ខេត្តត្រាត៖ នៅថ្ងៃអង្គារ ទី១៧ ខែមិថុនានេះ កម្ពុជាបានហាមឃាត់ការនាំចូលផ្លែឈើ និងបន្លែរបស់ថៃទាំងអស់ ដើម្បីឆ្លើយតបទៅនឹងការបដិសេធរបស់ប្រទេសថៃក្នុងការបើកច្រកព្រំដែនឲ្យវិលមករកសភាពប្រក្រតីវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHbU7O0MbzCiMR3e5hnq-MJxEDmDLg9qKUVLoWRu9q12aOwFxKJYiHk6JR7BcEgmWTa8EgeM5voq9DeQgagdrJTHAjmOphmbPNfAyIdUDRx7Z1pzlpar4ZxuOdn-dLS3qA_tnIFnoLFXxVbrtjtYy8tidqZo074U1Z5DA7XOoYuNFyVsvMr66ikYDhnJRH/s1080/photo_2025-06-18_08-46-20.jpg

នៅច្រក Ban Hat Lek ក្នុងស្រុក Khong Yai នៃខេត្តភាគខាងកើតវិញ រថយន្តដឹកទំនិញថៃប្រមាណ៣០គ្រឿងកំពុងរង់ចាំនៅច្រកទ្វារព្រំដែនទាំងព្រឹក ព្រោះមានការរារាំងមិនឲ្យឆ្លងកាត់ដោយភាគីកម្ពុជា។ ទំនិញទាំងនោះរួមមានបន្លែស្រស់ ផ្លែឈើ និងគ្រឿងសមុទ្រ រួមទាំងអាហារក្លាសេមួយចំនួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhxz7W0mdFsRSS0oJiLgqFgFEWeM2s1TnDex2yLgPdMLIyidjabqXM_dM68UPnczHn4vPUcUikWu1R6SoZAUU3d7fT5Kp_eyMw_9Vp9QHXKAyrmMc0u-OYg0ebhSPmMGE4VUQa98asYYsHZug5IgfJwQh6G8q45wAZcfflrn4a44jZ7G44RIDsRpvcf-cN/s1280/photo_2025-06-18_08-46-22.jpg

លោក Cherdsak Chumnasiaw អធិការស្រុកខុងយ៉ៃ មានប្រសាសន៍ថា ការិយាល័យគយខេត្តកោះកុង បានបញ្ជាឱ្យហាមឃាត់ផលិតផលផ្លែឈើ និងកសិកម្មរបស់ថៃ ប៉ុន្តែបានអនុញ្ញាតឱ្យនាំចូលផលិតផលផ្សេងទៀត រួមទាំងសម្ភារៈសំណង់ផងដែរ។ លុះដល់ម៉ោង ៨ ព្រឹកកម្ពុជាក៏បានបើកទ្វារព្រំដែន ដោយអនុញ្ញាតឱ្យតែរថយន្តដឹកអាហារសមុទ្រស្រស់ និងបង្កកឆ្លងកាត់ប៉ុណ្ណោះ។ ចំណែករថយន្តផ្ទុកបន្លែ និងផ្លែឈើត្រូវបានរារាំងដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzpmMmqPP5TifpoBXZ5TP3WDHFuMiBoCHH42vVchLltBpKK3FLlmRrlZvC7PnjozlFQ97AzrCv3YgmbM_Q5ShDlfq22lbCEHOIOrwL2vTernteCT5P-yAWiDcNx-WWR56TgCrsVWlxZzl1Y3F_CJv6GAA10ch37Y9xZpxYfwfspN2qqNmpUs8nzvyIKpAy/s1024/image_2025-06-18_09-05-51.png
ទោះជាយ៉ាងណា កម្ពុជាក៏នៅតែអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញរបស់ថៃផ្សេងទៀតចូលផងដែរ ហើយប្រទេសទាំងពីរនៅតែអនុញ្ញាតឱ្យប្រជាជនទាំងសងខាងអាចដើរឆ្លងកាត់ព្រំដែនទៅមកបានធម្មតា ។ ចំណែកសិស្សានុសិស្សខ្មែរអាចឆ្លងព្រំដែនទៅរៀននៅសាលាថៃក្នុងខេត្តត្រាតដូចធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1RkXtKQuvDQSEBw7frZC8aTVRGq9k4WPT-dYc-wiqnedCDUzZx-qaMamZ1PU5QU32p2OeP2lh8VRkHEV5V-ERpw27NWEtCUyrcx0prDMDR6h8Nfew09yVgCPJzBtN-d_vPzoyr018CkmY_AeN4kqOZ_mihQyl8ZUbnQdzqzzzC35GAbevp3apLkIzRy01/s640/photo_2025-06-18_08-46-21.jpg

ការអនុម័តបែបនេះរបស់កម្ពុជា គឺជាការអនុវត្តតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានលើកឡើងកាលពីថ្ងៃចន្ទនេះ ទាមទារឲ្យប្រទេសថៃបើកប៉ុស្តិ៍ត្រួតពិនិត្យទាំងស្រុងឡើងវិញ ព្រោះបើមិនដូច្នោះទេ ថៃនឹងប្រឈមជាមួយការហាមឃា.ត់ការនាំចូលបន្លែ ផ្លែឈើរបស់ខ្លួនមកកម្ពុជាទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8ACB2aYWIw8ifGRWeteuhZaNvSsmKzQLOWjBDU5kHHV2rmUYv9uM4Ys8GGwlf8DVFkK0TLc43mDKpJq2SI95BImVWmFucS_EI8J4ouyVedoy8h4VbBqXwRr5jA0c9j24fbsL_ORT8BRabK9L1cMOghQWyeyb2u9ZQ2qnmpHqIt2dypykihoDq2jwzpeh-/s1280/photo_2025-06-18_08-46-23.jpg

ជាមួយគ្នានេះ កម្ពុជាបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ក្នុងការដោះស្រាយបញ្ហាលើតំបន់ជម្លោះព្រំដែនចំនួនបួន។ ផ្ទុយទៅវិញ ភាគីថៃបានច្រានចោលអាជ្ញាធររបស់តុលាការក្នុងរឿងនេះ ដោយអះអាងថាខ្លួនពេញចិត្តក្នុងការជ្រើសរើសដោះស្រាយតាមរយៈការចរចាទ្វេភាគីផ្អែកលើយន្តការដែលមានស្រាប់វិញ៕