ថ្មីៗនេះអ្នកមានឥទ្ធិពលលើបណ្តាញសង្គមមួយចំនួនបានប្រកាសជាសាធារណៈជួយផ្សព្វផ្សាយផលិតផលខ្មែរដោយឥតគិតថ្លៃក្នុងស្មារតីជួយទ្រទ្រង់ផលិតផលក្នុងស្រុក។ អ្វីដែលកាន់តែពិសេស ប៉ីប៉ី ឌី បុគ្គលដែលពូកែធ្វើទីផ្សារគឺបានប្រកាសជួយផ្សព្វផ្សាយដោយឥតគិតថ្លៃដូចគ្នាទៅលើផលិតផលខ្មែរឱ្យតែមានលក្ខខណ្ឌត្រឹមត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJUyXANbLNnFc7aVGYLHwqy0OxRouDABjxSEOR_x2MQZi2ZdwcFkJ8PqgKVcLy5h5f-bkw0SHvl9VU6UnShRKzwXnXoA6oNGux8w3V5FgFCQeq3eYb1gCj8nSZ7Nl_PPVFTN-A7xixbfiaDxysTD6e4MWWDfAqfr1leu9TzMom3TMBVnBUTAGHblsdx5Ux/s1440/image_2025-06-21_10-51-23.png
ប៉ីប៉ី ឌី បានបង្ហោះនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២០ មិថុនា ថា «ចាប់ពីថ្ងៃទី២៥ទៅ ខ្ញុំមានពេលទំនេរ បងប្អូនដែលមានផលិតផលខ្មែរ ពិសេស ដំណាំ ចំការ និងក្រុមហ៊ុនខ្មែរដែលមានច្បាប់ និងស្តង់ដារត្រួតពិនិត្យត្រឹមត្រូវទាំងអស់ អាចទាក់ទងមកខ្ញុំចាប់ពីពេលនេះបានខ្ញុំទទួលថតpromoteដោយមិនគិតថ្លៃទេ មិនថាខេត្តឬក្រុងឡើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj704wMO2skX-Ly8D34xxD9DHySxD2JgtBjL5zgKYEEup7XkH-VuBLAMbZXylT7kXROX2snisZWg4SQAen4OIkYqnn5-rbodqXREEp70E-CG9bHr_kxxOfLDzBxDBNlkXEWdPTumi2w3WG42uuRxU-DLvApUWsRK-w_DoLRqSxGprhw7s8WJKNKh_nmI5vJ/s1440/image_2025-02-20_08-55-12.png
មិនត្រឹមតែប្រកាសទទួលផ្សព្វផ្សាយផលិតផលខ្មែរដោយមិនគិតថ្លៃប៉ុណ្ណោះទេ ប៉ីប៉ី ឌី នឹងទៅចុះថតនៅទីតាំងផ្ទាល់ទៀតមិនថានៅខេត្តឬក្រុងឡើយហើយនេះជាការតបស្នងនូវសេចក្តីស្រលាញ់ដែលចូលចិត្តលោកកន្លងមក។ ប៉ីប៉ី ឌី បានបញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំនឹងចុះទៅដល់ទីតាំងផ្ទាល់នេះជាអ្វីដែលខ្ញុំអាចតបស្នងចំពោះការចូលចិត្ត និងគាំទ្រខ្ញុំកន្លងមក ហើយខ្ញុំពិតជាចង់ឃើញ បងប្អូនខ្មែរយើងរីកចម្រើន ទៅមុខទាំងអស់គ្នានិងសូមអោយបងប្អូនខ្មែរ ងាកមកគាំទ្ររបស់ខ្មែរ ព្រោះយើងមិនអន់ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtzU1jzbBi6FfP_K1TZB2R_9PdBLRYtm_dTzlzwwSs08Psdz618cAoDs6HTVS5bOA2K66uOQ3Y6te2c0w4UcVn8MAZrERKJYy-qETZOtI_sXvVremqYpe8cbrboNvuToKV7Xcd1u3hVE8isfw_1XSTN53IQ4xYoY6a289-AvJImIkRilGARa-yFclv4TFy/s1440/image_2025-02-20_08-55-13.png

ការប្រកាសជាសាធារណៈបែបនេះទស្សនិកជនជាច្រើនបានកោតសរសើរនូវទឹកចិត្តដ៏ប្រពៃមួយនេះរបស់ ប៉ីប៉ី ឌី ក្នុងស្មារតីខ្មែរជួយខ្មែរដើម្បីលើកស្ទួយផលិតផលជាតិស្របពេលនេះប្រទេសខ្មែរកាត់បន្ថយការនាំចូលផលិតផលពីសៀម។ មហាជនក៏ជ្រាបមកហើយថារាល់ការធ្វើទីផ្សាររបស់ ប៉ីប៉ី ឌី គឺពិតជាមានអត្ថប្រយោជន៍និងទទួលបានផលច្រើនពីព្រោះកន្លងមកលោកបានធ្វើឱ្យទស្សនិកជនបានឃើញពីការធ្វើទីផ្សារដ៏ខ្លាំងរបស់លោករហូតទទួលបានភាពជោគជ័យលើវិស័យជំនួញមានសាខាជាច្រើនកន្លែងក្នុងប្រទេស ខណៈម្ចាស់អាជីវកម្មដទៃទៀតក៏ទទួលបានផលប្រយោជន៍តិចឬច្រើនដូចគ្នាពីការផ្សព្វផ្សាយរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhMXNrjjL3EGuxNpGydThvFk8bPcgPr7_6BhYZA3jQd7WHqP-5fc_TkrOtL90yvOFP2dqf_uTcAnlSxcFiZQ0FkhsF_9PHjtd1tr9CNmwVTnysiEcMMFM_RKVjROfo5k41aSoHNPwr5ykxmSedd2I1S3Fcb4wXntAPfr4uKtK_jYb8nquxdtKDPFTYsyeo/s1440/image_2025-02-20_08-55-14.png

ជាមួយគ្នានេះដែរ ប៉ីប៉ី ឌី ក៏ស្នើឱ្យប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើននិងអំពាវនាវអាជីវករកុំតម្លើងតម្លៃហួសហេតុពេក៕