នៅព្រឹកថ្ងៃទី១៨ មិថុនា សិល្បករ សិល្បការិនី បុគ្គលមានឥទ្ធិពលលើបណ្តាញសង្គម បង្ហាញវត្តមានយ៉ាងច្រើនកុះករចូលរួមកម្មវិធីដំណើរថ្មើរជើង «Solidarity March» ដើម្បី បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងគ្រាដែល កម្ពុជា-ថៃ មានជម្លោះតានតឹងនៅបណ្តោយព្រំដែនដែលភាគីថៃជាអ្នកចាប់ផ្តើមបញ្ហាមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipEqnk-z-oPBYhce2o_GBe3okB3LxYiBULoMzZrSyqY_vdR_yip3xBj22veXZaxMmEohTY1_8hM76s3TDA7rvrd6yz_x0Zs1LKq6WWc9TOoUUd5VUDw4h5n-Lgg1NKXuSIVl14ClwPLNWyvBzhu70Fg2vbYs_SYuZyk3p6rXaKjXeMtDweJb2X41Ep77Wo/s2048/image_2025-06-18_08-47-25%20(2).png
នៅលើបណ្តាញសង្គមគេឃើញវត្តមាន តារាចម្រៀង ពេជ្រ សោភា , ជី ដេវីត , ទេព បូព្រឹក្ស , កុយ អេនណា ,សុគន្ធ ថេរ៉ាយុ ,ពិធីការិនី ចាន់ កែវនិមល, ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol រដូវកាលទី២, ដួង វីរៈសិទ្ធិ , សុគន្ធ និសា , ណុប បាយ៉ារិទ្ធ , វី ឌីណែត , ឆន សុវណ្ណារាជ , សាយ , Influencer ល្បីៗ ហេង វិសាល, ជា ស្រីនា ,ពេជ្រ ពិសី រួមទាំងវត្តមានសិល្បករ សិល្បការិនី និងបុគ្គលមាន ឥទ្ធិពល ជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះព្រឹត្តិការណ៍នេះមានទាំងព្រះតេជគុណ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មន្រ្តីរាជការ សហគ្រិន អាជីវករ កីឡាករ សិស្ស និស្សិត ជាពិសេសអ្នកចូលរួមមកពីគណបក្សនយោបាយ នានាក៏បានចូលរួមជាមួយគ្នាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvRe2ZGUo6AuPBzMIU53p652NQNfGclV5e5PJe6O0V7qWaC13k9XZ38XTgR4zk_BgCyO6L10E8DDz1jKGs0g7uhpKP96DZ_eTIwCjl2c8s2Z5cS6MXpdS_s2rvscpvy_Hb1CqvgPV9wrDJklVwyC7Vgvo_YwndYhHmjxn2BB3GutU1J7ky3Y6_gR6tPnWQ/s2048/image_2025-06-18_08-07-42.png

កម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយនេះគឺជាការផ្តួចផ្តើមគំនិតរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ព្រឹត្តិការណ៏ដ៏អស្ចារ្យនេះក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយកក៏បានចូលរួមគាំទ្រឧបត្ថម្ភក្នុងកម្មវិធីផងដែរ។ នេះជាឆន្ទៈកូនខ្មែររស់ក្រោមដំបូលសន្តិភាពបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធីនិងលើកទឹកចិត្តដល់វីរៈយុទ្ធជនកម្ពុជាដែលកំពុងបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់នៅព្រំដែនដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0M3hKXGmU6mOSOveWePTeofMl6NicXa7HbgEi8IL4lhz3CntDK1Z0CwKeMOt_WHl1q0i7SO9CyASQsolr_MQSxBsoSmPdiF4UyYRabB2I8LZo_icgyqiPRVhlwxZ7gY2_gfKHtFD3DQ-eUk5BufDlFW93Cpnu3QXJn7nbX8YHvdYU4PvYbfm-jCysMLuc/s1440/image_2025-06-18_08-38-38.png

កម្ពុជាមិនដែលមានបំណងចង់ឈ្លានពាន ឬស្វែងរកទឹកដីរបស់ប្រទេសណាមួយឡើយ សូម្បីតែ១មីលីម៉ែត្រហើយ ប្រជាជនកម្ពុជានឹងមិនអនុញ្ញាតឱ្យមានការឈ្លានពានចូលដីរបស់ខ្លួនសូម្បីតែបន្តិចដូចគ្នា៕