ទម្រាំនឹងបានគ្រងមកុដ Miss Queen Cambodia 2025 ផេន ខេក និងម្ចាស់ជ័យលាភីផ្សេងទៀតបាននិយាយថាមិនមែនជារឿងងាយស្រួលនោះទេ។ ក្នុងការជាប់ជា Miss Queen Cambodia 2025 ផេន ខេក ថានាងត្រូវទទួលរងនូវសម្តីរិះគន់ជាច្រើនហើយមិនហ៊ានមើលខម្មិននោះទេព្រោះខ្លាច Depression។

នៅក្នុងកម្មវិធី 3Fun  ដែលបានចាក់ផ្សាយកន្លងមកនេះគឺមានវត្តមានរបស់ ផេន ខេក ម៉ាដាម កុល និង យ៉ុង យ៉ុង បានចូលរួមផ្តល់បទសម្ភាសន៍អំពីការប្រកួតរបស់ពួកគេក្នុងកម្មវិធី Miss Queen Cambodia  2025 ។ ក្នុងនោះ យ៉ុង យ៉ុង ដែលជាម្ចាស់លាភី Miss Queen Tran Cambodia 2025 បានទម្លាយថាត្រូវបានបេក្ខភាពក្នុងការប្រកួតធ្វើរឿងមិនសមរម្យ គំរាម ជាដើមរហូតត្រូវឱ្យខាងមេធាវីចេញសេចក្តីជូនដំណឹងទៅ។

 ចំណែកឯ ផេន ខេក វិញបាននិយាយថាមានបវរកញ្ញាភេទទី៣ម្នាក់ប្រៀបដូចជាមាន បញ្ហាផ្លូវចិត្ត ហើយខ្លួននាងខំនិយាយជាមួយដើម្បីកុំឱ្យខ្លាចខ្លួន នៅពេលជួបគ្នាដំបូងប៉ុន្តែការនិយាយលេងសើចរបស់នាងបែរជាបវរកញ្ញាភេទទី៣នោះបានប្តឹងម្ចាស់ស្ថាប័នថានាងដៀលគេថាតម្លង់។ ផេន ខេក បាននិយាយថានាងបានហៅបេក្ខភាពនោះថាកូនៗ ប៉ុន្តែបេក្ខភាពនោះមិនឮ ផេន ខេក ក៏បានហៅថា «តម្លង់ម៉ែហៅមិនឮ» ដែលនេះជាពាក្យនិយាយលេងសើច។ ប៉ុន្តែការនិយាយលេងសើចរបស់ខ្លួន ផេន ខេក បាននិយាយថា បុគ្គលនោះបានប្តឹងទៅស្ថាប័នដោយនិយាយថាគ្មានអ្នកណាធ្លាប់ហៅខ្លួនបែបនេះនោះទេជាលើកទី១ក្នុងឆាកជីវិត។ ក្រោយពីដឹងរឿងនេះរួច ផេន ខេក ក៏លើកដៃសំពះសូមទោស១០ដងដោយមិនដឹងថាការលេងរបស់ខ្លួនបែរជាគាត់ខឹង ហើយបេក្ខភាពនោះបាននិយាយថាមិនអីនោះទេ។
ផេន ខេក ថា៦ខែក្រោយមកបេក្ខភាពនោះនាងមើលទៅហាក់ដូចជាឌីប្រេសសិនព្រោះតែម្នាក់ឯង ហើយនៅថ្ងៃផ្តាច់ព្រ័ត្រដោយសារតែអាណិតឃើញមកជាមួយម្តាយនាងក៏ព្យាយាមនិយាយលេងជាមួយបេក្ខភាពនោះវិញព្រោះគិតថាគ្មានអ្វីត្រូវឈ្លោះគ្នា ប៉ុន្តែនៅពេលបញ្ចប់ការប្រកួតស្រាប់តែបេក្ខភាពនោះបង្ហោះផ្លែផ្កាឱ្យខ្លួនជាច្រើន៕
 
		 
	









