រាជធានីភ្នំពេញ៖ ចាប់ពីពេលនេះតទៅ បេក្ខជនទាំងអស់ ដែលដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទ F, M, ឬ J ត្រូវបានស្នើសុំឱ្យកែសម្រួលការកំណត់ឯកជនភាពលើគណនីបណ្តាញសង្គមទាំងអស់របស់ពួកគេទៅជា «សាធារណៈ ឬ Public» ដើម្បីសម្រួលដល់ការត្រួតពិនិត្យជាចាំបាច់ទៅលើអត្តសញ្ញាណ និងការអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិក តាមច្បាប់របស់សហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0pPXRkALm0ulw1w4WXYE1wcL39LpcH94EvTyOfRXA_QZuML0SFJ7-O2D3phjFVymT7jv-0h3PCZOxw4xstsgQoufsmWnOa81NJQ5992f9PubpeRAHeIIi44lJYd_vB0CEKuUnAAwXyBvrTCDuQlfEHBF2Bm-aAhxDMX-x_lw2UynqwzX_PNv3aSBXkDCw/s900/photo_2025-06-23_14-22-27%20(3).jpg
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានឲ្យដឹងថា ការតម្រូវបែបនេះ គឺដើម្បីវិនិច្ឆ័យលើបេក្ខជនទាំងឡាយណា ដែលពុំអាចអនុញ្ញាតឱ្យចូលទៅកាន់សហរដ្ឋអាមេរិកបាន ក្នុងនោះរួមមានអ្នកដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិអាមេរិកជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeDTrVuO6ThEi_UEyOZN2B1a0adVid6AcN0Rjl2slZJnhVdSGpgKq3Ray1d-2lsZTgAzINgf0bdtpE5bX80-WBzU0gE80w9XpvUVNySpD_fbRU7sKnUjoN-ImgSI-uqAlMdWWuOXhjILJ6FYtU8jZQ-28rxsr0cY5IOdYRRIPrNkU7KYrG4VCrXMH95WuD/s990/photo_2025-06-23_14-22-27%20(2).jpg

គួរឲ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ 2019 មក សហរដ្ឋអាមេរិកបានទាមទារឱ្យអ្នក ដែលបានដាក់ពាក្យសុំទិដ្ឋាការទាំងអស់ផ្តល់ឱ្យនូវអត្តសញ្ញាណក្នុងបណ្តាញសង្គមរបស់ពួកគេ ដោយបញ្ជាក់នៅលើទម្រង់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនជាជនអន្តោប្រវេសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKAyc8vz-L46QExImU65yxOaspT1oYvGJnenjVp55wheeRcCpSZUi8Nfklx9a3w4-E_Fs-mHnOvkZB65zplhbgByuZOQjUvb84dr4gJqf-KyLVa0-PRsRnUKI4kZP80ZPRhvxnESyQ7TZlAWEN_ehppZr3DuOlYD1jl7cv2F9bX_2mMntbxXxTHj9tkT2z/s500/photo_2025-06-23_14-22-26.jpg

ជាងនេះទៅទៀត អ្នកដាក់ពាក្យសុំទិដ្ឋាការទាំងអស់ត្រូវតែរាយការណ៍អំពីឈ្មោះគណនីបណ្តាញសង្គមទាំងអស់ ដែលពួកគេបានប្រើប្រាស់ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយ លើទម្រង់ដាក់ពាក្យសុំទិដ្ឋាការ DS-160។ អ្នកដាក់ពាក្យត្រូវតែបញ្ជាក់ថាព័ត៌មានក្នុងពាក្យសុំទិដ្ឋាការរបស់ពួកគេ គឺព័ត៌មានពិត និងត្រឹមត្រូវមុនពេលពួកគេចុះហត្ថលេខា និងបញ្ជូន។ ការមិនបញ្ជាក់ព័ត៌មានអំពីបណ្តាញសង្គមនៅក្នុងពាក្យសុំទិដ្ឋាការ អាចនាំឱ្យមានការបដិសេធមិនអោយទទួលបានទិដ្ឋាការ និងមិនអាចមានសិទ្ធិទទួលបានទិដ្ឋាការនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_j7NREukSGz6eS4hjYCDol25KGJ93JQCUJhuXUeKGOtQzAJCxspVid6QbL-HrN1gCfl33cFffacAjwWfUY3LxodUVp4MK4fDuHc_5FkFAjsd3kvEHzRssjjP9wKlgpySXQdt0IBJcv6p4hxpUFwZPiWfQ9fzSxSU0iyPZZbdgYCJy2xcGux5Z1DOBjCau/s1280/photo_2025-06-23_14-22-28.jpg

គួរបញ្ជាក់ថា ការកំណត់លក្ខខណ្ឌក្នុងការត្រួតពិនិត្យលើគណនីបណ្ដាញសង្គមរបស់បេក្ខជនដែលស្នើសុំទិដ្ឋាការនេះ គឺសំដៅលើទិដ្ឋាការដែលមិនមែនទិដ្ឋាការអន្តោប្រវេសន៍ប្រភេទ F, M, ឬ J។ ទិដ្ឋាការប្រភេទ F គឺសំដៅលើទិដ្ឋាការសម្រាប់និស្សិតបរទេសដែលចង់សិក្សានៅសហរដ្ឋអាមេរិក, ទិដ្ឋាការប្រភេទ M គឺសម្រាប់និស្សិតដែលចង់សិក្សានៅគ្រឹះស្ថានមិនសិក្សាដូចជាសាលាបច្ចេកទេស ឬវិជ្ជាជីវៈ, ហើយទិដ្ឋាការប្រភេទ J គឺសម្រាប់អ្នកចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងអប់រំ។ ទិដ្ឋាការទាំងនេះមានលក្ខខណ្ឌ និងតម្រូវការខុសៗគ្នា អាស្រ័យលើគោលបំណងនៃការស្នាក់នៅ និងប្រភេទនៃកម្មវិធីសិក្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwHBBzCse_ju80Jo1_TO7XlpwIB1fucfR0nlTG28gtsKA54ZIgz6GBbC3KNcbrdtElbwLxkgLgBy58yG3pIik4_W2gOr30_SZLYZmuJxlBoX2A3FQWMQkdGA0oKctUNoqfb-BgKIqIABar7LAhFn8_ienHVABmzrdLgxOhmSwnI3zLn9QLCb1ohwGXxKIZ/s1280/photo_2025-06-23_14-22-27.jpg

ដូចនេះ រាល់ការស្នើសុំទិដ្ឋការផ្សេងក្រៅពីទិដ្ឋាការប្រភេទទាំងបីខាងលើនេះ នឹងតម្រូវឲ្យមានការត្រួតពិនិត្យតឹងរឹងលើរបៀបប្រើប្រាស់បណ្ដាញសង្គមរបស់បេក្ខជនដែលស្នើសុំជាមុនសិន នោះទើបខាងទូតអាមេរិកអាចសម្រេចបានថា បេក្ខជនរូបនោះគួរទទួលបានទិដ្ឋាការដើម្បីចូលទឹកដីអាមេរិកដែរឬទេ៕