សំណាង អេលីណា Miss Universe Cambodia 2019 បានចោទសួរទៅកាន់ផ្ទះលេខ២ថាកើតអីខណៈមហាជនជាច្រើនបានសម្តែងការហួសចិត្តក្រោយពីភាគីថៃបានផ្សព្វផ្សាយសំលៀកបំពាក់ប្រពៃណីខ្មែរមានការវិត្តន៍ក្រោយពីទស្សនារឿង «បុពេ្វសន្និវាស» ថែមទាំងមានរបស់ សំណាង អេលីណា មកជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8SQzy9P8_tlpXrRGvs86nS2GzFVJtoKplSVCcINlMgfoO4jWwpSYKuA8y2yuw_W_u9gMafiHxT7AllURVTEWmxienqQhUwzUlQxg_c8dHLnF5gJA4uTbJ6rfrMYC7UJnBWL9ga2MKR_q0RXGFbVqCPC_b7VPE1GLOEEYyQXWjWWFZ7YdRtD3fw3JJKIEE/s2048/image_2025-06-23_11-02-45.png

កម្មវិធីមួយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃបានបង្ហាញរូបភាពពីទម្រង់សំលៀកបំពាក់ប្រពៃណីខ្មែរនិងរូបភាពក្នុងរឿង «បុពេ្វសន្និវាស» និងរូបភាពរបស់ សំណាង អេលីណា កាលពីចូលរួមប្រកួត Miss International 2023 ដោយបង្កប់ន័យថាសំលៀកបំពាក់ប្រពៃណីខ្មែរមានការវិរត្តន៍ទៅជាមានស្បៃដោយសារតែបានទស្សនារឿងភាគថៃដ៏ល្បីល្បាញរបស់ខ្លួន។ ឃើញការពិពណ៌នាមិនច្បាស់អំពីសំលៀកបំពាក់ខ្មែរបែបនេះផេក បុរាណាចារ្យក៏បានចេញមកស្រាយតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOp0qjmLohaQKza4wMNDLgklPSSSCx3-XK9gkgelhOKhAFcgkqRJ4pvr3DRMW9y-bTw3Xubv1PRNNL7Bq-4K5n0BLxI07EahNID_tGttf0AZvTCJUqH2jZFXgmPB9EgRkdFaSwIvapIdLYPvSddNorQdO5wl6qMorQ1Ndmyc5SqdaqcHrv-i1Kh9PwiJMd/s2048/image_2025-06-23_11-02-46.png
នៅយប់ថ្ងៃទី២២ ផេកបុរាណាចារ្យ បានរៀបរាប់អំពីប្រវត្តិនិងការវិវត្តន៍នៃការពានាស្បៃរបស់ខ្មែរដើម្បីជៀសវាងការយល់ច្រឡំ និងយល់ខុស។ ដើមបុរាណមក ការពានាស្បៃជាលក្ខណៈសម្គាល់នៃព្រះពុទ្ធសាសនា។ នៅសម័យហ្វូណន គេប្រទះឃើញ បដិមាព្រះពោធិសត្វសំខាន់ៗ ប្រើប្រាស់ការពានាស្បៃ ដើម្បីជាលក្ខណៈសម្គាល់បើទោះបីជាការតែងកាយស្ថិតក្នុងរូបបែបទេពទេវឬក្សត្រតែ ស្ថិតក្នុងក្របខ័ណ្ឌពុទ្ធសាសនា។ នៅសម័យអង្គរកម្ពុជាគោរពព្រហ្មញ្ញសាសនាជាធំ ការប្រើប្រាស់ស្បៃក្នុងសម័យនោះ ក្នុងវណ្ណៈព្រាហ្មណ៍បព្វជិត និង វណ្ណៈក្សត្រ ទាំងក្សត្រា ក្សត្រី គេប្រើប្រាស់ស្បៃភ្លោះដែលទម្លាក់ជាយស្បៃទាំង២ទៅខាងក្រោយ។ នៅចុងសម័យអង្គរ ចាប់តាំងពីព្រះបាទជ័យរម៌្មទេវទី៧ មកពុទ្ធសាសនាចាប់ផ្តើមមានឥទ្ធិពលឡើងវិញនៅកម្ពុជា ដ្បិតព្រះមហាក្សត្រ ព្រះមហាក្សត្រីនៅប្រើប្រាស់នៅរក្សាការប្រើប្រាស់ស្បៃភ្លោះ ប៉ុន្តែគេប្រទះឃើញ បព្វជិតខ្លះ រហូតដល់ប្រជាជនសាមញ្ញ ប្រើប្រាស់ស្បៃពានា នេះជាតឹកតាងដែលប្រទះឃើញលើចម្លាក់ប្រាសាទនានាសម័យនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi37VlmZF4bjNzQGYm6vp_qOW15g_uM0OHgxAkXpqK6e74kS5zq4UQl59MD9hbE5xATW-kEtO9MG8peL7q6SBB4pniadCr7JyWePkjLMsw6eyd4kUwagF0AoonYUqdxxnjCOsuZEb4Hd6sCdLr2Yavrme001z9axk61ApHVNQRBMfHttu7bGB1l55REvV4z/s2048/image_2025-06-23_11-02-48.png

