យោងតាមកាសែត The Guardian នៅព្រឹកថ្ងៃទី៣ ខែកក្កដា នេះគណៈវិនិច្ឆ័យបានចេញ សាលក្រមលើការចោទប្រកាន់របស់តារាចម្រៀងរ៉េប Diddy ។ តារារ៉េបរូបនេះត្រូវបានរួចទោសពីបទចោទធ្ងន់ធ្ងរពីរគឺការជួញដូរផ្លូវភេទ និងអង្គការឧក្រិដ្ឋកម្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSdwTFlccg9s11Vm1ZrECVKVgl92TRghKW5dOq8C6_HQaLajfPiVYSuQByZkx3dOYpy7B9miRm6ygJo2jHU5kmdS3oq3HnBeoIzh-BXCqzYAly2amocKG9WzuUO_-5vntbWhnC3Ise_BxH3_ysbVnGWn8yRwCYzgIxvegzZngdZKRdtSHkpTWE8yUikNea/s2048/image_2025-07-03_10-31-47.png
Diddy ត្រូវបានរកឃើញថាមានពិរុទ្ធពីបទជួញដូរ និងធ្វើពេស្យាកម្មដែលពាក់ព័ន្ធនឹងអតីតមិត្តស្រីរបស់គាត់គឺតារាចម្រៀង Cassie។ លើសពីនេះ Diddy កំពុងស្ថិតក្រោមការស៊ើប អង្កេតពីបទជួញដូរក្នុ ងគោលបំណងពេស្យាចារពាក់ព័ន្ធនឹងអតីតមិត្តស្រីម្នាក់ ទៀត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកនៅពេលដែលលោកត្រូវបានដោះលែងពីការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ Diddy បានបង្ហាញនូវអារម្មណ៍ធូរស្រាល និងរីករាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgocQkAt8KcECXH5aqwvpCpEXSifQRa4Fk83uIGotro_JxhOBKKcLyY6fXQEpNVN2Oi-GmAgMq-vshEM9RBs4NQ-HB0vdhk_LBKmW7RiVoinSvFu0UBIpIF4AAIrdq-VYbMzxf4IG2aMvLKD5Z41OLBgLRrSrY6-f2NUnDT7AIhX4VNEJu1lGP6N5_wO0cy/s1296/image_2025-07-03_10-31-48.png
កាសែត The Guardian បានរាយការណ៍ថា Diddy ត្រូវបានគេរកឃើញថាមិនមានកំហុសលើការចោទប្រកាន់ចំនួនពីរ ហើយត្រូវប្រឈមមុខនឹងការកាត់ទោសឱ្យជាប់ពន្ធនាគារប្រហែល ១០-២០ ឆ្នាំ ដែលទាបជាងមុនពេលត្រូវបានដោះលែងឱ្យរួចទោសលើបទចោទប្រកាន់ធ្ងន់ធ្ងរចំនួនពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJR3EUBbuxrn7V6QTbABhbHndEUpbjW5V6tUU2rrQlU8LEXhUQ3_I4LEZkQejYnlV7NeTy54OidQe2sXtV2TBDAYxutgKN8yJkZMKwt0vnGbfmQaQu_OZBciGYPyMJr44iit9CCkoh5QX5nTsH09Lb4RZym6qXyHQofolO68K_gE2pXqeROinIHZBllgv9/s1920/image_2025-07-03_14-43-14.png

ទន្ទឹមនឹងនេះ ឧក្រិដ្ឋកម្មនៃការជួញដូរផ្លូវភេទ និងអង្គការឧក្រិដ្ឋកម្មអាចអនុវត្តទោសអតិបរមាជាប់ពន្ធនាគារអស់មួយជីវិត អាស្រ័យលើភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្ម។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK0ZUlDaY1P7Uxs2xkiEX4imFcXokmhoO-gXmFOI34Wg7FjuoWE32EPIbT3ip0bpuk1tGgvTjKqjp-A43PqGh1I1MJSD5LiqBOp-mKTXH2wsChgBAB5E2ECE_Gu8-1KTF2bJN8ka_U9v8di5d4NSyzZckEjXNHsPPhCeB-9sfnrmAi5nrUaYcFJN-R5lE0/s1920/image_2025-07-03_14-43-15.png

    មេធាវីរបស់ Diddy គឺលោក Marc Agnifilo បានស្នើសុំចៅក្រមសម្រាប់ការបង់ប្រាក់ធានាចំនួន១ លានដុល្លារដែលអនុញ្ញាតឱ្យ Diddy ត្រូវបានដោះលែងឱ្យនៅក្រៅឃុំនិងការធ្វើដំណើររវាងរដ្ឋ Florida, New York និង Los Angeles រហូតដល់ការកាត់ទោស។ ទោះជាយ៉ាងណា តំណាងអយ្យការបានជំទាស់នឹងសំណើនេះ ហើយចៅក្រមមិនទាន់សម្រេចចិត្តនៅឡើយទេ។ ការដោះលែង Diddy លើការចោទប្រកាន់ចំនួនពីរ និងការផ្តន្ទាទោសលើការចោទប្រកាន់ស្រាលបំផុតបានបង្ក ឱ្យមានការខឹងសម្បារជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3JkDjs2DqH6Z9VWsInu5TS-aUwEMyPLl7Ab3HKLWopMw1GIE4-6_nZqXK28mHbMK_D8eKvyJpuZRmRHt3zriVmw0vhW5S9TnGAW27lv9Lyk81AOZMwnH59ENeNc0i7FnL1k88-ZYdbfajHpx39nBD5LVD3V0PJanvTpxWVGQjmrU5rIlitE5Cidc2bayQ/s1100/image_2025-07-03_14-43-16.png

    Diddy ត្រូវបានចាប់ខ្លួននៅខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលអស់រយៈពេលជាច្រើនខែ។ នៅពេលដែលអាជ្ញាធរបានឆែកឆេរផ្ទះរបស់តារារ៉េបនៅទីក្រុង Miami និង Los Angeles ពួកគេបានរឹបអូសយកកាំភ្លើង ដបទឹករំអិលរាប់ពាន់ដប និងព័ស្តុតាងផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdFOgJdvGWw7QoCPk4Zhu2rGeS39UJ3mWzCQR9vBVwdE0lZ51NgrzKFi6iDHDIwsxOF9bumOZ5RY7ek8K1POSeAC7_vqTpawE3YZ6O99VljOu8OSoVoCoIHwvxCai33QbgGget5NW6Zm_1aOHmvuA4_X1CVst2KZZQHRMNl7dARhvyz2fTPAClGgR3i3Zf/s1350/image_2025-07-03_10-31-46.png

    Diddy ប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរផ្លូវភេទដោយបង្ខំ ការក្លែងបន្លំ ឬការបង្ខិតបង្ខំ អង្គការឧក្រិដ្ឋកម្ម និងពេស្យាចារ ដែលអនុវត្តទោសអតិបរមា ជាប់ពន្ធនាគារអស់មួយជីវិត។ទាក់ទងនឹងរឿង «Freak Offs» (ពិធីជប់លៀងផ្លូវភេទ និងគ្រឿងញៀន) ដែល Diddy រៀបចំនោះ តារាចម្រៀង Cassie និយាយថា នាងក៏ត្រូវបានបង្ខំឱ្យចូលរួម រួមភេទជាមួយអ្នកដទៃ ហើយត្រូវ Diddy វាយដំផងដែរ៕