ប្រទេសថៃ ៖ ពលរដ្ឋថៃបានចែកចាយវីដេអូមួយក្នុងបណ្តាញសង្គម និងចោទប្រកាន់ថា គ្រូមន្តអាគមខ្មែរធ្វើអំពើដាក់មេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ដោយគ្រូមន្តអាគមខ្មែរយករូបថតមេបញ្ជាការកងទ័ព និងរូបថតមន្ត្រីជាន់ខ្ពស់ថៃជាច្រើនរូបមកដាក់ក្នុងពិធីសូត្រធ្វើអំពើ ។ ពលរដ្ឋថៃថា ការប្រើប្រាស់មន្តវិជ្ជាខ្មៅបែបនេះពុំអាចធ្វើអ្វីលោក ប៊ុនស៊ីន ផាកក្លាង បានទេ ពីព្រោះលោកមានបន្តោងព្រះ ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5QQorBqr1bhIwpg64YpdMmoOZWPCXs2q_01UEQLlLp62Ysz5qAyUOxMQ8MpN8LX-JOyqPGPYznhv0XR4tAnRZAxpQf66SD0we0QlIU02yfFeoEBhYSDL8oWrIa7fCckgEExC5D8XdcbFSAeJ640kjq3_ccOhWuVhNyCY8baonMyUkcIJYU_eTCQiuKI1w/s960/photo_2025-06-12_13-43-07%20(2).jpg

បន្ទាប់ពីពលរដ្ឋថៃចែកចាយវីដេអូនេះក្នុងបណ្តាញសង្គម ក៏មានការបញ្ចេញយោបល់យ៉ាងច្រើន មតិខ្លះថា នេះគ្រាន់តែជាជំនឿប៉ុណ្ណោះ ខណៈមតិខ្លះទៀតថា បើពលរដ្ឋថៃរួមកម្លាំងគ្នានឹងឈ្នះគ្រូមន្តអាគមខ្មែរ ពីព្រោះថៃមានមន្តអាគមជាច្រើនប្រភេទ ។ មតិខ្លះថា ហេតុអ្វីគ្រូមន្តអាគមខ្មែរមិនមើលបន្តោងខ្សែព្រះរបស់លោកមេបញ្ជាការកងទ័ព តើអាចតទល់បានឬអត់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR5kpYK47fkNP6vQZJF_nYVWR4L60dIgPb8NSaScc42-7GY57kCdOH1KHrKbIrw-pkRklTGzK4d8wZGva_3YdNPROe-UWsrYH5bSwR4OAXGORtrP8MItOEqxprZNaPQ_sQKpb6F_y8VWqyoaZR0bmfs_1b-o-u05oh9qJgYhDcyHhXZMGEB-ojAKhmTvdy/s1080/502583616_1279293247530410_1823475110847227631_n.jpg
ពលរដ្ឋថៃផ្សេងទៀតបារម្ភពីការយករូបថតលោក ប៊ុនស៊ីន ផាកក្លាង និងរូបថតមន្ត្រីជាន់ខ្ពស់ថៃមកសូត្រក្នុងពិធីរបស់គ្រូមន្តអាគមខ្មែរ និងស្នើឱ្យគ្រូមន្តអាគមដ៏ល្បីនៅប្រទេសថៃ ឈ្មោះ គ្រូផ្លា មកទប់ទល់វិញ ។ អ្នកស្រឡាញ់ចូលចិត្តលោក ប៊ុនស៊ីន ផាកក្លាង និយាយថា ខ្មែរពុំអាចធ្វើអ្វីលោកបានទេ ពីព្រោះលោកជាមនុស្សល្អ មានទេវតាថែរក្សា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVDoPOFmJWOqVZeM71JbCswfn2a9UcqSrSwq5-LAajhKWEDejeHFnvk879ztdW5Zt6JemAvMFSemeSDr-QTQYN_XSWkYy3DpCRtNRfzSqkyz1npbVrr2jL8-rYPXlFWU48C1177nDF1136PBNr39Ov3A_EqkEvYI5uhww-GAPxMBcnsnTQG2o9GETpeDQg/s1280/502903512_1279293264197075_3520140587514084175_n.jpg
ក្រោយពីមានការចែកចាយវីដេអូគ្រូមន្តអាគមខ្មែរធ្វើពិធីលើរូបថតនោះ លោក ប៊ុនស៊ីន ផាកក្លាង និយាយថា ពលរដ្ឋថៃពុំបាច់បារម្ភពីគ្រូមន្តអាគមខ្មែរធ្វើអំពើដាក់លោកទេ លោកមិនខ្លាច ខ្មែរធ្វើអ្វីលោកពុំបានឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaNhwG2itbXYyiAEmHFLzN2k_f5OLWpqpKa5kc1bE1Mbo2Fuu2s5d3UmyCfK8VNeRecKkAIHWZbpdSzHL1SiSTgY20ExX0SIY0Q_l0AxhDzv6DUWdpsCX1eX3L8aXZvl2lahEOgz096NS13Xus8uQuG9nTHPoCkuprjjmQmM2Z-Q6gOv_MDo3K3yxSTh_w/s1280/503118461_1279293244197077_8540269263006696195_n.jpg
បើតាមការផ្សាយរបស់សារព័ត៌មានថៃ Khaosod គឺលោក ប៊ុនស៊ីន ផាកក្លាង និយាយថា ពុំចាប់អារម្មណ៍នឹងការធ្វើមន្តវិជ្ជាខ្មៅ ប៉ុន្តែលោកបានមកធ្វើបុណ្យថ្វាយព្រះពុទ្ធរូបនៅវត្តណូនសុវណ្ណនិមិត្ត ខេត្តឧត្តរថានី ហើយមានពលរដ្ឋថៃជាច្រើនមកផ្តល់កម្លាំងចិត្តលោក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBgiGj9wrH59q7np55OJfqEVHCACX5Vpwb5x9DmIQ83NEITKzewwGoViXEpXSVp7iqYFwC-_ke0cft4PaKY-IzVpkssI36O84G7AO2IJ7XCNCTa_3E03qbZCh_SLolWTLrs5y5ZH7w2wJ2RJUptOxZ7w0pWAHDR9aJQevYMjxUxFd5xNcRg5Bf9-u5vd-V/s600/image_2025-06-28_08-48-04.png

នៅវត្តណូនសុវណ្ណនិមន្ត មេបញ្ជាការកងទ័ពភូមិភាគទី២ បាននិយាយមកកាន់សារព័ត៌មានថា កន្លងមក ពលរដ្ឋខ្មែរបានទៅច្រៀងចម្រៀងនៅប្រាសាទតាក្របី ដែលកម្ពុជា និងថៃបានព្រមព្រៀងមិនឱ្យពលរដ្ឋប្រទេសទាំងពីរបង្ហាញអត្តសញ្ញាណរបស់ខ្លួន ហើយភាគីថៃក៏ស្នើឱ្យពលរដ្ឋខ្មែរឈប់ច្រៀងនៅប្រាសាទតាក្របី ។ រីឯរឿងគ្រូមន្តអាគមខ្មែរ ពលរដ្ឋថៃពុំបាច់បារម្ភពីលោកទេ ខ្មែរធ្វើអ្វីលោកពុំបានឡើយ ៕