តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បាននិយាយនៅក្នុងបទសម្ភាសន៍អំពី វណ្ណដា បានផ្តល់ភាពភ្ញាក់ផ្អើលមកកាន់ខ្លួនដែលជារៀមច្បង។ ក្រៅពីការសរសើរ វណ្ណដា ឱ្យតម្លៃរៀមច្បងអ្នកនាងថានេះជាមេរៀនមួយសម្រាប់អ្នកជំនាន់ក្រោយ បើគ្មានសិស្សច្បងក៏គ្មានសិស្សប្អូនដែរ នេះជាគំរូដ៏ល្អមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_4_LDZSu-7ElSn4GzYONW0sL0h4IZJgm19u1YLgFgqZGFQT8dpvhCvwtus40pmLVPIselTTNJUrsgDVnJP8eUXqYu9TQNQVG0jxLjud_a9QNczSiESmoKrzmL3PpraFdOVCtG2SxAYGjnis0WbgEFzScPnPgTqyo2aEUvSdaK-WdJkiGIr2MQpcrlzJhy/s2048/image_2025-06-17_15-19-18.png

នៅក្នុងកម្មវិធី 3 fun ដែលបានចាក់ផ្សាយកាលពីកន្លងមកថ្មីៗនេះអ្នកនាង ខាត់ សុឃីម និងកូនប្រុសដែលមានឈ្មោះថា ស្កាយ បានចូលរួមពីរនាក់ម្តាយកូនដោយបាន ចែករំលែកពីរឿងរ៉ាវដែលទស្សនិកជនមួយចំនួនពុំធ្លាប់បានដឹងកាលពីមុនរវាងអ្នកទាំងពីរជាពិសេសពេលដែលអ្នកនាង ខាត់ សុឃីម ពរពោះកូនប្រុសហើយមានការសម្តែង នៅក្រៅប្រទេសនិងលាក់មិនឱ្យមានអ្នកណាដឹង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP9cliGIPj7RZDI9EJa_NPe69yBZezSojoqe3fw1xuTo9ihOcLtc9im_lmTNhT4x1C1hVE3bWfRll5LzZfbVMYfMYDiHvUp_sggGlkvYvWFBQx0qpXl80zC6oZaP83A3WeG9Ea0F5Rxp0CIGy6YikMt8SNwzs25P6bjYUc3z7SahDNIO2eR-dTYjBy9IdV/s2048/image_2025-06-17_15-19-23.png
    តារាពហុជំនាញរូបនេះក៏បានចែករំលែកកាលពីអ្នកនាងចូលរួមក្នុងការប្រគំតន្រ្តីនៅខេត្ត បាត់ដំបងហើយត្រូវបាន វណ្ណដា កាន់បាច់ផ្កាយកមក Surprised នៅលើឆាក។ អ្នកនាង ខាត់ សុឃីម បានបង្ហាញថាសិស្សប្អូនទាំងអស់កម្រនឹង Surprised មកកាន់ខ្លួនណាស់។ អ្នកនាង ខាត់ សុឃីម ថាមិនដឹងសិស្សច្បងដទៃទៀតមានអារម្មណ៍យ៉ាងណានោះទេ ប៉ុន្តែសម្រាប់អ្នកនាងផ្ទាល់ហើយសិស្សប្អូនដែលជា វណ្ណដា ទៀតពិតជាមិននឹកស្មាន នោះទេ អ្នកនាងពិតជាសប្បាយចិត្តខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGVq6stm_TJvTNMTWQTQCaKsycAaA55AYXMe9T22PN3gOoLHZz-hd5KVXYnb_o2AksrkDnjMpyAzLWmLGUfqNC1Xu0AkF2ZFtdRc4U6pqQ_BTMspgbXF6emzmNeiXET5tyq4yUg2OeWhx3BO9lzGiPJLuBN1h2w-3MmvMGR0FBYsVFeNxtT0FflY50qOfb/s2048/image_2025-06-17_15-19-27.png

    តារាចម្រៀង ខាត់ សុឃីម បានបន្ថែមទៀតថា ខ្លួនមានការសប្បាយចិត្តខ្លាំងនៅពេលដែល ប្អូនឱ្យតម្លៃមកកាន់រៀមច្បង ហើយនេះគឺជាមេរៀនមួយសម្រាប់អ្នកជំនាន់ក្រោយ បើគ្មានសិស្សច្បងក៏គ្មានសិស្សប្អូនដែរដូច្នេះគឺទៅព្រមគ្នា។ នេះជាការគោរពមួយដ៏ល្អ តាស់តឿនដល់ក្មេងជំនាន់ក្រោយដែលភេ្លចខ្លួន ច្រើនតែមើលងាយចាស់ៗធ្វើឱ្យគាត់ដឹង។ ទង្វើរបស់ វណ្ណដា ដែលជា Superstar គោរពដល់សិស្សច្បងនេះ អ្នកនាង ខាត់ សុឃីម ថាគឺជាគំរូមួយដ៏ល្អមួយ៕