ប្រទេសឥណ្ឌាបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងវិស័យអវកាសរបស់ខ្លួន ក្រោយពីបានបញ្ជូនអវកាសយានិកជនម្នាក់ទៅកាន់អាកាសជាលើកដំបូងក្នុងរយៈពេលជាង ៤ ទសវត្សរ៍។ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ អវកាសយានិកឥណ្ឌា លោក Shubhanshu Shukla បានចូលរួមក្នុងបេសកកម្មអវកាសអន្តរជាតិ Axiom Mission 4 (Ax-4) ដែលដឹកជញ្ជូនដោយយានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX។ នេះបើតាមសារព័ត៌មាន BBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvmLDEfaammyOACHZLKfwcYshFspkn3PCoiDF7Anmpy6WROKnMKZPLTRIGfsKvRKf2YGt7j22H9vWjr-kuDpZvd-YeEM_WKAw9bPnsccggbnYKAgGlhYR8YovhAkrX2ZCD3NWVw7HZZ-3Uqha-2xP6hkOCgAggcn_aMq5eDJeXDIKUKBKv739nWK1qq5jp/s1200/photo_2025-06-26_13-29-20.jpg

បេសកកម្មនេះបានធ្វើដំណើរឡើងពី មជ្ឈមណ្ឌលអវកាស Kennedy នៅរដ្ឋ Florida សហរដ្ឋអាមេរិក និងគ្រោងនឹងចុះចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) នៅក្នុងរយៈពេលប្រហែល ២៦ ម៉ោង បន្ទាប់ពីការបង្ហោះ។ នេះគឺជាលើកដំបូងដែលអវកាសយានិកជនជាតិឥណ្ឌា ធ្វើដំណើរទៅដល់ ISS ហើយក៏ជាជំហានដ៏សំខាន់សម្រាប់ ISRO ក្នុងការរៀបចំសម្រាប់បេសកកម្មអវកាសជាតិផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ96xd8sEcsUgQz9aJ4ILeIlF7Opwi0BVs8RZ5z-zYaLYGYGQsauMGNyrdtWDJApHGwEEwZR37amq1GGe8hj3L_bR-SGmarYODITmHaJEtxyg5w4v68ZMqA01ONS7jlmuL6i9aSTaRHiDzvz_GviX0VY44Dpu4TCiJFIwHgS3Gw9fEfcvVyp2Fse8JmeWR/s1024/photo_2025-06-26_13-29-19.jpg
លោក Shukla កឺជាមនុស្សទីពីររបស់ឥណ្ឌាហើយ ដែលបានធ្វើដំណើរទៅកាន់អវកាស បន្ទាប់ពីអវកាសយានិកប្រវត្តិសាស្ត្រ Rakesh Sharma ដែលធ្វើដំណើរជាមួយសហភាពសូវៀតនៅឆ្នាំ ១៩៨៤។ នៅពេលនោះ គាត់ជាអវកាសយានិក ISRO ដំបូងម្នាក់ ដែលធ្វើដំណើរទៅកាន់ ISS ហើយត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាជំហានបើកផ្លូវដំបូង សម្រាប់ការបំពេញបេសកកម្មបញ្ជូនមនុស្សទៅអវកាស (Human Spaceflight) ដោយខ្លួនឯងរបស់ឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4T3YgzBVjse645OkKapOyg1bpwKUFlRbdGdg1WwTczn4ihtPLNV9faEffQY27YVjfyZ195EL3KOgtBKRRhychvuIS7K3QJatvLiwgIz2wmDzw-Wz1_vMaFduLlX4eQwIHW8By0_QSH2ou1RWOuQe6TzDtT3iFv-tS7n7QWGjRkrheWkFU8dQGGOLpOuF-/s690/photo_2025-06-26_13-29-20%20(3).jpg

គួរបញ្ជាក់ថាបេសកកម្ម Ax-4 នេះ មានអាវកាសិកជនចំនួន ៤ រូបបានចូលរួម រួមមាន Peggy Whitson មកពីសហរដ្ឋអាមេរិក ជាអ្នកគ្រប់គ្រងបេសកកម្ម និងជាស្ត្រីដែលមានរយៈពេលស្ថិតនៅអវកាសយូរបំផុតក្នុងប្រវត្តិសាស្ត្រ ព្រមទាំង Slawosz Uznański មកពីប្រទេសប៉ូឡូញ, Tibor Kapu ប្រទេសហុងគ្រី និងចុងក្រោយមកពីឥណ្ឌា លោក Shubhanshu Shukla។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdqrOr7Xi-3LpaM3ZJ-7Y_3832Ello9rClTo3F3rHBuEs8HlkrR7Tt9pUs4Idre7ObPxInLpNI7AozPt64Z78KAECWe7TdktX1eULwd2uTB96twpkP0J0BBDq9iyuNx5Smm1fCVFppyY8dz_i8mlJREBjd6fyYAf3gQryX4ar6ieoMZXqlOdDxLKJijybd/s650/photo_2025-06-26_13-29-20%20(4).jpg

