ផ្តើមល្អប្រសើរ ប៉ុន្តែថៃពុំយល់ស្របជាមួយកម្ពុជាហាមឃាត់ការនាំចូលទំនិញថៃតាមច្រកព្រំដែនផ្សេងៗ ដោយថៃបារម្ភពីផលប៉ះពាល់មកលើពលរដ្ឋខ្មែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ykmUvMrxKGlpi1XvUwLnzdGY0EMb0A7tci3zEubCFYBV9JkXng1GGgdeRBpPSgV52vQ4z5dWIyLcA9kdYEwwuSL_zCceZe-ASMUbECcVuxzP5OXaePJgNGJ0mAmwMScplAII9PLpsJOvZVOZ4EiVlnISRAT6RrwuKhfeYGaVRkCdHv1tt6pH7MUqSXF2/s1280/photo_2025-07-02_12-06-52.jpg
កាលពីថ្ងៃទី៤ ខែកក្កដា នៅវិមានរដ្ឋាភិបាល លោក ស៊ុរ៉ាសាន់ គុងស៊ិរិ អ្នកនាំពាក្យរងនៃទីបញ្ជាការកងទ័ពថៃ និងជាអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនិយាយថា បច្ចុប្បន្ន ស្ថានការណ៍ព្រំដែនជាប់កម្ពុជាកំពុងឈានទៅរកភាពល្អប្រសើរ ហើយលោកនឹងជូនដំណឹងឱ្យពលរដ្ឋថៃបានជ្រាប ។ លោកសូមឱ្យពលរដ្ឋរក្សាភាពអត់ធ្មត់ដូចមុន រីឯការជួយសង្គ្រោះឈ្មួញថៃដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែន គឺកំពុងដំណើរការ ដោយរដ្ឋាភិបាលថៃបានកំណត់វិធានការជួយពលរដ្ឋជាបន្តបន្ទាប់ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTzrCrySoT98s5bSNDgTh7KbxrC9nFcmskiDTVXqnwXWdPsxCjanTMbdEVbd2WXB0toC4pF5SQWZKMqog4WsnGeJbgF8k313raKbLQkTnRTwTpQWhWThZTdrVE0gIVphUG_1Tuhhmn6thq2YnD2_t4JU_hMzcxi7pql6UIItK6k8Lvg1RMKuBkcet-1DYj/s1200/photo_2025-07-03_13-57-04.jpg

    ចំណែកអ្នកស្រី ម៉ារ៉ាទី ណាលិតា អាន់ដាម៉ូ អ្នកនាំពាក្យរងក្រសួងការបរទេសនិយាយថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានតាមដានស្ថានការណ៍ក្នុងតំបន់ និងទទួលសេចក្តីរាយការណ៍ពីកងទ័ពពីការគ្រប់គ្រងការឆ្លងដែន គឺមានភាពស្ងប់ស្ងាត់ ។ ការរឹតបន្តឹងព្រំដែនជាប់កម្ពុជាពេលនេះ គឺជាវិធានការដែលកងទ័ពពិចារណាយ៉ាងយកចិត្តទុកដាក់តាមគោលនយោបាយរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយផ្តោតលើការរស់នៅ និងសុវត្ថិភាពពលរដ្ឋក្នុងតំបន់ ។ ថៃត្រៀមកែសម្រួលវិធានការស្របតាមស្ថានការណ៍ក្នុងតំបន់ និងភាពចាំបាច់ ហើយគ្រប់ពេលមានការផ្លាស់ប្តូរ យើងនឹងប្រាប់ពលរដ្ឋឱ្យដឹងជាសាធារណៈ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Dxzz33E6CfknqMCqLjyUDuAT_hQDbmwiQ_T0j94BQAQx7lF-xwEzPEDITRzd7dlHrHutJULthM0etnhXR_5e-HxgrcoTdBpZJF29A_lyR1VpvD8chtrhwP6rv3V6H0emiea1ZzQTLT87v9j0IrWQSvWh4WaEPd8wHu5Tz32n8O6bFvDdvBO7QcLf_m9u/s612/photo_2025-07-04_16-08-50%20(2).jpg
    តាមការផ្សព្វផ្សាយរបស់សារព័ត៌មាននានាឃើញថា មានការបន្ធូរបន្ថយឱ្យមានការឆ្លងព្រំដែនតាមធម្មតាសម្រាប់បុគ្គលមានភាពចាំបាច់ រួមមាន ៖ អ្នកជំងឺ កូនសិស្ស និងនិស្សិតដែលត្រូវឆ្លងដែនមកប្រទេសថៃ រួមទាំងពលរដ្ឋទូទៅ ។ ប៉ុន្តែអ្នកស្រីជឿជាក់ថា ថៃនឹងអាចបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនក្រោយពីមានវិធានការ វាជាបញ្ហាក្នុងតំបន់ធ្វើឱ្យប៉ះពាល់ពលរដ្ឋគ្រប់ប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7hOMAhNdVCY2K_HIQHtrAGI7Zxo-0UUgDFha4lrINLbpQk8k2QkggV2ikpJL76Nc8S45abY8AF4GXL6nYbi1_80frtQeSVObsNy7yEAdHeA6Qcr9-f9cOst-12R0MKIJnx2-PjixKMorG7ELBrC7ap4Ubi1ClC4H8QAiaUUME6lLzUnu0FPOHY8Zov-T4/s1080/photo_2025-07-04_16-08-50%20(3).jpg

