ប្រទេសថៃ ៖ ប្រទេសថៃពុំបានបិទព្រំដែនជាប់កម្ពុជាទេ គឺច្រកព្រំដែនទាំងអស់នៅតែបើកដំណើរការធម្មតា គ្រាន់តែថៃរឹតបន្តឹងការឆ្លងដែនដើម្បីសុវត្ថិភាពក្រោយពីវាយតម្លៃស្ថានការណ៍ ។ រដ្ឋាភិបាលថៃគ្មានគោលនយោបាយហាមនាំចេញប្រេងឥន្ធនៈ អគ្គិសនី និងសេវាអ៊ីនធើរណេតទៅកម្ពុជា ប៉ុន្តែកម្ពុជាបានសម្រេចចិត្តផ្អាកដោយខ្លួនឯង ហើយថៃពុំអូសទាញពលរដ្ឋទាំងពីរប្រទេសឱ្យរងផលប៉ះពាល់ដោយសារបញ្ហាកើតឡើង ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXXRqNMc2We7KciEG5vsWry4fwB91SDymZs84oze-h9AfgxzvVJPOe-ZH84OP_z4_wWElplBPxaOLF4MDkqAatszVQeF6sXccgIuflndmmrtr-Y9CanFU7cPKAr6h963ySU520ZRyzf2crl5XpHEIRTbUHBN9VyFD0FQ8j49u34PiwhHz3AsdAPpLoY-tr/s1280/photo_2025-06-25_10-32-12.jpg
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ លោក និកនឌេត ផ្លាំងគូន បាននិយាយកាលពីថ្ងៃទី២៤ ខែមិថុនា ថា ថៃពុំបានបិទព្រំដែន ឬពុំនាំចេញប្រេងឥន្ធនៈ អគ្គិសនី និងសេវាអ៊ីនធើរណេតទៅកម្ពុជាទេ គ្មានការផ្លាស់ប្តូរអ្វីទាំងអស់ក្នុងគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសហការរវាងប្រទេសទាំងពីរ ។ ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា-ថៃនៅតែដំណើរការធម្មតា គ្មានការផ្អាកឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiymt27mp-EztFJJo8I2K3OBE07y_h7fyYPCeYEsNEDElNJwTaUGp8xkRPFKiwq5h2pskho-ylZ6DfkVuPibdYbKsIS-SOtRzVnaCYbSu_dUl2X05VHZU7ndGnBSR1YMQxqZfcfmI2M0ROXDW0Da1tX9DoBnIGo9SQi6BBGsNX57i695SrzIxvAhhZPUZpd/s1024/photo_2025-06-25_10-32-11%20(3).jpg
ហេតុនេះ សូមពលរដ្ឋថៃ និងអាជីវកម្មថៃកុំយល់ខុស និងបារម្ភពីស្ថានការណ៍បច្ចុប្បន្ន ហើយរដ្ឋាភិបាលថៃនៅតែរក្សាទំនាក់ទំនងដ៏ល្អ និងសហការគ្រប់ផ្នែកជាមួយកម្ពុជាបន្តទៀត ។ ដូច្នេះ ពាណិជ្ជកម្មនៅតាមព្រំដែន រួមទាំងការនាំចេញប្រេងឥន្ធនៈ អគ្គិសនី និងសេវាអ៊ីនធើរណេតទៅកម្ពុជានៅតែដំណើរការធម្មតា គ្មានការរឹតបន្តឹងអ្វីទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNh5lkMID3ZK96YqYhPLiU1AL1ktk20Mwm4z9dyLJ6XeCzB5PgqFnK5zWkL9g8zmD2n4ChKztPaFQo7HaBZjIZCW_PGIxwDMb9wzw5x1twrTBEuqZFoxditdSRYsuwnUDKATrlLMhTEeAXY0sVkvypeE41D9ItOjIbcH1v2S80oqPOvGmoiIwDk563MJCC/s1280/photo_2025-06-25_10-32-11%20(2).jpg
