តើនេះចាត់ទុកថាជាការរំលោ.ភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិដែរឬទេ? ដែលមន្ត្រីនៅច្រកព្រំដែនប្រទេសថៃហាមឃា.ត់ពលករខ្មែរជាង៤០០នាក់ មិនឲ្យត្រឡប់ចូលទឹកដីកំណើតវិញ។ ហេតុការណ៍នេះបានបង្ករឲ្យមានការតវ៉ា និងភាពចលាចលយ៉ាងខ្លាំង ដោយពលករខ្មែរចំនួន ២នាក់បានបាត់បង់ជីវិត និង១នាក់ត្រូវបានចាប់ខ្លួន។ ជាមួយគ្នានេះ ពួកគេបានបន្ទោសថា ផលវិបាកទាំងអស់នេះ គឺបណ្ដាលមកពីរដ្ឋាភិបាលកម្ពុជាទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7KZnJrneSO8utPFX2KyF5OhpGYn-KsW-uoIjcjajhto5udoj2D3RFH5m80EQaGhZcBEYEiFb4tfBtdTZtpZaEZldIj4wtWNN-zSLN1snrs9ZCkWEG36RkPqoYIk1Nvbn33aPsu1foi56bcBmQfeahNRgQiSd8tThnV0A7Ppfh4YIIojjHM9qip48-sKFt/s1280/photo_2025-06-26_08-54-18.jpg
យោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Amarin News នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានរាយការណ៍ថា នៅម៉ោង ៤-៥ល្ងាច មានប្រជាពលរដ្ឋខ្មែរប្រហែល 300-400នាក់ រង់ចាំឆ្លងដែននៅច្រកខ្លងលឹក ទល់ច្រកប៉ោយប៉ែតខាងកម្ពុជា ប៉ុន្តែព្រំដែនប្រទេសទាំងពីរត្រូវបានបិទ មិនអាចឆ្លងកាត់បានទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZp3XCMvPg3PwMhyphenhyphen-kRBqSiwnbHIdliizu3KbGsIFFIuzyrOQPQKtxoPq1dL3o_Hb9D7p2Bp-nfzS1z3w23r50rCCDTyAOXPrUI9Fayu9-0UD8avIrha1p9QZ2WlFNPFj0L9M5ghdXWaOi9OEXq72j3U6yIgrFGfU3yQnJCOUYTED6ODa7Cnbmkb5fHzIg/s1280/photo_2025-06-26_08-54-19.jpg

ប្រភពដដែលនេះបានអះអាងថា នៅពេលដែលមិនអាចឆ្លងចូលទៅទឹកដីរបស់ខ្លួនបាន ពលករខ្មែរទាំងនោះបាននាំគ្នាបង្ករភាពចលាចល និងព្យាយាមទម្លុះរនាំងប៉ុស្តិ៍ត្រួតពិនិត្យ ជាហេតុធ្វើឲ្យមន្ត្រីប៉ូលីសថៃដែលនៅទីនោះត្រូវធ្វើការអន្តរាគមន៍ភ្លាមៗ។ ក្នុងនោះមានមនុស្សស្លា.ប់២នាក់ គឺមនុស្សពេញវ័យ១នាក់ និងកុមារអាយុ២ឆ្នាំ១នាក់ រីឯមូលហេតុដែលបានស្លា.ប់ត្រូវបានគេបញ្ជាក់ថាដោយសារតែជំងឺ។ បន្ទាប់មកភាគីពាក់ព័ន្ធបានសម្របសម្រួលគ្នាទាំងសងខាង ដើម្បីស្នើសុំយកសាកសពមកក្រុងប៉ោយប៉ែតវិញជាករណីពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQFXSRol2-DoFC6s4-cbroX4lkjEJtWDSvr5FXYTt1W52WJDI1hQWD8xF4rEFNsZhmkU0U-rgSdMxlVaDc5JRFk7Hk-Dp79sU8OPtLKZf1-QJddMSLpozU2fGXb-B1OlSZOmBkbxOGMqUTHUcJgSeO8DCkfgyeecSeEd4V8Nw8TuzhfKxqoUUVf03zbmpE/s1280/photo_2025-06-26_08-54-20.jpg