    ករណីកម្ពុជាពុំអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញថៃតាមច្រកព្រំដែននោះ ថៃបានតាមដានវិធានការរបស់កម្ពុជាដើម្បីវាយតម្លៃសម្រាប់ថ្ងៃអនាគត ។ បច្ចុប្បន្ន នៅពុំទាន់មានភាពច្បាស់លាស់ពីការអនុវត្តវិធានការនេះ ហើយថៃសូមបញ្ជាក់ថា វិធានការហាមការនាំចូលទំនិញថៃ គឺពុំបានគិតពីផលប៉ះពាល់ដល់ពលរដ្ឋ វាផ្ទុយគ្នានឹងការព្យាយាមរបស់ថៃដែលចៀសវាងស្ថានការណ៍តានតឹងរវាងប្រទេសទាំងពីរ ។ រដ្ឋាភិបាលថៃនៅតែយល់ឃើញថា ស្ថានការណ៍តានតឹងនេះ គឺជាបញ្ហារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ពុំមែនជាបញ្ហារបស់ពលរដ្ឋ រដ្ឋាភិបាលថៃបានត្រៀមខ្លួនចរចាជាមួយកម្ពុជាតាមរយៈយន្តការទ្វេភាគី ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ម៉ារ៉ាទី ណាលិតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsCBVdfDjTrbOtCWe4i7P19lyUxnj52Oolc6TP-HlhqwtV3EYzKt7Cjj1MUfjTyUWisuXcwN5GFsz4A7fGSdDVtywRd_khPqLyD9gGY1MHAMlKslO3TWOc2KDqVRiBX1tTGqrAEVLiGD719y1PqxT8ZSkDb4A51O8jicY0k50NDNihvTkL3IZ0S26PFK8G/s1280/photo_2025-07-04_16-08-50%20(4).jpg

    គួរបញ្ជាក់ថា កម្ពុជាហាមឃាត់ការនាំចូលទំនិញថៃតាមច្រកព្រំដែន គឺជាការឆ្លើយតបនឹងទង្វើរបស់កងទ័ពថៃដែលបានបិទព្រំដែនជាឯកតោភាគី ហើយរដ្ឋាភិបាលថៃពុំដោះស្រាយបញ្ហាច្រកព្រំដែនដែលខ្លួនបិទឱ្យវិលមករកភាពប្រក្រតីឡើងវិញ ។ ការបិទឈប់ទិញទំនិញថៃមកក្នុងទីផ្សារកម្ពុជា នឹងជំនួសដោយការប្រើប្រាស់ទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqBDo74ho3UTaCj6LF7NyTGYaKLOzGt4W9Kj3MrzpIp_oj_bIbKaIjPUZpA-Ioh9sK3yQzI7YvIEyVhtqmGnBVmLdbwvYU7BRaLktGBUkjxSgWghjzC9wcUTHFh9YVbci3JSqbxEkEaYzSnjiCxcIbcdnCZKkVG6be1JyplO9iTlATuZrL9TuQAmv8JsBW/s1200/photo_2025-07-04_16-08-50.jpg