ការប្រើប្រាស់ស្បៃពានា ប្រទះឃើញមានការវិវត្តន៍យ៉ាងខ្លាំងនៅសម័យលង្វែក ទាំងព័ស្តុតាងជាចម្លាក់ ព័ស្តុតាងឯកសារ និង ព័ស្តុតាងជាគំនូរដែលមានប្រភពពីបរទេស បង្ហាញថា ខ្មែរពានាស្បៃដោយប្រើប្រាស់ផ្ទាំងសំពត់ធំ និង មានប្រវែងវែង រួចស្រេចទៅហើយតាំងពីលង្វែកមក។ មកដល់សម័យឧត្តុង្គ តាមរយៈឯកសារនានា រហូតដល់រូបថតដែលអាណានិគមមកថតនៅពេលដែលបញ្ចប់សម័យឧត្តុង្គទៅហើយនោះ បានបង្ហាញអោយយើងឃើញអំពី ការប្រតិបត្តិ លក្ខណៈនៃការ ពានាស្បៃ យ៉ាងសម្បូរបែបក្នុងវប្បធម៌ខ្មែរ។ ការពានាស្បៃ នៅតែបន្តក្នុងវប្បធម៌ខ្មែរ ស្តែងចេញក្នុងសម្លៀកបំពាក់គ្រប់ទម្រង់ រាប់តាំងពី សម្លៀកបំពាក់ក្នុងល្ខោនព្រះរាជទ្រព្យ សម្លៀកបំពាក់នៃរាជវង្ស សម្លៀកបំពាក់ក្នុងពិធីមង្គលការ ពិធីចូលម្លប់ សម្លៀកបំពាក់ប្រើប្រាស់ក្នុងសកម្មភាពសាសនា ជាដើម ត្បិតស្ថិតក្នុងទម្រង់ផ្សេងគ្នា តែការពានាស្បៃ បង្ហាញពីការចាក់ឫសយ៉ាងជ្រាលជ្រៅរបស់ ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ កម្ពុជាក្នុងនាមជាប្រទេសដែលនាំយកការពានាស្បៃ មកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក្រៅអំពីកិច្ចប្រតិបត្តិសាសនា មានសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ ការពានាស្បៃ គ្រប់រូបបែប»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxsVjkYJyEd4A0K5cA9gkCENNfwSurm1SRXS3QuPiCAq__anKfpv_KS5FhPQlHplztmCWEZTmv3IfRWlLWADPXRNSN5YjYCLY9uxki63QOTAk9pzSwXF3uZ7gmwnYnVGqJriStIb6A7gSVacMHYhf8PW9hxMnFApWeikeRdiBDT8Ig9Ruok-geL3JrcorN/s2048/image_2025-06-23_11-02-50.png
ជាមួយនឹងការបកស្រាយខាងលើនេះ សំណាង អេលីណា ក៏បានចែករំលែកបន្តអំពីខ្លឹមសាររបស់ បុរាណារ្យ ឆ្លើយតបទៅកាន់ភាគីថៃដែលផ្សព្វផ្សាយខុសពីការពិត។ ដោយក្តីហួសចិត្តពេក សំណាង អេលីណា បានសរសើរដោយខ្លីថា «អ្នកខាងនោះកើតអី?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNs5hNcbSb6wX0Q-9j0rf72C6ZFOkKeqXcOW9gvhTPRQsOjen_kgtWsa1PlU8LuH5tjXk3uuF-Rew7s0UPkQCm81-QGqXkCwshMOBT4SAmVKHYrjfbM7Vvv0pHGXEXShv-eZAQeUk0QmhBzI1iOu-ydKcLk2uRogQqYkqzqr_TLUJbge4GbpIfuad3gqtF/s2048/image_2025-06-23_11-02-51.png

មិនត្រឹមតែ សំណាង អេលីណា ប៉ុណ្ណោះទេដែលមានការហួសចិត្តជាមួយផ្ទះលេខ២ ទស្សនិកជនជាច្រើនទៀតក៏ហួសចិត្តដូចគ្នាដែលការផ្សព្វផ្សាយរបស់ថៃមិនព្រមទទួលស្គាល់ការពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYsrtzF9ynkU3H64S4ZnrCmbJL_GriH8lABu3lQHaYVN50vvbPxW0ynTT8h0qoxTTwagGhpRWcrLq_WECncYIWd7xCasyMxoYErYpf7fvu8ULD0Yrq8NzokDzfMGitvdUW4J8xKYCcoCas1evzxObApuAqDgYqqlFZRyzrktCAgJtbQFlPgJ7InaObxMkW/s2048/image_2025-06-23_11-02-44.png
សូមបញ្ជាក់ផងដែរថា រូបភាពរបស់ សំណាង អេលីណា នោះគឺកាលពីពេលនាងឈរថតនៅមុខប្រាសាទកោះកេរទាំងកណ្តាលភ្លៀងប្រកបស្នាមញញឹមទោះបីភ្លៀងធ្លាក់យ៉ាងណា។ សំណាង អេលីណា បានគ្រងឈុតសម័យឧត្តុង្គយ៉ាងត្រឹមត្រូវនិងស្រស់ស្អាត និងបានណែនាំខ្លួនពីការតំណាងកម្ពុជាប្រកួត Miss International 2023 នៅឯប្រទេសជប៉ុន៕