ថ្មីៗនេះទស្សនិកជនជាអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ឈុំ ចាន់ដារ៉ា មិនអាចបើកទ្វារប្រទេសកម្ពុជាចូល TOP នៅក្នុងការប្រកួត Miss Supranational 2025 បាននោះ។ ជាមួយគ្នានេះអ្នកគាំទ្ររបស់ ដារ៉ា ក៏ជំរុញឱ្យនាងវិលត្រឡប់មកវិស័យ បវរកញ្ញាម្តងទៀត ប៉ុន្តែ ដារ៉ា បានបដិសេធហើយបានព្រលយពាក្យមួយចំនួន ដែលធ្វើឱ្យទស្សនិកជនមានការសង្ស័យចំពោះពាក្យសម្តីនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0XP6zJglY8KeKea2zrgMPPZGTgzo6mgYiMAMHpCV20K8omCU_gTKqegg_KCxYehyphenhyphenkItW8EwiRlQlgrTY2EcIDrlNwsIEQYCzKpODlZCI0fDT83MQzSnInDQ7tpASj4LJgCIPaax_0ZA6JEGnUsGwioTgPzboqJbLsge78Z35LG7CAnQ8oK6GzV2I4XC1A/s1920/image_2025-06-25_11-36-36%20(2).png
នៅលើបណ្តាញសង្គមទិកតុកមានវីដេអូមួយរបស់ កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 បាននិយាយជាមួយអ្នកគាំទ្ររបស់ខ្លួនហើយត្រូវបានចែករំលែកបន្ត។ ក្នុងវីដេអូខ្លីនេះ អ្នកគាំទ្រមួយចំនួនបានជំរុញឱ្យ ដារ៉ា វិលត្រឡប់មកវិស័យបវរកញ្ញាម្តងទៀតបន្ទាប់ពីលើកនេះបរាជ័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZK4x90_DrHzZ1Dr4Bla-zOguj_gK5ShWX9gd-mw1HvpUvYU4t3Sp0mvZbPrIVjQIAq9uaChEWORXXkBUNBU28sYNTct59RsTr-C6hy4vW6KPJRHI2UxlbOcN8Xd9klNsnUzEI1dh-tmF25ryBwFj3Wo2LbNf67vkFtSvUjePinmaoR9mHbDqqt8xmmIVr/s1821/image_2025-06-25_11-36-36.png

ឈុំ ចាន់ដារ៉ា បាននិយាយបដិសេធដោយកុំឱ្យអ្នកគាំទ្ររំពឹងថានាងវិលត្រឡប់មកម្តងទៀតអី។ Miss Supranational Cambodia 2025 ថានាងរាងឆ្អែតចិត្តដែរខណៈ ស៊ាងហ៊ុយ បានបន្ទរថាឆ្អែត៧យប់៧ថ្ងៃ។ ពាក្យសម្តីរបស់ ដារ៉ា បានធ្វើឱ្យទស្សនិកជនមានការអាណិតអាសូរទៅកាន់ ដារ៉ា ទន្ទឹងរង់ចាំប្រកួតអស់រយៈពេល២ឆ្នាំ ខិតខំប្រឹងប្រែងយ៉ាងខ្លាំងប៉ុន្តែខាងកម្មវិធីនៅតែមើលមិនឃើញពីប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOya1ILb6DzmDRr1-axlFjnSrC-LdblttlGQFnmhsHNBztac4DsuAqnzVGrV7aw_HXmjnOs2umQlY9xMH8hk7a1wyO-2XpnIScDZjx4DowJUNjN3CMUaHkHj-kBfBmntVekyRhboEU71rgHB2dt3GbNygrjE2KlQmwXygYtZk8PoxPNLLcUVkUEsIUQ8Et/s2048/image_2025-06-25_11-36-43.png
ពាក្យសម្តីរបស់ ដារ៉ា ដែលនិយាយថា ឆ្អែតចិត្តនេះក៏បានធ្វើឱ្យទស្សនិកជនមួយចំនួនមានមន្ទិលសង្ស័យអំពីលទ្ធផលនៅក្នុងការប្រកួត Miss Supranational 2025 ដែលកម្ពុជាមិនអាចចូល TOP នៅក្នុងប្រកួតនេះបានទោះបីជា ដារ៉ា ខំប្រឹងខ្លាំងយ៉ាងណា។ អ្នកខ្លះក៏បង្ហាញថាបេក្ខភាពខ្លះគេមិនសូវជាខំប្រឹងនោះទេប៉ុន្តែចូល TOP បានយ៉ាងងាយស្រួល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN08pO7s3KCEcg_2ECi43_IpIglugUTRRCLVxy7tg7AWczmUgb5TYpMzzqTZtQCFiUXs39geUQHY3bnHGJlF3oZJdG2S49lTpqsPyd35Yw0ogK8KZ6AkUB__4L8grZ2gT9aoI5mx7iB-ZQG2DB63teMVb1PGHBLKrHq3CJyrJsMflRXfcxBH687cpHdhPz/s1200/image_2025-06-26_14-14-48%20(2).png

ក្រោយពីមិនអាចនាំកម្ពុជាបើកទ្វារចូល TOP បានក្នុងឆ្នាំនេះ ឈុំ ចាន់ដារ៉ា បានពោលពាក្យសូមទោសមកកាន់អ្នកគាំទ្រភ្លាមៗកាលពីថ្ងៃផ្តាច់ព័ត្រ Miss Supranational 2025 ពីព្រោះឆ្នាំនេះអ្នកគាំទ្រមានសង្ឃឹមខ្ពស់ណាស់ដែលកម្ពុជាអាច TOP បាន។ ដារ៉ា បានតាំងចិត្តមោះមុតចំនួន២ឆ្នាំមកហើយក្នុងការប្រកួតកម្មវិធីនេះបន្ទាប់ពីនាងមិនអាចចេញទៅប្រកួតបានកាលពីឆ្នាំ២០២៤ដោយសារតែបញ្ហាវីសារប៉ុន្តែគ្រប់យ៉ាងត្រូវខកបំណង៕