នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីសម្រស់ Miss Supranational 2025 ដែលបានធ្វើឡើងនៅប្រទេសប៉ូឡូញ គឺបានរកឃើញម្ចាស់មកុដហើយគឺបានទៅលើកញ្ញា Eduarda Braum មកពីប្រទេសប្រេស៊ីល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifPyye1aJbM0HsyY7KTnER9wUaDRoIhDJNks4ejX4XIC2e8szO3J7TRQamgUnOwXf79GyfzBt2aFBEOBIwONowAIwe00Ak-xYkm2AIJHjWC_LARKe5Zr020ogR3l8ushc0GZ7JnDAwcvAeK9Hg-YNErOK3rm-N2cCRLaET7lnb_-xtyCiigx6i9-UC7S_R/s1348/O_que_faz_um_vestido_parecer_em_crescimentoVerde_+_Cristais_+_Crinol.jpg

នៅក្នុងវគ្គសំណួរ និងចម្លើយ Eduarda ទទួលបានសំណួរថា ៖ «តើអ្នកដោះស្រាយការរិះគន់យ៉ាងម៉េចដែរ ជាពិសេសក្នុងនាមជាសាធារណជន? ហើយតើអ្នកបានរៀនអ្វីពីវា?»
បវរកញ្ញាប្រេស៊ីល បានឆ្លើយតបថា «ពេញមួយដំណើររបស់ខ្ញុំ ខ្ញុំបានស្វែងយល់ពីខ្លួនឯង ហើយដឹងថា អ្វីដែលសំខាន់បំផុតនោះគឺត្រូវដឹងថាខ្ញុំជានរណា ហើយហេតុអ្វីខ្ញុំនៅទីនេះ។ នៅពេលដែលអ្នកយល់ច្បាស់ពីខ្លួនអ្នក អ្វីដែលអ្នកផ្សេងទៀតនិយាយនឹងលែងសំខាន់ ហើយជីវិតនឹងកាន់តែងាយស្រួល»។ការប្រកួតនៅរាត្រីផ្តាច់ព្រ័ត្រគឺមានបេក្ខភាពសរុបចំនួន៦៦នាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKglrvN-SIQ-HMIlQH_oHvVsSctRMfJ1EbFDXgny8Gxg-NSaND-Mumvc6itU0TsBak5Q74eH36kXYiX7GUH9nMnj8ju9xixWcj97JF6ZN8y7ttfvSdDEMncQ6TjEowljUJXRPTNDHgN1wtim136k29Eyl85fVh2lNhCSgN79XuqwT3SMJr4PxK0Iz8fsA3/s2048/image_2025-06-28_15-08-10.png

Miss Supranational 2025 មានអាយុ២៤ឆ្នាំជាតារាម៉ូដែល និងជាពិធីការិនីដ៏ល្បីប្រចាំប្រទេស។ នាងបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអក្សរសាស្ត្រ ហើយក៏ជាគ្រូបង្រៀនអក្សរសាស្ត្រនៅស្រុកកំណើតរបស់នាងផងដែរ។ ពេញមួយការប្រកួតរបស់នាង Eduarda Braum តែងតែលេចធ្លោ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះសម្រស់ដ៏គួរឱ្យទាក់ទាញរបស់នាង កម្ពស់ដ៏គួរឱ្យចាប់អារម្មណ៍ ១.៨៦ ម៉ែត្រនិងជំនាញសម្តែងគួរឱ្យចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXgM9bCbWxV0YrOK2SC1Eg9WYya-DOBvJbI8xZV72aPnXHJfdlBnI6flTQKehQlfC7IVphN4RtmXCylvNzkLD9bS04R2l3pIE1nN60bmZVmkn35A__8G3tSf18-Z9Oj06NAIy9Wy2XIrKIbt3-rwZvL44qUqiusIxhOo2sX7acVQeJc-kP8_vnHZwz0tF5/s2048/image_2025-06-28_15-08-12.png

មុនពេលគ្រងមកុដ Miss Supranational 2025 កញ្ញា Eduarda បានប្រកួតកម្មវិធី Miss Universe Brazil 2021 ដោយជាប់ក្នុងចំណាត់ថ្នាក់ Top 10។ ក្រៅពីបវរកញ្ញាតំណាងប្រទេសប្រេស៊ីលជាម្ចាស់មកុដ លំដាប់រងទី១ បានទៅលើ ប្រទេសអាឡឺម៉ង់ លំដាប់រងទី២បានទៅលើ គូរ៉ាកាវ (Curacao) លំដាប់រងទី៣ បានទៅលើ ហ្វីលីពីន និងព័រតូរីកូ បានជាប់លំដាប់រងទី៤៕