ភាគីថៃបានបញ្ជាក់ថា នៅពេលដែលស្ថិតក្នុងស្ថានភាពជាប់គាំង ពលរដ្ឋខ្មែរទាំងនោះបាននាំគ្នាបញ្ចេញព័ត៌មានថា មន្ត្រីថៃមិនអនុញ្ញាតឲ្យពួកគេឆ្លងដែន ទាំងដែលជាក់ស្ដែង ថៃបានព្យាយាមសម្របសម្រួលជាមួយកម្ពុជារួចហើយ ប៉ុន្តែខាងកម្ពុជាទេជាអ្នកបដិសេធមិនអនុញ្ញាតឲ្យពលរដ្ឋខ្លួនឆ្លងកាត់។ ហើយបន្ទាប់មក ពលករខ្មែរទាំងនោះបានចាប់ផ្ដើម ជេ.រប្រមា.ថអ្នកយកព័ត៌មាន និងមន្ត្រីជំនាញ ហើយស្រែកគំរា.មនៅមុខទ្វារប៉ុស្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN6fdENO_99T6iD7lsA5hAEpMiryZo_CwtQoi74XDO0FuAsDRqw7P6V6hUEMlrnEYA4fCgD5qvyIsCep-JSFWSH9xmzobL_HSUF0nx5RS_Nyr0hpeVTB_GqepPJC38Ti_dttVbvrAq02nGL_YSu8OCeXoV6_dvUF4_4QO4pFOwSLkHCY4HVABGFzDDaJe0/s1280/photo_2025-06-26_08-54-21.jpg
ពួកគេនិយាយថា ពលរដ្ឋខ្មែរមួយជាច្រើនបានព្យាយាមទម្លុះរនាំងមកខាងកម្ពុជា ដោយទាមទាថានឹងមកពិភាក្សាជាមួយមន្ត្រីកម្ពុជាដោយខ្លួនឯង ចាំមើលថាតើមន្ត្រីកម្ពុជាអនុញ្ញាតឬអត់។ ប៉ុន្តែស្របពេលជាមួយគ្នានោះ យោធាថៃបានអន្តរាគមន៍ភ្លាមៗដើម្បីការពារកុំឲ្យស្ថានការណ៍កាន់តែតានតឹង។ មន្ត្រីថៃពន្យល់ថា «វាមិនមែនជាកំហុសរបស់ថៃឡើយ។ ព្រោះខាងកម្ពុជាទេដែលនៅមិនទាន់ទទួលយកការបើកច្រកព្រំដែន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6wgk3z8ul6OK6wBnTojjs3mUEwUQgig9PF0IFaWm9vU3Q0gbzJ1dQzYBbuFjqO_AKbKttVe6m3j4_GUgHsj_dBLGFkh8jk53D0jqdtuvdTl37CgPREhW3O-9_K4QNGKCyrSYfj6meH5RW-odedAJOh1xjFun33rH595dNCdYhC6z9_YFfYdeiP8FUVxOB/s1280/photo_2025-06-26_08-54-22.jpg
មួយសន្ទុះក្រោយមក ពួកគេបានទទួលដំណឹងពីខាងសារព័ត៌មានថា កម្ពុជាយល់ព្រមបើកព្រំដែនក្នុងពេលតែមួយ ដើម្បីសម្របសម្រួលឲ្យប្រជាពលរដ្ឋចន្លោះពីម៉ោង ៧.០០ – ៨.៣០ យប់។ ហើយក្រោយមក ប្រជាជនកម្ពុជាអាចចាកចេញបានបន្តិចម្តងៗ ដែលនាំឲ្យស្ថានភាពបានវិលមករកភាពស្ងប់ស្ងាត់ឡើងវិញ៕