ប្រទេសថៃ ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា បច្ចុប្បន្ន ស្ថានការណ៍ព្រំដែនតានតឹងបានធ្លាក់ចុះមួយកម្រិត គ្មានការប៉ះទង្គិចគ្នា ប៉ុន្តែអាចអាចមានការរក្សាកម្លាំងទ័ព និងអាវុធនៅតាមព្រំដែន ។ រដ្ឋាភិបាលថៃចង់ឃើញការកាត់បន្ថយកងទ័ពនៅតាមតំបន់ផ្សេងៗឱ្យដូចនឹងអំឡុងពេលដែលកម្ពុជា-ថៃមានទំនាក់ទំនងល្អជាមួយគ្នាក្នុងឆ្នាំ២០២៤ ពីព្រោះរដ្ឋាភិបាលថៃបារម្ភពីសុវត្ថិភាពពលរដ្ឋក្នុងតំបន់ ។
លោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយពីចំណាត់ការរបស់ក្រសួងដែលពលរដ្ឋថៃចង់ឱ្យមានវិធានការតទល់ ខណៈពលរដ្ឋខ្លះទៀតយល់ថា ក្រសួងមានតួនាទីផ្លូវការ ដូច្នេះ ការទំនាក់ទំនងផ្សេងៗត្រូវតែប្រើប្រាស់វិធីផ្លូវការ ឬការទូតក្នុងការចរចា ។ បើក្រសួងតាមដានស្ថានការណ៍ពីប្រភពមិនផ្លូវការអាចធ្វើឱ្យក្រសួងពុំយល់ពីភាគីម្ខាងទៀត ។.jpg)
ប្រទេសថៃ និងរដ្ឋាភិបាលថៃពុំឆ្លើយតបទៅភាគីណាមួយតាមរយៈបណ្តាញសង្គម ពីព្រោះវាពុំផ្លូវការ ហើយក្រសួងនឹងជូនដំណឹងជាផ្លូវការប៉ុណ្ណោះ ក៏ដូចជាការពិចារណាថា ពេលនិយាយ ឬទាក់ទងអ្វីមួយនឹងមានផលប៉ះពាល់ដូចម្តេច ។ នេះជាការទទួលខុសត្រូវ និងក្រមសីលធម៌របស់បុគ្គលម្នាក់ៗ ។.png)
ក្រសួងការបរទេសថៃ និងអ្នកនាំពាក្យក្រសួងការបរទេសបានទំនាក់ទំនងជាមួយប្រទេសនានា និងគ្រប់ភាគីតាមរយៈការទូតជាបន្តបន្ទាប់ដើម្បីបង្ហាញពីគោលជំហរ គោលបំណង និងភាពត្រឹមត្រូវតាមការឯកភាពរបស់ប្រទេសទាំងពីរលើការចរចាទ្វេភាគី ហើយសូមអំពាវនាវឱ្យកម្ពុជាផ្តល់ភាពសំខាន់លើការចរចាទ្វេភាគីបន្តទៀត ។ ការប្រើប្រាស់បណ្តាញសង្គមជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ប៉ុន្តែបើមានផលប៉ះពាល់ គួរទទួលខុសត្រូវនូវអ្វីដែលកើតឡើង និងពិរណាថា តើត្រូវឆ្លើយតបកម្រិតណា ។ ក្រសួងការបរទេសនឹងរក្សាទំនាក់ទំនងផ្លូវការ និងជ្រើសរើសប្រធានបទឆ្លើយតបដើម្បីកុំឱ្យប៉ះពាល់ដល់ការចរចាថ្ងៃអនាគត ។
ការចរចាពីខ្សែបន្ទាត់ព្រំដែនពុំងាយស្រួលទេ គ្មានអ្នកណាចង់ឱ្យប្រទេសខ្លួនបាត់បង់អធិបតេយ្យ ប៉ុន្តែត្រូវចំណាយពេលពិភាក្សា ប្រទេសថៃនឹងការពារអធិបតេយ្យភាព សូមឱ្យពលរដ្ឋមានទំនុកចិត្ត ។ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ក៏ពុំចង់ឱ្យបាត់បង់អ្វីទាំងអស់ យើងត្រូវចៀសវាងការបាត់បង់ និងធ្វើឱ្យពលរដ្ឋនៅព្រំដែនអាចរស់នៅរួមគ្នាយ៉ាងមានសន្តិភាព ស្ងប់ស្ងាត់ ចៀសវាងផលប៉ះពាល់ដោយសារភាពតានតឹង ។.jpg)
ភាគីកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លោក ម៉ារីស សាងៀមផុង យល់ថា ថៃ និងប្រទេសផ្សេងៗ រួមទាំងប្រទេសមហាអំណាចពុំទទួលស្គាល់អំណាចតុលាការ ICJ តាំងពីឆ្នាំ១៩៦០ លោកពុំបារម្ភឡើយ ពីព្រោះក្រសួងការបរទេសថៃបានបង្កើតគណៈកម្មការតាមដានដើម្បីត្រៀមខ្លួន ។.jpg)
ការប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី១៤-១៥ ខែមិថុនា គឺជាជោគជ័យរបស់ភាគីទាំងសងខាងដើម្បីកំណត់ព្រំដែនរួមគ្នា ។ នេះបង្ហាញថា យន្តការទ្វេភាគីនៅតែអាចអនុវត្តបន្ត និងដោះស្រាយបញ្ហាព្រំដែន ។ ក្រសួងការបរទេសពុំចង់តទល់គ្នាទៅវិញទៅមកក្នុងបណ្តាញសង្គម ដោយសារវាពុំផ្តល់ផលប្រយោជន៍ដល់ការដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ ។ នេះបើតាមការលើកឡើងរបស់លោក ម៉ារីស សាងៀមផុង ៕










