ថៃ ៖ អួតសព្វាវុ.ធទៀតហើយ! មេបញ្ជាការកងទ័ពអាកាសថៃ បានប្រកាសក្ដែងៗថា ថៃនឹងត្រៀមបញ្ជូនយន្តហោះចម្បាំងទៅប្រតិបត្តិការក្នុងរយៈពេល៥នាទី ប្រសិនបើមានការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃ។ លោកបានផ្ដាំទៅកាន់សម្ដេច ហ៊ុន ម៉ាណែត ថា «ថៃគ្រាន់តែការពារអធិបតេយ្យភាពរបស់ខ្លួន មិនបានឈ្លានពានអ្នកណាម្នាក់ឡើយ»។ ការលើកឡើងបែបនេះ គឺជាការឆ្លើយតបទៅនឹងការប្រកាសរបស់សម្ដេចតេជោហ៊ុន សែន ថាបើគ្មានជម្រើសដោះស្រាយគ្នាទេ កម្ពុជានឹងប្រើប្រាស់កម្លាំងយោធា។ ដែលភាគីថៃចាត់ទុកថា ការប្រកាសបែបនេះ គឺជាចេតនាចង់បង្កសង្រ្គា.មពីខាងកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitzwIFbPhu0kKxMPOTs9YONXS1gEAXgvpPA85wJ03Cn5RlmXldXu1nUjk6vfwO9rfpsA8chRn7Xv5Q7BVEXeKg_IOils-zIqxAZrCMmwk69b6u3W-Pkklh0SVkRPrTbXLiiSCpHbmgV5mcMjKpM4eGJcm2uS5Cd2g429Y8mC7XWtFcM0mwD8kI2L8b-1wd/s1280/photo_2025-06-27_11-53-11.jpg
យោងតាមសារព័ត៌មាន Khaosod បានឲ្យដឹងថា នៅវេលាម៉ោង ០៩.៣០ នាទី ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នៅវិមានរដ្ឋសភា ឧត្តមសេនីយ៍ឯក Panpakdee Phatthanakul អគ្គមេបញ្ជាការនៃកងយោធពលភូមិន្ទថៃ (C-in-C) បានលើកឡើងអំពីកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ ដើម្បីអនុម័តលើការរៀបចំផែនការបន្ទាន់មួយសម្រាប់ស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយមាននិយាយថា «យើងបានរៀបចំជាធម្មតាប្រសិនបើស្ថានភាពប្រយុទ្ធបានកើតឡើង នោះយើងនឹងដាក់ពង្រាយយន្តហោះចម្បាំងឲ្យរួចរាល់ត្រឹមពេល 5 នាទីប៉ុណ្ណោះ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitwKRIbVUC4q3IMoD6ngCn09CnjfwnB9gbtgCYxoVgDLmQYAnxtKxZU-5iBX7htZzRj1pluGMnpgeJhLLMY0YyeqdYmbX-KOivMUpZsfwk6r34zGn5IIdVwHRsB5jJfe2JtZfrgv1soYDbEqcnPllqoMuw3R75KaRvjZMShoQPfZz_C0O54c7P3HCng9cR/s640/photo_2025-06-27_11-53-14.jpg

នៅពេលដែលនិយាយដល់កាលដែល សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ដល់ទាហានកម្ពុជារូបណា ដែលបានបា.ញ់ទម្លាក់យន្តហោះចម្បាំងរបស់ថៃនោះ មេទ័ពអាកាសលោក Panpakdee បានមានតបទៅវិញថា «ប្រតិបត្តិការរបស់យើងនឹងមិនធំដុំអ្វីទេ កាតព្វកិច្ចរបស់យើងគឺគ្រាន់តែការពារអធិបតេយ្យភាពរបស់យើងប៉ុណ្ណោះ។ គ្មានអ្វីត្រូវព្រួយបារម្ភទេ ព្រោះយើងមិនបានឈ្លានពាននរណាម្នាក់ឡើយ។ យើងគ្រាន់តែត្រូវត្រៀមលក្ខណៈឱ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន ក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេស។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjczubGR6BF1pojpd-ldUmVt91s0989XSI6U8RUlpldILk9s4GUbPeqWsmkViVg7K1hDBHiLCZavr7RGcrvm7gFzO62LyG1XYMDGch1RxrBGUbfezFXh6I_12AastJIEyLxyMK284bVd_25fZjLpargMnxusnn2T2PShNuQsFZL6oOgtn9OWz0g31pgXh-7/s1280/photo_2025-06-27_11-53-17.jpg

នៅពេលសួរនាំអំពីការកសាងទំនុកចិត្តរបស់ប្រជាជនក្នុងការការពារអធិបតេយ្យភាព នាយសេនាធិការទ័ពអាកាស Panpakdee បានស្នើឱ្យប្រជាជនថៃទាំងអស់មានទំនុកចិត្តលើប្រសិទ្ធភាពនៃកងទ័ព រួមទាំងកងទ័ពអាកាស និងផ្នែកយោធារផ្សេងៗទៀត ព្រោះការត្រៀមខ្លួននេះ គឺដើម្បីបូរណភាពជាតិ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbYllpq5sEdV_ZVUOhB9RHyBalylCUEUWmmqCkYGoGWVa2s7faIXxVBTtM0RNvrb37OfeRK5fwrY1JqLjaqjlfG9XTUg26oFl6TLoHTleWMMADYVbuemy6vVpGwHo7yj8mK8omoD8XADSMARaEoA8YtdpYXkCq8n2hnCW8iAAw6jTCdBoE8byJQrJiYyh/s1280/photo_2025-06-27_11-53-22.jpg

ជាងនេះទៅទៀត មេទ័ពរូបនេះបានប្រកាសក្ដែងៗថា «យើងមានទំនុកចិត្ត និងត្រៀមខ្លួនគ្រប់ពេល ហើយជឿជាក់យ៉ាងមុតមាំថា យើងពិតជាមិនបានឈ្លានពាននរណាម្នាក់ឡើយ។» បន្ថែមពីលើនេះ លោក ភូមថាម វិចាយ៉ាឆៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ៖ លោកជឿជាក់លើយោធាក្នុងការសហការគ្នាជាធ្លុងមួយ ដើម្បីថែរក្សាប្រទេសជាខ្លាំង៕