ជាមួយ បេសកកម្មដែលបានរៀបចំដោយក្រុមហ៊ុនឯកជន Axiom Space ដែលជាការសហការរវាង NASA, ESA, SpaceX, និង ISRO លោក Shukla ត្រូវបានជ្រើសរើសពីកងអាកាសឥណ្ឌា បន្ទាប់ពីធ្វើការប្រកួតប្រជែងតាមលក្ខណៈវិជ្ជាជីវៈ។ លោកបានទទួលការបណ្ដុះបណ្ដាលយ៉ាងតឹងរឹងនៅអាមេរិក និងមូលដ្ឋានអវកាសផ្សេងទៀតក្នុងរយៈពេលជាច្រើនខែ ដើម្បីរៀបចំសម្រាប់ការធ្វើដំណើរមួយនេះ។ រដ្ឋភិបាលឥណ្ឌា បានចំណាយទឹកប្រាក់សរុបប្រមាណ ៥៩ លានដុល្លារ (ស្មើនឹងជាង ៥០០ កោដិរ៊ូពី) សម្រាប់ការចូលរួមនៅក្នុង Ax-4 រួមទាំងចំណាយសម្រាប់ការបណ្តុះបណ្តាល សុវត្ថិភាព និងផ្នែកបច្ចេកទេសផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtKlaBiY52vKkNZ9JPVHbUm6y_MUOI2WDfplVyms7MshFERJuXD2T65Z2tQqsFZcRqZiXLFaVyW5YPkCWeCRnP1b7W6g08A7xyBK_h6No_Ufk3IcoHSaoP_Dlx3vg4CcDSjRJSmabDNg0QhJ4TdHacsIPHVM47P70bnubsN-RVfAOU0ioKQ2XKys9_4OVp/s596/photo_2025-06-26_13-29-20%20(5).jpg
បន្ទាប់ពីឈានចូលទីអវកាស លោក Shukla បានផ្ញើសារមួយចេញពី Crew Dragon មកកាន់ប្រជាជនឥណ្ឌាថា “យើងបានត្រឡប់ទៅអវកាសវិញបន្ទាប់ពី ៤១ ឆ្នាំ។ ពេលនេះយើងកំពុងវិលជុំវិញភពផែនដីក្នុងល្បឿន ៧.៥ គីឡូម៉ែត្រក្នុងមួយវិនាទី។ ខ្ញុំកំពុងកាន់ទង់ជាតិឥណ្ឌា ដើម្បីបញ្ជាក់ពីកេរ្តិ៍ឈ្មោះរបស់យើង។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះសម្រាប់កម្មវិធីអវកាសរបស់ឥណ្ឌា។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwkKagLzvWhUF1LkMufqOrv2Gjjsf1Awmt92lklioDN2DMsYPmmy7wAd0ijen4lDCCtm8cKlDBmO7nD0dsnQZVCHR5NEXjG0uDh9hIiZ-L-QWppscH2SLcx99EfhbtLsEC3jwqenunabPkpqBQEFO38dJaKab1sILeIa-PtPrMkRzFmSH9ft3kAROBOWNX/s994/photo_2025-06-26_13-29-20%20(2).jpg

ព្រឹត្តិការណ៍នេះបានធ្វើឲ្យប្រជាជនឥណ្ឌាជាច្រើនមានអារម្មណ៍រីករាយ និងមោទនភាពជាខ្លាំង។ អ្នកជំនាញបានថ្លែងថា ភាពជោគជ័យនេះអាចជួយជម្រុញឱ្យយុវជនឥណ្ឌាមានចំណាប់អារម្មណ៍ក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (STEM) កាន់តែខ្លាំងថែមទៀត។ នៅក្នុងអនាគតគេរំពឹងថា ឥណ្ឌានឹងស្ថាបនាស្ថានីយអវកាសជាតិមួយ នៅមុនឆ្នាំ ២០២៥ ហើយធ្វើដំណើរទៅឋានព្រះច័ន្ទ ក្នុងសតវត្សរ៍នេះ៕