កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្រេចលូកដៃចូលក្នុងសង្រ្គា.មរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយបញ្ជាយន្ដហោះចម្បាំង Air Force B-2 របស់ខ្លួន វា.យប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ៗជាច្រើននៅប្រទេសអ៊ីរ៉ង់រួមមាន នៅតំបនើ Fordow, Natanz និង Isfahanជាដើម។
ការវា.យប្រហារនេះបានបង្កភាពភ្ញាក់ផ្អើលនៅជុំវិញពិភពលោក ក៏ព្រោះតែវត្តមាននៃយន្តហោះចម្បាំង B-2 Spirit ដ៏កម្របំផុតរបស់អាមេរិក និងត្រូវបានគេដាក់រហ័សនាមថាជា «ខ្មោចអាកាស»បានលេចខ្លួនឡើង ជាហេតុដែលនាំឲ្យមានការសន្និដ្ឋានជាបន្តបន្ទាប់ថា «សង្រ្គាមលោកលើកទីបី» អាចនឹងកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះមិនខាន។
ដូច្នេះថ្ងៃនេះ មកស្គាល់ពីភាពខ្លាំង និងលក្ខណៈពិសេសៗរបស់យន្តហោះចម្បាំងដ៏អស្ចារ្យរបស់អាមេរិកប្រភេទនេះដូចខាងក្រោម៖
យន្តហោះចម្បាំង B-2 Spirit គឺជាយន្តហោះចម្បាំងដែលមានបច្ចេកវិទ្យាទំនើបបំផុត។ វាត្រូវបានផលិតដោយសហរដ្ឋអាមេរិក ដែលមានចំនួនសរុបត្រឹមតែ២១គ្រឿងប៉ុណ្ណោះនៅលើពិភពលោក ប៉ុន្តែមាន១គ្រឿងដែលត្រូវបានខូចខាតទាំងស្រុងកាលពីឆ្នាំ២០០៨ ដោយសារការធ្លាក់។
រូបរាងរបស់យន្តហោះនេះជាពិសេសផ្នែកខាងមុខ ត្រូវបានគេរចនាឡើងដោយយកគំរូតាមទម្រង់សត្វបក្សី (ជាពិសេសសត្វប្រចៀវ) ជាមួយនឹងការលាតត្រដាងស្លាបទាំងពីរបានធ្វើឲ្យយន្តហោះនេះកាន់តែមានភាពអង់អាច។ មិនត្រឹមតែរូបរាងខាងក្រៅដែលគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ វានៅមានលក្ខណៈពិសេសជាច្រើនទៀត ដូចជាអាចបំបាំងកាយតាមរយៈការគេចចេញពីប្រព័ន្ធរ៉ាដា, មានតួដែលផលិតពីលោហៈដ៏មានតម្លៃដែលអាចការពារខ្លួនបានល្អ ,អាចគេចខ្លួនពីការស្កេនកម្ដៅ, អាចផ្ទុកនុយក្លេអ៊ែរ ឬគ្រាប់បែ.កធនធំទម្ងន់រាប់សិបតោន ព្រមទាំងអាចចាក់សាំងលើអាកាសបាន ដែលធ្វើឲ្យយន្តហោះនេះអាចធ្វើការហោះហើរបានដោយឥតឈប់ឈរបានរហូតដល់រយៈពេល៤០ម៉ោង។ នៅពេលចេញប្រតិបត្តិការម្ដងៗ B-2 Spirit កម្រស្គាល់ពាក្យថាចាញ់ណាស់ ជាហេតុធ្វើឲ្យសត្រូវរបស់អាមេរិកតែងមានភាពរអាជាមួយវា។.png)
ក្រៅពីលក្ខណៈពិសេសទាំងនេះ ចំពោះតម្លៃរបស់យន្តហោះនេះក៏មិនធម្មតាដូចគ្នា។ វាត្រូវបានគេប៉ានប្រមាណថាមានតម្លៃប្រហែល ២.១ពាន់លានដុល្លារអាមេរិកក្នុងមួយគ្រឿងក្នុងការផលិត និងត្រូវចំណាយប្រហែលជិត ៤០លានដុល្លារទៀតក្នុងមួយគ្រឿងៗសម្រាប់ការថែទាំវាក្នុង១ឆ្នាំៗ។ ជាងនេះទៅទៀត ក្នុងប្រតិបត្តិការរយៈពេល១ម៉ោង គេត្រូវការចំណាយជាង១០ម៉ឺនដុល្លារបន្ថែមទៀតលើវា។
ដោយសារតម្រូវការចំណាយខ្ពស់កប់ពពក និងភាពខ្លាំងរបស់វាដូចនេះ ទើប B-2 Spirit ត្រូវបានអាមេរិកយកមកប្រើប្រាស់បានតែ៦ដងប៉ុណ្ណោះចាប់តាំងពីការផលិតដំបូងមក ពោលគឺលើកទី១ នៅសង្រ្គាម Kosovo ឆ្នាំ១៩៩៩, លើកទី២ នៅ Afghanistan ឆ្នាំ២០០១-២០០២, លើកទី៣ នៅក្នុងប្រទេស Iraq ឆ្នាំ២០០៣, លើកទី៤ ប្រតិបត្តិការនៅលីប៊ី ឆ្នាំ២០១១, លើកទី៥ វា.យលុកក្រុម ISIS នៅលីប៊ីដដែល ឆ្នាំ២០១៧ និងលើកទី៦ នៅប្រទេសអ៊ីរ៉ង់ ឆ្នាំ២០២៥៕










