កងទ័ពកម្ពុជា-ជប៉ុន បានឯកភាពរៀបចំសមយុទ្ធយោធា នៅក្រោមប្រធានបទ ជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ។
ការឯកភាពរៀបចំសមយុទ្ធយោធាទ្វេភាគីនេះ ធ្វើឡើងនៅក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅព្រឹកថ្ងៃទី២៤ ខែមិថុនា។
មេបញ្ជាការទាំងពីរ ក៏បានឯកភាពពិនិត្យលទ្ធភាពលើសកម្មភាពកិច្ចសហ ប្រតិបត្តិការចំនួន៣ ដែលរួមមាន៖
- ការរៀបចំសមយុទ្ធទ្វេភាគី ក្រោមប្រធានបទ ជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ
- ការលោតឆត្រយោងមិត្តភាព
- ការផ្លាស់ប្តូរនាយទាហានវ័យក្មេង
បើតាមសម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា៖”ជប៉ុន គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់កម្ពុជា។ ការចែករំលែកបទពិសោធន៍ ជំនាញនិងការបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជា គឺជាកិច្ចការសំខាន់ជាពិសេសក្នុងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងគោកកម្ពុជា ដោយហេតុថា ជប៉ុនជាប្រទេសដែលមានជំនាញ និងបទពិសោធន៍ខ្ពស់”៕










