ប្រទេសចិន ៖ មហាជនបានរិះគ.ន់ក្រុមហ៊ុនចិនដ៏ល្បីមួយនៅខេត្តក្វាងទុង ក្រោយពីកំណត់វិធានការប្លែកៗ គឺដាក់ទោ.សបុគ្គលិកណាដែលឆ្លុះកញ្ចក់, បរិភោគនំពេលកំពុងធ្វើការ និងដើរចេញពីតុធ្វើការ ដោយក្រុមហ៊ុននេះបញ្ជាក់ថា បើបុគ្គលិកពុំអនុវត្តតាមទេ អាចត្រូវកាត់ប្រាក់ខែ ឬបណ្តេញចេញពីការងារភ្លាមៗ ។
.png)
សារព័ត៌មានបរទេសរាយការណ៍ថា នាយកក្រុមហ៊ុនដ៏ល្បីមួយនៅខេត្តក្វាងទុង ត្រូវបានមហាជនរិះគន់ក្រោយពីបង្កើតវិធានការប្លែកៗ ដោយការកាត់ប្រាក់ខែបុគ្គលិកណាដែលឆ្លុះកញ្ចក់ និងបរិភោគនំពេលកំពុងធ្វើការ ។ ក្រុមហ៊ុននេះឈ្មោះ Man Wah Holdings Ltd ដែលផលិតសាឡុង កម្រាលពូក និងគ្រឿងសង្ហារិមឈើ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក លីវ ។
.png)
កាលពីខែឧសភា ឆ្នាំ២០២៥ លោក លីវ បានប្រកាសទៅកាន់បុគ្គលិកពីវិធានការថ្មីដែលក្រុមហ៊ុនរឹតបន្តឹងយ៉ាងខ្លាំង ដូចជា ៖ ហាមបុគ្គលិកបរិភោគនំនៅកន្លែងធ្វើការ, បុគ្គលិកត្រូវតែធ្វើការលើសម៉ោង និងត្រូវស្កេនកាតចូល-ចេញពីធ្វើការ ចំនួន៦លើកក្នុង១ថ្ងៃ ។ បើបុគ្គលិកពុំអនុញ្ញាតតាមវិធានការនេះ ក្រុមហ៊ុននឹងផ្តល់លិខិតលាឈប់ពីការងារឱ្យបុគ្គលិក ។
.png)
នាយកក្រុមហ៊ុននិយាយថា ពេលនេះ ជាពេលផ្សព្វផ្សាយសំខាន់របស់ក្រុមហ៊ុន ប៉ុន្តែបុគ្គលិកខ្លះពុំអង្គុយនៅតុធ្វើការរបស់ខ្លួន បុគ្គលិកខ្លះនៅក្នុងបន្ទប់ទឹក ឆ្លុះកញ្ចក់ ឬរកហេតុផលមកអះអាងជាមួយក្រុមហ៊ុន ។ លើសពីនេះ បើក្រុមហ៊ុនដឹងថា បុគ្គលិកណាលេងហ្គាមពេលម៉ោងការងារ ក្រុមហ៊ុននឹងបណ្តេញចេញភ្លាមៗ ។ 
បុគ្គលិកបរិភោគនំនៅកន្លែងធ្វើការ នឹងត្រូវពិន័យប្រាក់ ហើយមិនលើកលែងសូម្បីមានតួនាទីជាអ្នកគ្រប់គ្រង គឺចាប់ពី៥០០យាន់ ទៅ២,០០០យាន់ (ឬពី៦៦ដុល្លារ ទៅ២៧២ដុល្លារ) ។ រីឯបុគ្គលិកក្រោកចេញពីតុធ្វើការដោយគ្មានមូលហេតុលើសពី៣ដង ក្រុមហ៊ុននឹងកាត់ប្រាក់ខែ ចំនួន២,០០០យាន់ (ស្មើ២៧២ដុល្លារ) ។.png)
មេធាវីម្នាក់ឈ្មោះ Yao Kun ធ្វើការនៅក្រុមហ៊ុនច្បាប់ Kangda Law Firm និយាយថា ការពិន័យប្រាក់បុគ្គលិកដោយសារចូលបន្ទប់ទឹក ឬឆ្លុះកញ្ចក់ គឺជាវិធានការធ្ងន់ធ្ងរ និងខុសច្បាប់ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Man Wah Holdings Ltd បានបង្កើតឡើងកាលពីឆ្នាំ១៩៩២ ដែលមានទីស្នាក់ការធំនៅខេត្តក្វាងទុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន ហើយក្រុមហ៊ុននេះមានបុគ្គលិករហូតដល់ជាង២៧,០០០នាក់ ៕