លោក និកនឌេត ផ្លាំងគូន បាននិយាយពីកងទ័ពភូមិភាគទី១ កងទ័ពភូមិភាគទី២ និងកងកម្លាំងការពារព្រំដែននៅខេត្តចាន់បុរី និងខេត្តត្រាត បញ្ជាឱ្យរឹតបន្តឹងការឆ្លងដែនគ្រប់ច្រកនៅជាប់កម្ពុជា គឺធ្វើតាមគោលនយោបាយរដ្ឋាភិបាលថៃក្រោយពីពិនិត្យមើលស្ថានការណ៍ក្នុងតំបន់ដើម្បីសុវត្ថិភាព និងការពារទ្រព្យសម្បត្តិពលរដ្ឋ ។ ការរឹតបន្តឹងព្រំដែនកម្ពុជា-ថៃ ក៏អនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាមអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFYVX9q14d46ktex_eRclx943IOsThabU92kVZLVYlNFL_FjdMHAKtqsvEBWqQuLDUkd1qHQ9axcGoErPs4ETLCwDoPigDdqKpkNvG_Zde126fiTWsK7qBX59fmbHGmX339WXdfOcnrHuaoXplpOrBr4yG_wp95FBrNADQoQC6BKTtU_Oo3rWYGl2bDdX/s1200/photo_2025-06-25_10-32-11.jpg

វាជាវិធានការគ្រប់គ្រង និងរឹតបន្តឹងនៅព្រំដែន ពុំមែនជាការបិទព្រំដែនដូចការផ្សព្វផ្សាយរបស់សារព័ត៌មាននានាទេ បច្ចុប្បន្ន ច្រកព្រំដែនទាំងអស់នៅតែបើកដំណើរការ មិនថាច្រកព្រំដែនអចិន្ត្រៃយ៍ ច្រកព្រំដែនបណ្តោះអាសន្ន និងច្រកដោះដូរទំនិញ ។ ប៉ុន្តែមានការរឹតបន្តឹងការឆ្លងដែនជាងមុន ដែលអនុវត្តតាមវិធានការទី១ និងទី២ ក្នុងចំណោម៤វិធានការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGsc74vhccZHr91awouzZkC_0zHfd2rjDd8sQDLAdHa0pDIhb8CG5FGHHLD5yQPLF61DQoJ0LxlrawkWbzsrwD-D3ynh2ntDM5kWeUDaQo1gKML_V8NHIjc2nwcF_CsbP-EIJ_xESQAmIoorXRZvfR68s0PKAJ-K36wRPeuIMYJuTswieT2OOgLS6p46c/s1280/photo_2025-06-13_14-53-45.jpg

ថៃអនុញ្ញាតឱ្យឆ្លងដែនសម្រាប់បុគ្គលមានការចាំបាច់ និងគោរពគោលការណ៍មនុស្សធម៌ ដូចជា ៖ អ្នកជំងឺសង្គ្រោះនៅមន្ទីរពេទ្យ កូនសិស្ស រួមទាំងការងារចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃពលរដ្ឋ ដូចជា ៖ ការទិញបន្លែ ផ្លែឈើ និងទំនិញប្រើប្រាស់ ។ រដ្ឋាភិបាលថៃគ្មានគោលនយោបាយហាមនាំចេញប្រេងឥន្ទនៈ អគ្គិសនី និងអ៊ីនធើរណេតទៅកម្ពុជាទេ ប៉ុន្តែកម្ពុជាបានសម្រេចចិត្តផ្អាកនាំចូលប្រេងពីថៃ ខណៈថៃមានគោលជំហរច្បាស់លាស់ គឺពុំទាញពលរដ្ឋទាំងពីរប្រទេសឱ្យរងផលប៉ះពាល់ដោយយសារបញ្ហាកើតឡើង ។ នេះបើតាមការលើកឡើងរបស់លោក និកនឌេត ផ្លាំងគូន ៕